ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ម្នាក់ មួយ​ភ្លែត​ប៉ង​២​ដង ផ្អើល​បុរស​៥​នាក់​ស្ទុះ​ទៅ​សង្គ្រោះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នារី​ម្នាក់​ផឹកស្រវឹង គ្រាន់តែ​បងស្រី​ធម៌​ប្រាប់​ថា កុំ​ផឹក​ច្រើន​ពេក​ប្រយ័ត្ន​ស្រវឹង​គ្មាន​អ្នក​ណា​ជូន​ទៅ​ផ្ទះ ហើយ​សង្ស័យ​នាង​ខឹង​ទើប​ជិះ​ម៉ូតូ​កង់​បី​ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​មុខ​ព្រះ​អង្គ​ដ​ង្កើ​ចំនួន​២​ដង តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​សង្គ្រោះ និង​ស្រង់​មក​លើគោក​វិញ​ទាន់​ពេលវេលា ។…

រាជធានី​ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នារី​ម្នាក់​ផឹកស្រវឹង គ្រាន់តែ​បងស្រី​ធម៌​ប្រាប់​ថា កុំ​ផឹក​ច្រើន​ពេក​ប្រយ័ត្ន​ស្រវឹង​គ្មាន​អ្នក​ណា​ជូន​ទៅ​ផ្ទះ ហើយ​សង្ស័យ​នាង​ខឹង​ទើប​ជិះ​ម៉ូតូ​កង់​បី​ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​មុខ​ព្រះ​អង្គ​ដ​ង្កើ​ចំនួន​២​ដង តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​សង្គ្រោះ និង​ស្រង់​មក​លើគោក​វិញ​ទាន់​ពេលវេលា ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ត្រង់​ចំណុច​មុខ​ព្រះ​អង្គ​ដ​ង្កើ​មាត់ទន្លេ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

នារី​ម្នាក់​ខាងលើ​ដែល​លោតទឹក​សម្លាប់​ខ្លួន​ឈ្មោះ ស្រី​និ​ច អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​ភោជនីយដ្ឋាន ស្នាក់​នៅ​ខណ្ឌទួលគោក ។ ​ចំណែក​​បងស្រី​ធម៌​ឈ្មោះ អា​ម៉ី អាយុ​២៨​ឆ្នាំ ធ្វើការ​ជាមួយ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​បងស្រី​ធម៌​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ទើបតែ​ស្គាល់​នារី​រង​គ្រោះ​បាន​រយៈពេល​ជិត​មួយ​ខែ​តែ​ប៉ុណ្ណោះ ដោយ​ធ្វើការ​នៅ​ក្នុង​ហាង​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​ម្ដុំ​ទួល​គោក ។ មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​កំដរ​ភ្ញៀវ​ផឹកស្រា​ស្រវឹង ហើយ​គាត់​ក៏​បាន​ប្រាប់​ថា «​អូន​ឯង​ផឹក​កំដរ​ភ្ញៀវ​អស់​ច្រើន​ហើយ កុំ​ផឹក​ច្រើន​ពេក ខ្លាច​ស្រវឹង​គេ​ធ្វើបាប និង​គ្មាន​អ្នក​ណា​ជួយ​ជូន​ទៅ​ផ្ទះ​ទេ​» ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ស្រាប់តែ​ភ្លាម​ៗ​នោះ នារី​រង​គ្រោះ​គិត​ច្រើន និង​បែកគំនិត​ជិះ​ម៉ូតូ​កង់​បី​សំដៅ​ទៅ​មុខ​ព្រះ​អង្គ​ដ​ង្កើ រួច​ក៏​ធ្វើ​សកម្មភាព​លោតទឹក​បម្រុង​សម្លាប់​ខ្លួន តែ​សំណាងល្អ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ម្ដុំ​នោះ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ដោយ​ស្រង់​នារី​រង​គ្រោះ​ឡើង​មក​លើគោក និង​និយាយ​លួងលោម​បាន​មួយសន្ទុះ ស្រាប់តែ​នាង​គិតពិចារណា​បាន​បន្តិច​ក៏​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន​ម្តងទៀត ធ្វើ​ឱ្យ​បុរស​៥​នាក់​ដែល​នៅ​កន្លែង​កើតហេតុ ស្ទុះ​លោតទឹក​ទៅ​ជួយ​សង្គ្រោះ​បាន​ម្តងទៀត ទើប​ទំនាក់ទំនង​ហៅ​គាត់​ជា​បងស្រី​ធម៌​ឲ្យ​មក​កន្លែង​កើតហេតុ​ដើម្បី​មក​ទទួលយក​នារី​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

បើ​តាម​នារី​ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​មួយ​ភ្លែត​២​ដង​បាន​ឈរ​រៀបរាប់​ទាំង​ទឹកភ្នែក​ទឹកសំបោរ​ថា គាត់​មាន​វិបត្តិ​ផ្លូវចិត្ត ដោយសារ​គាត់​ជា​កូនកំព្រា​អត់​មាន​សាច់ញាតិ ទើប​ប្រជាពលរដ្ឋ​ដែល​ជួយ​សង្គ្រោះ​និង​លួងលោម​គាត់​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ឡើង​ជិះ​ម៉ូតូ​កង់​បី​ទៅ​តាម​បងស្រី​ធម៌​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ក៏​មាន​អ្នក​សារព័ត៌មាន​ជួយ​ជូន​ទៅ​ផ្ទះ​ផង​ដែរ ព្រោះ​ខ្លាច​នាង​គិត​ខ្លី​ទៀត ហើយ​ម្យ៉ាងទៀត​ខ្លាច​មាន​បញ្ហា​តាម​ផ្លូវ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ