ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បត់​អត់​ស៊ី​ញ៉ូ​…​ពន្លះ​ឪពុក​និង​កូន​​ខ្ទាតទៅ​ចំណែកផ្លូវម្ខាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុក​បាន​រង​របួស​បាក់​ខ្ទេច​ប្រអប់ជើង ចំណែក​កូនស្រី​រង​របួស​រយះ​ក្រោម​ក្បាលជង្គង់​ដាច់​សាច់​អស់​មួយ​ដុំ ខ​ណៈ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិ​ស​បើកបរ​ដោយ​បុរស​ជា​ជនជាតិ​កូរ៉េ បើក​បត់​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង​នោះ​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៤៦​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុក​បាន​រង​របួស​បាក់​ខ្ទេច​ប្រអប់ជើង ចំណែក​កូនស្រី​រង​របួស​រយះ​ក្រោម​ក្បាលជង្គង់​ដាច់​សាច់​អស់​មួយ​ដុំ ខ​ណៈ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិ​ស​បើកបរ​ដោយ​បុរស​ជា​ជនជាតិ​កូរ៉េ បើក​បត់​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង​នោះ​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៤៦​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ ២០១៩​នៅ​ចំណុច ផ្លូវ​លេខ​៣៣៧ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ហើយ ជន​រង​គ្រោះ​និង​ម៉ូតូ​បាន​ខ្ទាត​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BA-៤៣០៨​ បើកបរ​ដោយ​បុរស​ជា​ឪពុក​ឈ្មោះ ចាន់ ចំរើន អាយុ​៥៨​ឆ្នាំ ​មុខរបរ​​ជាងដែក បាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ជា​កូនស្រី​ឈ្មោះ ចាន់​ដា​រី អាយុ​១៥​ឆ្នាំ ជា​សិស្ស រង​របួស​រយះ​ក្រោម​ក្បាលជង្គង់​ដាច់​សាច់​អស់​មួយ​ដុំ​។ អ្នក​ទាំង​២​មាន​លំនៅ​ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិ​ស RX 300 ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-៥២៦៨ បើកបរ​ដោយ​ឈ្មោះ​OH YEONGUNG ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​កូរ៉េ​ខាងជើង ស្នាក់​នៅ ភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ ។

តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជនជាតិ​កូរ៉េ​បាន​យក​ខោអាវ​ទៅ​បោកគក់​នៅ​ហាង​ក្បែរ​នោះ រួច​ក៏​បាន​បើករថយន្ត​ចេញ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ នៅ​ពេល​ចេញ​បាន​បន្តិច​ក៍បាន​បត់​ឆ្វេង​ត្រឡប់​ក្រោយ ហើយ​បាន​ក៏​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ជិះ​ស្របគ្នា​ពេញទំហឹង បណ្តាល​អោយ​ឪពុក​និង​កូន​ខ្ទាត​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ។​រីឯ​ម៉ូតូ​ខ្ទា​ច​ឡើង​លើ​ចិញ្ចើម​ផ្លូវ ។

តាម​រយៈ​កាម​មេ​រ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​បត់​ឆ្លងផ្លូវ ជនជាតិ​កូរ៉េ​មិន​បាន​ស៊ី​ញ៉ូ​នោះ​ទេ ក៍បាន​ទាញ​ចង្កូតរថយន្ត​បត់ ជា​ហេតុ​បណ្តាល​អោយ​បុក​ម៉ូតូ​ដែល​មក​ពីក្រោយ​។

បន្ទាប់​ពី​គ្រោះថ្នាក់ រថយន្ត​ក៏​បាន​បើក​ឡើង​ចិញ្ចឹម​ផ្លូវ ហើយ​អ្នកបើកបរ​រថយន្ត​ក៏បាន​ចុះ​ទៅ​មើល​ជន​រង​គ្រោះ​ទាំង​រន្ធត់​ចិត្ត​ផង​ដែរ ដោយ​ឃើញ​ប្រអប់ជើង​ស្តាំ​របស់​បុរស​ជា​ឪពុក​បែកបាក់​ខ្ទេច ចំណែក​កូនស្រី​រង​របួស​រយះ​ក្រោម​ក្បាលជង្គង់​ដាច់​សាច់​អស់​មួយ​ដុំ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ជា​ឪពុក​បាន​បើកបរ​ម៉ូតូឌុប​កូនស្រី​ទៅ​សាលារៀន​បញ្ញា​សាស្ត្រ​សាខា​ទួល​គោក ស្រាប់តែ​ជួប​គ្រោះថ្នាក់​តែ​ម្តង ។

ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន ហើយ​អ្នកបើកបរ និង​រថយន្ត​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌទួលគោក​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕ (​កែ​សម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ