ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង​…

4 ឆ្នាំ មុន

ពំនោល​អ្នកប្រាជ្ញ​បាន​លើក​ឡើង​ថា មនុស្ស​ល្អ​បើ​ទោះជា​ត្រូវ​ស្លាប់​ទៅ​ក៏​ដោយ ប៉ុន្តែ​មច្ចុរាជ​មិន​អាច​សម្លាប់​ឈ្មោះ​របស់​គេ​បាន​ឡើយ ពីព្រោះ​ថា ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង កេរ្តិ៍ឈ្មោះ​របស់​យើង​បាន​មក​ពី​សេចក្តី​ល្អ​របស់​យើង ​។ ហេតុ​ដូច្នេះ​បំណាច់​មានបុណ្យ​បាន​កើតជា​មនុស្ស​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ពីរោះពិសា​ដើម្បី​ទុក​នៅ​ពេល​ដែល​ស្លាប់​ទៅ​វិញ សល់​នៅ​ឈ្មោះ​នេះ​តំណាង​ឱ្យ​អំពើ​ល្អជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក​នោះ ជា​ឈ្មោះ​ពីរោះ​ស្តាប់…

ពំនោល​អ្នកប្រាជ្ញ​បាន​លើក​ឡើង​ថា មនុស្ស​ល្អ​បើ​ទោះជា​ត្រូវ​ស្លាប់​ទៅ​ក៏​ដោយ ប៉ុន្តែ​មច្ចុរាជ​មិន​អាច​សម្លាប់​ឈ្មោះ​របស់​គេ​បាន​ឡើយ ពីព្រោះ​ថា ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង កេរ្តិ៍ឈ្មោះ​របស់​យើង​បាន​មក​ពី​សេចក្តី​ល្អ​របស់​យើង ​។

ហេតុ​ដូច្នេះ​បំណាច់​មានបុណ្យ​បាន​កើតជា​មនុស្ស​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ពីរោះពិសា​ដើម្បី​ទុក​នៅ​ពេល​ដែល​ស្លាប់​ទៅ​វិញ សល់​នៅ​ឈ្មោះ​នេះ​តំណាង​ឱ្យ​អំពើ​ល្អជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក​នោះ ជា​ឈ្មោះ​ពីរោះ​ស្តាប់ អ្នកផង​គេ​ចូល​ចិត្ត​និយាយ​ដល់ និង​នឹកឃើញ​ញឹកញាប់ ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ដា​នី​- នារី​ដែល​ទទួល​ឱវាទ​ចាស់​បុរាណ​មិន​ល្អៀង អ្នកមាន​ចរិយា​ប្រតិបត្តិ​តាម​ច្បាប់ទម្លាប់ វប្បធម៌​ប្រពៃណីមិនកន្លង ។

ដាម​រី​- អ្នក​ដែល​ពូកែ​ត្រួសត្រាយ​ផ្លូវ ជំនាញ​ខាង​ដោះស្រាយ​វិបត្តិ​នានា​មិន​ឱ្យ​មានជំពាក់​វាក់​វិ​ន​អ្វី​ឡើយ ។

ដកចន្ទន៍​- រុក្ខជាតិ​មួយ​ប្រភេទ​មាន​ផ្កា​ក្រអូប​ឈ្ងប់ ជា​ឈ្មោះ​កូនស្រី​ប្រពៃ​ពិត ។

ដួង​- អ្នក​ដែល​ធ្វើ​ការងារ​ស្នូល ចេះ​លាក់​ការ​ខ្ពស់ មិន​បណ្តាល​ឱ្យ​បែក​រឿង​ផ្តេសផ្តាស់​ឡើយ និង​ក៏​ជា​ព្រះ​នាម​ព្រះករុណា ព្រះបាទ​អង្គ​ដួង ។

ដីកា​- អ្នក​ដែល​ចំណាប់​ខាង​បកស្រាយ​រាល់​បញ្ហា​កម្ម​នានា ។ ប្រើ​បានជា​ឈ្មោះ​កូនប្រុស និង​កូនស្រី ។

ដែន​- អ្នក​ដែល​ធ្វើការ​មាន​កំណត់​, អ្នក​គោរព​ពេលវេលា​ច្បាស់លាស់ ជា​ឈ្មោះ​កូនប្រុស​នឹង​មានជោគ​មាន​ជ័យ ។

ដាំ​- អ្នក​ដែល​ត្រូវ​បណ្តុះ​ឡើង​ដោយ​ល្អ ជា​ប្រភេទ​មនុស្ស​អ្នកចេះ​អ្នកដឹង នឹង​បានជា​អ្នកប្រាជ្ញ ។ នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ