ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ប្រតិ​កម្ម​តប​ទៅ​ករណី​ដែល​យន្ត​ហោះ​ចិន និង​រុស្ស៊ី​រំលង​ដែន​អាកាស​ខ្លួន

1 ថ្ងៃ មុន

ទី​ក្រុង​តូក្យូ៖ ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​បញ្ចេញ​ប្រតិ​កម្មទាំង​កំហឹង​តប​ទៅ​ករណី​ដែល​ប្រទេស​ចិន និង​រុស្ស៊ី​បើក​យន្ត​ហោះ​ចម្បាំង​​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​ពី​លើ​ដែន​អាកាស​ប្រទេស​ទាំង​២ (ជប៉ុន និង​កូរ៉េ​ខាង​ត្បូង) ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​ទាំង​២​ប្រញាប់​ចល័ត​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​យ៉ាង​សស្រាក់​សស្រាំ​ដើម្បី​ត្រៀម​ទប់​ទល់​។ កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​ខ្លួន​បាន​បញ្ជូន​កំណត់​ហេតុ​តវ៉ា​អំពី​រឿង​នេះ​តាម​រយៈ​អ្នក​តំណាង​របស់​ប្រទេស​ចិន និង​រុស្ស៊ី​។ ចំណែក​ជប៉ុន​ចាត់​ទុក​ថា​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​​។​…

ទី​ក្រុង​តូក្យូ៖ ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​បញ្ចេញ​ប្រតិ​កម្មទាំង​កំហឹង​តប​ទៅ​ករណី​ដែល​ប្រទេស​ចិន និង​រុស្ស៊ី​បើក​យន្ត​ហោះ​ចម្បាំង​​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​ពី​លើ​ដែន​អាកាស​ប្រទេស​ទាំង​២ (ជប៉ុន និង​កូរ៉េ​ខាង​ត្បូង) ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​ទាំង​២​ប្រញាប់​ចល័ត​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​យ៉ាង​សស្រាក់​សស្រាំ​ដើម្បី​ត្រៀម​ទប់​ទល់​។ កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​ខ្លួន​បាន​បញ្ជូន​កំណត់​ហេតុ​តវ៉ា​អំពី​រឿង​នេះ​តាម​រយៈ​អ្នក​តំណាង​របស់​ប្រទេស​ចិន និង​រុស្ស៊ី​។ ចំណែក​ជប៉ុន​ចាត់​ទុក​ថា​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​​។​

​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ខ្នាត​យក្ស​របស់​រុស្ស៊ី​ម៉ាក​ធីយូ​៩៥ (Tu-95) ដែល​អាច​បំពាក់​​ក្បាល​គ្រាប់​​នុយ​ក្លេអ៊ែរ​បាន​ហោះ​ចេញ​ពី​សមុទ្រ​ជប៉ុន​ដើម្បី​ទៅ​ជួប​គ្នា​ជា​មួយ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​របស់​ប្រទេស​ចិន​ម៉ាក​អេច​៦ (H-6) ដែល​រង់​ចាំ​នៅ​សមុទ្រ​ចិន​ខាង​កើត។ បន្ទាប់​មក យន្ត​ហោះ​របស់​ប្រទេស​ទាំង​២​ក៏​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​ជុំវិញ​ប្រទេស​ជប៉ុន​។

គេ​កត់​សម្គាល់​ថា​ការ​ប្រទាំង​ប្រទើស​គ្នា​នេះ​​កើត​ឡើង​នៅ​ពេល​ជប៉ុន​ និង​ចិន​នៅ​តែ​បន្ត​មាន​ជម្លោះ​ការ​ទូត​ជា​មួយ​គ្នា​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រីជប៉ុន​ថ្លែង​ថា​​ត្រៀម​កម្លាំង​យោធា​​ជួយ​តៃវ៉ាន់​បើ​សិន​កោះ​នេះ​រង​ការ​វាយ​ប្រ​ហារ​ពី​សំណាក់​កង​ទ័ពចិន​។ ចិន​បាន​ស្នើ​សុំ​ឱ្យ​លោក​ស្រី​ដក​ពាក្យ​សម្ដី​ដែល​បាន​និយាយ​នេះ​មក​វិញ​។ ប៉ុន្តែ​ជប៉ុន​ប្រកាស​ច្បាស់​ៗ​ថា​ខ្លួន​មិន​លេប​សម្ដី​វិញ​ទេ​។​

ប្រតិ​កម្ម​តប​ទៅ​នឹង​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន​ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​កូអ៊ីហ្ស៊ូមី​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ការ​បើក​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ខ្នាត​ធំ​របស់​ប្រទេស​ទាំង​២​រំលង​ដែន​អាកាស​ជប៉ុន​ជា​ចេតនា​បង្ហាញ​អំពី​កម្លាំង​របស់​ពួក​គេ​ប្រាប់​មក​ប្រទេស​ជាតិ​របស់​យើង​យ៉ាង​ពិត​ប្រាកដ​។

អ្នក​នាំ​ពាក្យ​​ជប៉ុន​ថ្លែង​ថា​រដ្ឋា​ភិ​បាល​របស់​ខ្លួន​បាន​ជម្រាប​ជូន​ប្រទេស​ចិន និង​រុស្ស៊ីតាម​រយៈ​បណ្ដាញ​ការ​ទូត​ថា​យើង​​​បារម្ភ​អំពី​សន្តិ​សុខ​ជាតិ​របស់​យើង​។​​ ​កូរ៉េ​ខាង​ត្បូង​​មិន​មាន​ទំនាស់​អ្វី​ជា​មួយ​​ចិនទេ។​​ ប៉ុន្តែ​ទំនាក់​ទំនង​រវាង​កូរ៉េ​ខាង​ត្បូង និង​រុស្ស៊ី​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​​ព្រោះ​រុស្ស៊ី​ជួយ​ផ្ដល់​បច្ចេក​វិទ្យា​ឱ្យ​កូរ៉េ​ខាង​ជើង​ផលិត​មីស៊ីល និង​អាវុធ​ដទៃ​ទៀត​ប្រឆាំង​នឹង​ទី​ក្រុង​សេអ៊ូល​។​​ ចំណែក​កូរ៉េ​ខាង​ត្បូង​ផ្ដល់​គ្រាប់​កាំ​ភ្លើង​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។

កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​យន្ត​ហោះ​រុស្ស៊ី និង​ចិន​ហោះ​រំលង​ដែន​អាកាស​របស់​ខ្លួន​។ ហេតុ​នេះ​ខ្លួន​បាន​ផ្ញើ​កំណត់​ទូត​​ទៅ​សេនា​នុព័ន្ធ​យោធា​ (ប្រចាំ​ស្ថាន​ទូតរបស់​ប្រទេស​ទាំង​២​នៅ​​​កូរ៉េ​ខាង​ត្បូង​) ​ដើម្បី​បង្ហាញ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​បញ្ហា​នេះ​។ មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​យោធា​របស់​យើង​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តបយ៉ាង​សកម្ម​​បើ​​យន្ត​ហោះ​របស់​​​ប្រទេស​ទាំង​២​មាន​សកម្ម​ភាព​អ្វី​​មួយ​ជា​បន្ត​ទៀត​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ឆេន​ណល​ ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ