ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ ឲ្យយុវជន​មួយ​ចំនួន​បញ្ឈប់​សកម្មភាព​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជា​បន្ទាន់!

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នា​ពេល​ថ្មី​ៗ​នេះ នៅ​លើ​បណ្តាញ​សង្គម មាន​យុវជន​មួយ​ចំនួន បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ នៅ​តាម​ដងផ្លូវ ដែល​សកម្មភាព​ទាំងនេះ ជា​អំពើ​ល្មើស​នឹង​ច្បាប់ ទាមទារ​ឱ្យ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់…

រាជធានី​ភ្នំពេញ ៖ នា​ពេល​ថ្មី​ៗ​នេះ នៅ​លើ​បណ្តាញ​សង្គម មាន​យុវជន​មួយ​ចំនួន បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ នៅ​តាម​ដងផ្លូវ ដែល​សកម្មភាព​ទាំងនេះ ជា​អំពើ​ល្មើស​នឹង​ច្បាប់ ទាមទារ​ឱ្យ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា យោង​តាម​ក្រមព្រហ្មទណ្ឌ មាត្រា ៤១១ បាន​ចែង​ថា ៖ កាលបើ​បទល្មើស​នេះ បាន​ប្រព្រឹត្ត​នាំ​ឱ្យ​ខូចប្រយោជន៍​សំណង់​គ្រឹះស្ថានសាធារណ ឬ​ផ្លូវ​សាធារណៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ