ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ខំ​ចាយ​លុយ​យ៉ាងណា​ក៏​មិន​អាច​យក​តារា​ឆ្នើម​រូប​នេះ​ចេញពី Fulham បាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Aleksandar Mitrovic បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​លែង​មានការ​សង្ស័យ​តទៅ​ទៀត​ថា​នឹង​ទៅ​លេង​នៅ​ចិន ដោយ​ធ្វើការ​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង​ក្លិប​បច្ចុប្បន្ន Fulham…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Aleksandar Mitrovic បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​លែង​មានការ​សង្ស័យ​តទៅ​ទៀត​ថា​នឹង​ទៅ​លេង​នៅ​ចិន ដោយ​ធ្វើការ​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង​ក្លិប​បច្ចុប្បន្ន Fulham ។

កីឡាករ​រូប​នេះ​មាន​ទំនាក់ទំនង​ជាមួយនឹង​ចិន នៅ​ក្លិប​ជា​ច្រើន​ទៀត​ដូច​ជា West Ham, Crystal Palace និង Real Betis ក្រោយ​ពី​យក​គ្រាប់​បាល់​បាន​ចំនួន​១១​គ្រាប់​ក្នុង​ការ​ប្រកួត Premier League កាលពី​រដូវ​កាល​មុន តែ​គ្រូបង្វឹក Scott Parker បាន​បញ្ចុះបញ្ចូល​កីឡាករ​របស់​ខ្លួន​បាន​សម្រេច ដើម្បី​ឱ្យ​នៅ​បន្ត ។

Mitrovic ដែល​ពេល​នេះ​បាន​បន្ត​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៤ បាន​និយាយ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍ល្អ​អស្ចារ្យ​ណាស់​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត និង ទន្ទឹងរង់ចាំ​លេង​នៅ​រដូវ​កាល​ក្រោយ​។ មាន​ក្លិប​ជា​ច្រើន​បាន​ចាប់អារម្មណ៍​មក​លើ​ខ្ញុំ តែ​ចុង​ក្រោយ ខ្ញុំ​សម្រេចចិត្ត​ថា​នឹង​នៅ​លេង​បន្ត​នៅ​ទី​នេះ ព្រោះតែ​ខ្ញុំ​សប្បាយចិត្ត​នៅ Fulham» ។

គេ​បាន​បន្ត​ថា​៖ «​កូន​ៗ ប្រពន្ធ និង គ្រួសារ​របស់ខ្ញុំ​រីករាយ​នឹង​នៅ​ទី​នេះ ។ នេះ​គឺជា​ផ្ទះ​របស់ខ្ញុំ ហើយ​ខ្ញុំ​សប្បាយ​ចិត្តនឹង​បន្ត​កុងត្រា​តទៅ​ទៀត​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កុងត្រា​ថ្មី​របស់ Mitrovic គឺ​ធ្វើ​ឡើង​ក្រោយ​ការ​ចុះ​កុងត្រា​របស់ Tom Cairney ដែល​គ្រូបង្វឹក Parker គ្រោង​នឹង​ទុក​កីឡាករ​ទាំង​អស់នេះ សម្រាប់​ជីវិត​ប្រកួត​ដណ្តើម​ពាន​នៅ​ថ្ងៃ​មុខ ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ