ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ វឿ​ន និង​ឃី​ម បូ​រ៉ា មិន​អាច​សម្រេច​មហិច្ឆតា​ដណ្ដើម​ប្រាក់​លាន​ពី​កីឡាករ​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​កម្ពុជា​២​រូប​ដែល​ជា​បេក្ខភាព​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​ទូរទស្សន៍​​ស៊ី​អិន​ស៊ីមិន​អាច សម្រេច​មហិច្ឆតា​របស់​ខ្លួន​ដូច​គ្នា បន្ទាប់​ពី​ប្រកួតចាញ់​កីឡាករ​ថៃ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​៦ កក្កដា ។ វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា…

រាជធានី​ភ្នំពេញ ៖ កីឡាករ​កម្ពុជា​២​រូប​ដែល​ជា​បេក្ខភាព​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​ទូរទស្សន៍​​ស៊ី​អិន​ស៊ីមិន​អាច សម្រេច​មហិច្ឆតា​របស់​ខ្លួន​ដូច​គ្នា បន្ទាប់​ពី​ប្រកួតចាញ់​កីឡាករ​ថៃ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​៦ កក្កដា ។ វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ចាញ់​កីឡាករ​ថៃ Kao Thap ដោយពិន្ទុ ខណៈ ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ត្រូវ​កីឡាករ​ថៃ​Phat Nam Ngarm វាយ​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៣​។

ទោះជា​យ៉ាងណា សម្រាប់​ការ​ប្រកួត​រវាង វ៉ា​ន់ វឿ​ន ជាមួយ​កីឡាករ​ថៃ Kao Thap បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ប្រកួត​ស្វិតស្វាញ ។ ថ្វី​ដ្បិតតែ វ៉ា​ន់ វឿ​ន​មាន​ប្រៀប​ជាង​គូប្រកួត​នៅ​ដើម​ទឹក​ទី​១​និង​ទឹក​ទី​២​បន្តិច​មែន តែ​ចាប់ពី​ទឹក​ទី​៣​រហូត​ទៅ​គេ​បាន​ចាញ់​ប្រៀប​កីឡាករ​ថៃ​ដាច់​តែ​ម្ដង​។​ជា​ពិសេស​នៅ​ក្នុង​ទឹក​ទី​៥​គេ​បាន​ត្រឹមតែ​ការពារ​ខ្លួន​ទាំង​លំបាក​។

ចំណែក​ឃី​ម បូ​រ៉ា បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​កំសោយ​របស់​ខ្លួន​ក្នុង​ជំនួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​Phat Nam Ngarm ។ គ្រាន់តែ​នៅ​ទឹក​ទី​១ ឃី​ម បូ​រ៉ា ត្រូវ​កីឡាករ​ថៃ​សម្រុកចូល​វាយ​សន្ធាប់​ស្ទើរតែ​ការពារ​ខ្លួន​មិន​បាន​ទៅ​ហើយ​។

លុះ​ចូល​ដល់​ទឹក​ទី​៣​ភ្លាម ឃី​ម បូ​រ៉ា ភ្លាត់ស្នៀត​ត្រូវ​កីឡាករ​ថៃ​បុក​កែង​ចូល​មុខ​និង​ពោះ​ទឹកជា​ច្រើន​ជង្គង់​ថែម​ទៀត​រហូត​ដួល​ក្រោក​លែង​រួច​តែ​ម្ដង ។ ដូច្នេះ​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ កីឡាករ​កម្ពុជា​ទាំង​២​គ្មាន​សំណាង​បាន​ចាយប្រាក់​លាន​ក្រុមហ៊ុន​ខា​រ៉ា​បាវ​នោះ​ឡើយ​។

រីឯ​គូប្រកួត​មិត្តភាព​វិញ​មាន​កីឡាករ សេង សាយ មក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ចាញ់​អេ​លី​ត គឹ​ម​ហុង មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ​ដោយ​ពិន្ទុ ខណៈ​រិ​ទ្ធ សា​ស្ត្រាវុធ​មក​ពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប ស្មើ​ពិន្ទុ​ជាមួយ កីឡាករ យិ​ប ឌុ​ក មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ៕ (កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ