ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឱ្យ​ជឿ កីឡាករ​ដែល​ល្បី​ថា​ខ្លាំង​របស់​​កម្ពុជា ត្រូវ​ចាញ់​កីឡាករ​អូស្ត្រាលី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដែល​ជា​ការ​ប្រកួត​មិត្តភាព​អន្តរ​ជាតិ​ដ៏​កក្រើក កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩ កីឡាករ​កម្ពុជា ធី តុង​ហ៊ី…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដែល​ជា​ការ​ប្រកួត​មិត្តភាព​អន្តរ​ជាតិ​ដ៏​កក្រើក កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩ កីឡាករ​កម្ពុជា ធី តុង​ហ៊ី ដែល​ម្នាក់​ៗ​រំពឹង​ថា ឈ្នះ​កីឡាករ​អូស្ត្រាលី Daren Chin ដោយ​មិន​ពិបាក បែរជា​ចាញ់​យ៉ាង​អាម៉ាស់​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នេះ បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ពេល​កីឡាករ​បរទេស ស្រាប់តែ​ឈ្នះ​យ៉ាង​មោទនភាព​លើ​កីឡាករ​ដែល​ល្បី​ថា ខ្លាំង​របស់​កម្ពុជា​។ ធី តុង​ហ៊ី គឺជា​ជើង​ខ្លាំង តែ​គេ​បែរជា​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៥ ដោយ​ថែម​ទាំង​ត្រូវ​កីឡាករ​ស្បែក​ស អូស្ត្រាលី វ័ធ​ឱ្យ​រាប់​ម្ដងនោះ​ផង មុន​ពេល​សម្រេចចិត្ត​បោះបង់​។

ការ​ប្រកួត​មួយ​នេះ ទាក់ទាញ​អ្នកគាំទ្រ​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​ពេល​កីឡាករ​ទាំង​ពី​បើក​ឆាកប្រយុទ្ធ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ៗ ដោយ​មិន​ខ្លាច​គ្រោះថ្នាក់ និង​មិន​ខ្លាច​បែក​មុខ​បែក​មុខមាត់​។ ជើង​ខ្លាំង​អូស្ត្រាលី មុន​ពេល​ការ​ប្រកួត​កំណត់​បញ្ចប់​បាន​វាយ​សម្រុក​ឱ្យ​កីឡាករ​កម្ពុជា​បិះ​នឹង​បោះបង់​ការ​ប្រកួត​តាំងពី​ចុង​ទឹក​ទី​១ ប៉ុន្តែ​នៅ​ទឹក​ទី​២ ការ​ប្រកួត​មួយ​នេះ​ក៏​ចាប់ផ្ដើម​ចាញ់​ប្រៀប​កាន់តែ​ច្រើន ព្រោះតែ​សមត្ថភាព​កីឡាករ​អូស្ត្រាលី វាយ​ដោយ​កំរោល ហើយ​កាន់តែ​ល្អ ហើយ​ចុង​ក្រោយ​កីឡាករ​កម្ពុជា ពិតជា​ត្រូវ​បោះបង់​ការ​ប្រកួត​។

យ៉ាងណាមិញ​លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត បាន​អះអាង​ថា កីឡាករ​កម្ពុជា អាច​ចាញ់​ដោយ​សារ​អន់​កម្លាំង​ស៊ុ​ហ្វ និង​ចាញ់​កម្ពស់​កីឡាករ​អូស្ត្រាលី ទើប​ធ្វើ​ឱ្យ​ជួប​បរាជ័យ​ក្នុង​ថ្ងៃ​នោះ​។ លោក ញាណ សុធី បន្ត​ថា កីឡាករ​របស់​លោក​អាច​ហ្វឹកហាត់​មិនសូវ​ជាប់លាប់​ដូច​ការ​អះអាង និង​ម្យ៉ាង​បណ្ដាល​មក​ពី​ការ​ប្រកួត​នៅ​ក្នុង​ពេល​នោះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វេលា​ពេល​ព្រឹក​ដែល​កីឡាករ​ធី តុង​ហ៊ី មិន​ទាន់​អាច​ហូប​អាហារ​ឱ្យ​មាន​កម្លាំង ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​គ្រាន់​បាន​កើតឡើង​បញ្ចេញ​ក្បាច់​មួយ​ប្រាវ ក៏​ស្រាប់តែ​កីឡាករ​កម្ពុជា មិន​អាច​ប្រកួត​ឈ្នះ​ប្រៀប ។

ជាក់ស្ដែង​លោក​បាន​ទាំង​លើក​ឡើង​ថា កីឡាករ​កម្ពុជា អាច​មក​ពី​ខាន​ប្រកួត​យូរ​នោះ​ផង ទើប​កម្លាំង​ស៊ុ​ហ្វ​ប្រែប្រួល​។ យ៉ាងណាមិញ​លោក​ថា បើ​ធី តុង​ហ៊ី ចង់​សងសឹក គឺ​លោក​នឹង​រៀបចំ​ម្ដងទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ