ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​អនុម័តលើ​​ការ​លក់​អាវុធ​ដ៏​សំខាន់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​តៃវ៉ាន់ ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​អះអាង​នា​ថ្ងៃ​ទី​៨​កក្កដា​ថា ក្រសួងការបរទេស​បាន​អនុម័ត​ហើយ​លើ​ការ​លក់​គ្រឿង​សព្វាវុធ​ដ៏​សំខាន់​ឲ្យ​កោះ​តៃវ៉ាន់ ដែល​មាន​ទឹកប្រាក់​សរុប​២,២​ពាន់​លាន​ដុល្លារ​។ ការ​លក់​អាវុធ​នោះ​ដែល​រួម​មាន​ជា​ពិសេស​រថក្រោះ​ប្រយុទ្ធ​ធុន M1A2 ABRAMS​ចំនួន​១០៨​គ្រឿង​និង​មី​ស៊ី​ល​ដី​-​អាកាស​រយៈ​ខ្លី​ធុន​STINGER​ចំនួន​២៥០ ត្រូវ​បាន​បញ្ជូន​ឲ្យ​សភា​។ សភា​មាន​ពេល​៣០​ថ្ងៃ​ដើម្បី​អាច​ជំទាស់​តែ​មើលទៅ​ហាក់​គ្មាន​ទេ​។…

សហរដ្ឋអាមេរិក​-​តៃវ៉ាន់ ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​អះអាង​នា​ថ្ងៃ​ទី​៨​កក្កដា​ថា ក្រសួងការបរទេស​បាន​អនុម័ត​ហើយ​លើ​ការ​លក់​គ្រឿង​សព្វាវុធ​ដ៏​សំខាន់​ឲ្យ​កោះ​តៃវ៉ាន់ ដែល​មាន​ទឹកប្រាក់​សរុប​២,២​ពាន់​លាន​ដុល្លារ​។

ការ​លក់​អាវុធ​នោះ​ដែល​រួម​មាន​ជា​ពិសេស​រថក្រោះ​ប្រយុទ្ធ​ធុន M1A2 ABRAMS​ចំនួន​១០៨​គ្រឿង​និង​មី​ស៊ី​ល​ដី​-​អាកាស​រយៈ​ខ្លី​ធុន​STINGER​ចំនួន​២៥០ ត្រូវ​បាន​បញ្ជូន​ឲ្យ​សភា​។ សភា​មាន​ពេល​៣០​ថ្ងៃ​ដើម្បី​អាច​ជំទាស់​តែ​មើលទៅ​ហាក់​គ្មាន​ទេ​។

ការ​ប្រកាស​ពី​ការ​លក់​គ្រឿង​សព្វាវុធ​នោះ​របស់​អា​មេ​រិ​ក គឺ​ចង់​បង្ក​ឲ្យ​ចិន​ខឹងសម្បា ដោយ​ចិន​ចាត់​ទុ​កកោះ​តៃវ៉ាន់​ថា ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន​។ ការ​ប្រកាស​លក់​គ្រឿង​សព្វាវុធ​នោះ​ក៏​កើត​មាន ក្នុង​កាលៈទេសៈ​ដែល​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​។

កោះ​តៃវ៉ាន់​ធ្លាប់​អះអាង​កាលពីដើម​ខែមិថុនា ពី​ចេតនា​របស់​ខ្លួន បញ្ជា​ទិញ​គ្រឿង​សព្វាវុធ​ទាំងនេះ​ពី​សហ​រដ្ឋអាមេរិក​។ ក្រុង​ប៉េ​កាំ​ង​នា​ពេល​នោះ បាន​សម្ដែង​ពី​ការ​ព្រួយបារម្ភ​ខ្លាំង​របស់​ខ្លួន​ចំពោះ​រឿង​នេះ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​SENG SHUANG​គូសបញ្ជាក់​ថា យើង​បាន​ទទូច​ជា​ច្រើន​លើក​លើ​ប្រការ​ដែល​សហរដ្ឋអាមេរិក ត្រូវ​តែ​យល់​ច្បាស់​លើ​រឿង​ដ៏​រសើប​នៃ​ការ​សម្រេច​របស់​ខ្លួន លក់​អាវុធ​ឲ្យ​តៃវ៉ាន់ ហើយ​ត្រូវ​គោរព​គោលការណ៍​ចិន​តែ​មួយ​។

យោង​តាម​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​កថា ការ​លក់​អាវុធ​ទាំងនេះ​នឹង​គ្រាន់​ជា​ការ​ធ្វើ​ឲ្យ​ទំនើប​គ្រឿង​ឧបករណ៍​យោធា​របស់​តៃវ៉ាន់ ហើយនឹង​ពុំ​ប៉ះពាល់ ដល់​តុល្យភាព​នៃ​កម្លាំងយោធា​ក្នុង​តំបន់​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ