ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bournemouth ចាយ​៤​លាន​ផោន​នាំ​យក​មាន់​ថ្មី​ចូលក្លិប

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Jack Stacey ត្រូវ​បាន​ទិញ​ដោយ​ជោគ​ជ័យ​ពី​ក្លិប Luton ទៅ​កាន់​ក្លិប…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Jack Stacey ត្រូវ​បាន​ទិញ​ដោយ​ជោគ​ជ័យ​ពី​ក្លិប Luton ទៅ​កាន់​ក្លិប Bournemouth ក្នុង​តម្លៃ​ខ្លួន​៤​លាន​ផោន​ ។ នា​ពេល​កន្លង​មក ក្លិប Bournemouth ត្រូវ​បាន​ក្លិប Luton បដិសេធ​មិន​ទទួលយក​តម្លៃ​ដែល​ខ្លួន​ឱ្យទៅ​លើ​កីឡាករ Stacey ដល់​ទៅ​បី​ដង​។ លើក​ទី​បួន​នេះ គឺជា​ការ​ទិញ​យក​ជា​ផ្លូវការ​ហើយ​សម្រាប់​កីឡាករ​ខ្សែការពារ​ម្នាក់​នេះ​។

Stacey អាយុ​២៣​ឆ្នាំ បាន​ទៅ​ធ្វើការ​ពិនិត្យ​សុខភាព​នៅ​ព្រឹក​ថ្ងៃ​ចន្ទ មុន​ពេល​ធ្វើ​កិច្ចសន្យា​ទទួល​យក​លក្ខខណ្ឌ​មួយ​ចំនួន​។ កាលពី​រដូវ​កាល​មុន Stacey ត្រូវ​បាន​គេ​ហៅ​ថា ជា​កីឡាករ​ក្មេង​ជាង​គេ​ក្នុង​ក្លិប ពេល​ដែល​ជួយ Luton ឱ្យ​ឈ្នះ​។

ការ​ចាកចេញ​របស់​កីឡាករ​វ័យក្មេង​នេះ គឺ​មាន​ន័យ​ថា Luton បាន​លក់​កីឡាករ​ផ្នែក​ខាងក្រោយ​២​នាក់​ចេញពី​ក្លិប​ទៅ​កាន់ Premier League នៅ​ក្នុង​រដូវ​កាល​នេះ ក្រោយ​ពី​ការ​លក់ James Justin ទៅ​កាន់ Leicester​ ។ ការ​លក់​ចេញ​កីឡាករ​ទាំង​ពីរ​នាក់​នេះ បាន​ធ្វើ​ឱ្យ​ក្លិប Luton បាន​លុយ​១០​លាន​ផោន ក្រោយ​ពី​ក្លិប Leiceter ឱ្យ​លុយ​មុន​ត្រឹមតែ​៦​លាន​ផោន​សម្រាប់ Justin​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប Bournemouth មុន​នឹង​ទិញ​យក Stacey ក៏​បាន​ទិញ​យក Lloyd Kelly កីឡាករ​របស់​ក្លិប Bristol City ក្នុង​តម្លៃ​១៥​លាន​ផោន​ផង​ដែរ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ