ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៥៤៤​នាក់ ​ដោយ​ការ​វាយលុក​លើ​ខេត្ត​

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ចាប់តាំងពី​២​ខែ​មក​ហើយ ​កងទ័ព​ស៊ីរី ​និង​រុ​ស្ស៊ី​បាន​វាយប្រហារ​ពិសេស​តាម​ជើង​អាកាស​លើ​ខេត្ត​អុី​ដ​លី​ប​ស៊ី​រី​កាន់កាប់​ដោយ​បណ្ដា​ក្រុម​ឧទ្ទាម​និង​ពួក​ជី​ហា​ដ​។ ក្នុង​រយៈពេល​២​ខែ​នៃ​ការ​វាយលុក​របស់​កងកម្លាំង​រុ​ស្ស៊ី ​និង​ស៊ី​រី​លើ ​ខេត្ត​អុី​ដ​លី​ប ជាទី​តាំង​ធំ​ចុង​ក្រោយ​កាន់កាប់​ដោយ​បណ្ដា​ក្រុម​ឧទ្ទាម ដែល​ចាប់តាំងពី​ខែមករា​មក​ធ្លាក់​ក្នុង​ដៃ​ពួក​ជី​ហា​ដ…

ប្រទេស​ស៊ី​រី ៖ ចាប់តាំងពី​២​ខែ​មក​ហើយ ​កងទ័ព​ស៊ីរី ​និង​រុ​ស្ស៊ី​បាន​វាយប្រហារ​ពិសេស​តាម​ជើង​អាកាស​លើ​ខេត្ត​អុី​ដ​លី​ប​ស៊ី​រី​កាន់កាប់​ដោយ​បណ្ដា​ក្រុម​ឧទ្ទាម​និង​ពួក​ជី​ហា​ដ​។ ក្នុង​រយៈពេល​២​ខែ​នៃ​ការ​វាយលុក​របស់​កងកម្លាំង​រុ​ស្ស៊ី ​និង​ស៊ី​រី​លើ ​ខេត្ត​អុី​ដ​លី​ប ជាទី​តាំង​ធំ​ចុង​ក្រោយ​កាន់កាប់​ដោយ​បណ្ដា​ក្រុម​ឧទ្ទាម ដែល​ចាប់តាំងពី​ខែមករា​មក​ធ្លាក់​ក្នុង​ដៃ​ពួក​ជី​ហា​ដ ក្រុម​HAYAT TAHRIR AL CHAM​អតីត​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​ស្លាប់​យ៉ាងតិច​៥៤៤​នាក់​និង​២.១១៧​នាក់​រង​របួស​។

ចាប់ពី​ថ្ងៃ​ទី​២៦​មេ​សា​មក​កងទ័ព​រុ​ស្ស៊ី បាន​ចូលរួម​ជាមួយ​កងទ័ព​ស៊ី​រី ដើម្បី​បើក​ការ​វាយលុក​កាន់តែ​ធំ​ប្រឆាំង​ភាគ​ពាយ័ព្យ​ស៊ី​រី​។ អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស ដែល​តែង​ចេញផ្សាយ​ជាប់​ជា​ប្រចាំ​របាយការណ៍​ពី​ជន​រង​គ្រោះ​ក្នុង​ជម្លោះ​នៅ​ស៊ី​រី​ថ្លែង​ថា ក្នុង​ចំណោម​ជន​ស៊ី​វិល​ទាំង​៥៤៤​នាក់​ដែល​ស្លាប់​ក្នុង​ការ​វាយលុក​នានា មាន​កុមារ​១៣០​នាក់​។

អង្គការ​នោះ​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​និយាយ​ថា កងទ័ព​រុ​ស្ស៊ី ​និង​ស៊ី​រី​តែង​វាយប្រហារ​លើ​បណ្ដាជន​ស៊ីវិល​។ ប៉ុន្តែ​កងទ័ព​រុ​ស្ស៊ី​ក៏​ដូច​ជា​កងទ័ព​ស៊ី​រី​ដែរ បាន​បដិសេធ​ថា​កង​យន្តហោះ​របស់​ពួក​គេ ពុំ​បាន​វាយប្រហារ​ទាំង​ងងឹត​ងងុល​លើ​បណ្ដាជន​ស៊ីវិល​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ