ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចាណាស់! កូន​ប្រុស​រត់ទៅប្រាប់​អ្នក​ភូមិ​ឱ្យ​ទៅជួយឪពុក​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ក្រោយ​ពី​ផឹកស្រា​ស្រវឹង​បាន​ចុះ​ទឹក​ប្រឡាយ​ដាក់​មង បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៤​នាទី​យប់​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ទឹក​ប្រឡាយ​ខាងជើង​ភូមិ​គុត្ត​សត្ត ឃុំ​គុត្ត​សត…

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ក្រោយ​ពី​ផឹកស្រា​ស្រវឹង​បាន​ចុះ​ទឹក​ប្រឡាយ​ដាក់​មង បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៤​នាទី​យប់​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ទឹក​ប្រឡាយ​ខាងជើង​ភូមិ​គុត្ត​សត្ត ឃុំ​គុត្ត​សត ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហោ គឹ​ម​ហៀ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង ហើយ​នាំ​កូនប្រុស​ម្នាក់​ឈ្មោះ ហោ គឹ​ម​ហ៊ា អាយុ​១៣​ឆ្នាំ ទៅ​ដាក់​មង​នៅ​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជន​រង​គ្រោះ​លង់ទឹក​ប្រឡាយ​ស្លាប់​តែ​ម្តង ។ បន្ទាប់​មក​កូនប្រុស​ក៏​បាន​រត់​មក​ប្រាប់​អ្នក​ភូមិ និង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ស្រង់​យក​សព​មក​ផ្ទះ ហើយ​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ដើម្បី​ធ្វើការ​ពិនិត្យ​សព ក្នុង​នោះ​រួម​មាន​កម្លាំង​ជំនាញ​កោស​ល្ស​វិ​ច្ច័​យ​របស់​អធិការដ្ឋាន កម្លាំង​នគរបាល​ប៉ុស្តិ៍ មេឃុំ មេ​ភូមិ​និង​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ចូលរួម​ផង​ដែរ​។

តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​គឺ​ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន​។​ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ