ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា​-វៀត​ណាម​មាន​ទឹក​ប្រាក់​៣.៥០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​សម្តេច​​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជា​ណាចក្រកម្ពុជា​​ មាន​ប្រសាសន៍​ជម្រាប​ជូន​ប្រជា​ពលរដ្ឋ​​នៅទូ​ទាំង​ប្រទេស​​ឱ្យ​ជ្រាប​ថា ​​​​កាលពីមុន​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​​ជំងឺ​​នៅមន្ទីរ​​​​ពេទ្យ​​ជោ​រៃ​​ ​នៅ​ទី​ក្រុង​ហូ​ជីមិញ ​ឥឡូវ​សូម​មក​រក​​ការ​ព្យា​បាល​​នៅមន្ទីរពេទ្យ​ជោ​រៃ​​នៅរាជ​ធានី​​​ភ្នំពេញ ​ដែល​​​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ។

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​សម្តេច​​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជា​ណាចក្រកម្ពុជា​​ មាន​ប្រសាសន៍​ជម្រាប​ជូន​ប្រជា​ពលរដ្ឋ​​នៅទូ​ទាំង​ប្រទេស​​ឱ្យ​ជ្រាប​ថា ​​​​កាលពីមុន​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​​ជំងឺ​​នៅមន្ទីរ​​​​ពេទ្យ​​ជោ​រៃ​​ ​នៅ​ទី​ក្រុង​ហូ​ជីមិញ ​ឥឡូវ​សូម​មក​រក​​ការ​ព្យា​បាល​​នៅមន្ទីរពេទ្យ​ជោ​រៃ​​នៅរាជ​ធានី​​​ភ្នំពេញ   ​ដែល​​​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ។

សម្តេច​តេជោ​នាយក​​រដ្ឋមន្ត្រី​​បានមាន​ប្រសាសន៍​ជម្រាប​​​ប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​បែបនេះ ​នា​ព្រឹក​ថ្ងៃទី​១៣ មករា ​ក្នុង​ឱកាស​អញ្ជើញ​ជាអធិប​តីភាព​ដ៏​ខ្ពង់​ខ្ពស់​ជា​មួ​យ​លោក​ង្វៀន តាន់​​យ៉ុង​ ​នាយក​រដ្ឋមន្ត្រី​​នៃ​សាធារណ​រដ្ឋ​​សង្គម​និយម​វៀតណាម ​​ប្រារព្ធ​​ពិធី​សម្ពោធ​​ដាក់​ឱ្យប្រើ​ប្រាស់​​ជាផ្លូវការ​​​មន្ទីរពេទ្យ​ជោ​រៃ​​-​ភ្នំពេញ​ ដែលស្ថិតនៅតាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ១ ​ក្នុង​ភូមិ​តាង៉ូវ ​សង្កាត់​និរោធ ​ខណ្ឌ​មានជ័យ ​។ ​មន្ទីរពេទ្យ​ជោរៃ​-​ភ្នំពេញ​ គឺជា​សមិទ្ធ​ផល​ដ៏ធំធេង​​ប្រសូត​ចេញពី​គំនិត​ផ្តួចផ្តើម​របស់​ប្រមុខ​ដឹក​នាំនៃ​ប្រទេស​ទាំ​ងពីរ ​ក្រោម​​កិច្ច​សហ​​ប្រតិ​បត្តិ​ការ​​យ៉ាង​ជិត​ស្និទ្ធរវាង​​រាជ​រដ្ឋាភិបាល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និងរដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​​​សង្គម​និយមវៀត​ណាម ​។ ​​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្តថា​​​ដោយ​សារ​រាជ​ធានី​​ភ្នំពេញ​​កាល​ពី​មុន​មាន​ទំហំ​ត្រឹម​តែ​៣០០​គីឡូ​ការ៉េ​​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សារ​រាជ​ធានី​​ភ្នំពេញ​រីក​ចម្រើន​ ឥឡូវ​នេះទី​ក្រុង​​ភ្នំពេញ​​មាន​វិសាល​ភាព​រហូត​ទៅដល់​​៧០០​គីឡូ​ម៉ែត្រ​ការ៉េ ​គឺមានកំណើន​មួយជា​ពីរ ​ដែលការ​ប្រើ​ប្រាស់​​ចរន្ត​អគ្គិសនី​​មានត្រឹម​តែ៣០​មេហ្គា​វ៉ាត់ ​ឥឡូវ​នេះ​ទីក្រុង​​ភ្នំពេញ​​​ប្រើប្រាស់អគ្គិសនី​ជិត​៥០០​​មេហ្គា​វ៉ាត់ ​។ ដូច្នេះ​​ស្ថាន​ភាព​នេះ​គឺការកសាង​​​មន្ទីរ​ពេទ្យ​ជោ​រៃ ​នៅកន្លែង​នេះគឺ​ពិតជា​ត្រឹម​​ត្រូវ​ហើយ ​សមស្រប​ទៅតាម​ភូមិ​សាស្ត្រ​​​នៃ​រាជ​ធាន​ី​ភ្នំ​ពេញ​ ហើយ​មន្ទីរពេទ្យ​នេះមិនគ្រាន់​តែ​ទទួល​អ្នក​ជំងឺ​នៅរាជធានី​ភ្នំពេញ​ទេ គឺ​ទទួល​អ្នក​ជំងឺ​ពី​កន្លែង​​ដទៃ​ៗ​ទៀត រាប់​ទាំង​ជន​បរ​ទេស​ដែល​​កំពុង​
ធ្វើ​ការ​នៅ​ក្នុងព្រះរាជា​ណា​ចក្រ​​កម្ពុជា​​រា៉ប់​ម៉ឺន​​នាក​់​​រាប់ទាំងភ្ញៀវ​​​ទេស​ចរ ដែល​​មក​ទស្សនា​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជាផងដែរ ​។ ​

យើងត្រូវ​ការ​ឱ្យ​មាន​​មន្ទីរ​ពេទ្យ​ដែល​មាន​​ស្តង់​ដារ​កម្រិតខ្ពស់​​ឆ្លើយ​តប​​ទៅ​នឹង​តម្រូវការ​នៃ​អ្នក​ជំងឺ ​ដែល​កាល​ពីមុន​អ្នក​ជំងឺ​យក​ទៅកាន់​ប្រទេសវៀតណាម ​​នៅពេល​​បញ្ជូន​អ្នក​ជំងឺ​ម្តង​ៗ​មាន​ការលំបាក​ណាស់​​ជួន​កាល​​ផ្សង​​ព្រេង​នឹង​គ្រោះ​ថ្នាក់​ដូចជា​​ជំងឺ​ដាច់​សរសៃ​ឈាម​​ជា​ដើម​ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់​មាន​ការលំបាក ។ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​​មានប្រសាសន៍​​បញ្ជាក់ថា ​ជោ​រៃ​ ​ថ្ងៃ​នេះ​បានកើត​​ជា​រូបរាង​​ទោះ​បី​ថាដំណាក់​​កាល​ទី​១ ​ទើប​នឹង​ចាប់​ផ្តើម​មាន​​៣០០​​គ្រែ​​ ​និងនៅ​ដំណាក់​កាល​ទី​២​បន្ថែម​​២០០​​គ្រែ​ ​​ទៀត​ទាំង​អស់​៥០០​គ្រែ​​ ។ ​សម្តេច​​បានថ្លែង​​អរគុណ​ជាមួយ​នឹងការគាំ​​ទ្រ​​ទាំង​ឡាយ​​របស់​រដ្ឋា​ភិបាល​​សង្គម​និយមវៀត​​ណាម​​ ពិសេស​អតីត​​លោក​នាយក​​រដ្ឋមន្ត្រី​​ និង​ពិសេស​លោក​​ង្វៀន​ តាន់​យ៉ុង​ ​នាយករដ្ឋមន្ត្រី​​បច្ចុប្បន្ន​​ ដែល​លោក​នឹង​​ខ្ញុំ​គឺជា​ដៃគូ​សហប្រតិ​បត្តិការ​ ដែល​នាំ​មក​ការ​វិនិយោគ​​ដ៏សន្ធឹកសន្ធាប​់​ ដែលមានជាង​​៣ពាន់​​លានដុល្លារ​​រួច​ទៅហើយ ​និងធ្វើ​​ឱ្យ​​ពាណិជ្ជ​កម្ម​​រវាងប្រទេស​ទាំងពីរ​​ក្នុងឆ្នាំកន្លង​ផុត​ទៅ​មានរហូត​៣.៥០០​លាន​ដុល្លារ ​​ហើយ​នឹង​ខិត​ខំ​សម្រេច​នូវគោល​ដៅ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឡើង​ទៅដល់​​៥ពាន់លានដុល្លារ​នៅឆ្នាំ​​២០១៥ ​ខាងមុខ​ ​សង្ឃឹម​អាច​ធ្វើការ​​ងារ​នេះ​បាន​ ។ ​​រាជ​រដ្ឋាភិបាល​​នៃព្រះរាជាណាចក្រ​កម្ពុជា ​និង​រដ្ឋា​ភិបាល​​​នៃសធារណ​រដ្ឋសង្គម​​និយមវៀតណាម​​គាំ​ទ្រ​និង​​តម្រង់​ទិស ​ប៉ុន្តែ​វិស័យ​​ផ្នែក​ឯក​ជនដាក់​ទុន​ដើម្បី​​វិនិយោគ​បង្កើត​ចេញ​ជារូប​រាង​​នូវមន្ទីរ​​ពេទ្យ​នេះ នៅលើ​ទឹកដី​នៃព្រះរាជាណាចក្រ​
កម្ពុជា ។

ជាមួយ​នឹង​​មោទនភាព​​នៅទីនេះ​សម្តេច​​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានថ្លែង​​អំណរ​គុណ​​ចំពោះ​រដ្ឋា​ភិបាល​នៃ​សាធារ​ណ​រដ្ឋ​សង្គម​​និយម​វៀតណាម ​ដែលបាន​ជួយ​ឧបត្ថម្ភ​​គាំ​ទ្រ​​តាមរយៈ​នៃការជួយ​ព្យាបាលជំងឺ​​ដល់​ប្រជា​ពល​រដ្ឋ​​កម្ពុជា​នៅតាម​មន្ទីរ​ពេទ្យ​របស់​វៀត​ណាម ​ ដោយ​មាន​កន្លែង​ខ្លះមិន​យកប្រាក់​​ និង​មាន​កន្លែង​​ខ្ល​ះ​​ទៀត​​បង់​​ថ្លៃ​ដូចប្រជាជន​វៀត​ណាម​ដែរ គឺ​មិនយក​ថ្លៃ​​តាម​របៀប​​ជនបរ​ទេស​​ទេ គឺ​បាន​លាត​សន្ធឹង​​នៅ​ទីក្រុង​ហូជីមិញ ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​​កម្ពុជា​-វៀត​ណាម ​។ ​​បន្ថែម​ពីលើ​នេះ ​​តាម​រយៈ​នៃ​សហ​ប្រតិ​បត្តិ​ការ​ដ៏ល្អ​ប្រជាជន​កម្ពុជា ​​ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃ​ពោះ​ អ្នក​​​ដែល​មាន​​​​ជំងឺ​ធ្ងន់ ​និងកុមារ ​បាន​ទទួល​​ការ​ព្យា​បាល​ដោយ​​កៀក​​ទៅ​នឹង​​តាម​ព្រំដែន ។ ​​កិច្ច​ការ​ទាំ​ង​​នេះ​សម្តេច​បញ្ជាក់​ថា ​សម្តេចបាន​ធ្វើ​កិច្ច​ការ​​ងារ​នេះ​ជាមួយ​សាធារណ​រដ្ឋ​​សង្គម​និយម​វៀត​ណាម ​ជាមួយ​​ព្រះរាជា​ណាចក្រកម្ពុជា ​និង​ជា​មួយ​​​សាធារ​ណ​រដ្ឋ​​​ប្រជាធិប​តេយ្យ​​ប្រជាមានិត​ឡាវ​ផងដែរ ​ដើម្បី​សុំ​ឱ្យ​មាន​ការគាំ​ទ្រ​ផ្នែក​វិស័យ​សុខា​ភិបាល​សម្រាប់​​ប្រជា​ពលរដ្ឋ​​ដែល​រស់នៅ​​ក្បែរ​ព្រំដែន​ ។ ដូច្នេះ​​វិធី​ដែល​ល្អ​គឺ​​តាម​រយៈ​សហ​ប្រតិ​បត្តិ​ការ​​ជាមួយ​ប្រទេសជិតខាង ​ដើម្បី​ទទួល​បាន​នៃការ​ព្យាបាល​ជំងឺ​ក្នុងករណី​​ធ្ងន់​ធ្ងរ​ត្រូវ​សង្គ្រោះ​​បន្ទាន់ ​ជាមួយ​នេះ​កុមារ​ក៏​ត្រូវ​ទទួល​បាន​វា៉ក់សាំង​ផង​ដែរ ។

សម្តេច​បាន​ថ្លែង​អរគ​ុណ​​ចំពោះ​លោក​នាយក​​រដ្ឋមន្ត្រី​​ ង្វៀន តាន់យ៉ុង ​តាម​រយៈ​លោក​នាយករដ្ឋមន្ត្រី​​សម្តេច​សូម​ផ្ញើ​​ជូនចំពោះ​​គ្រូ​ពេទ្យ​ទាំងអស់ ​ដែលបាន​ជួយ​ឧបត្ថម្ភ​​ដល​់ប្រជា​ជន​​កម្ពុជា​បែប​នេះ ។ ​លោក ង្វៀន តាន់​យ៉ុង ​​នាយក​រដ្ឋមន្ត្រី​​នៃសាធារណ​រដ្ឋ​​សង្គម​និយម​វៀត​ណាមបាន​មាន​ប្រសាសន៍ថា​​ មន្ទីរ​​ពេទ្យ​​ជោរៃ​​-​ភ្នំពេញ​​ គឺជា​​សំណង់​​ដំបូងនៃកិច្ច​សហប្រតិ​បត្តិ​ការ​វិនិ​យោគ​រវាង​ប្រទេស​ទាំងពីរ ​ក្នុងវិស័យ​សុខា​ភិបាល ​។ ​វិស័យ​សុខា​ភិបាល​​គឺជា​វិស័យ​មួយ​ដែល​ប្រជា​ជន​កម្ពុជាមាន​ការយក​ចិត្ត​​ទុកដាក់​​យ៉ាង​ខ្លាំង​ ។ ​នេះ​គឺ​ជា​​ជោគជ័យ​នៃកិច្ចសហប្រ​តិ​បត្តិការ​រវាង​រាជ​ធានី​​ភ្នំពេញនិង​​ទីក្រុងហូជីមិញ ​មាន​បំណង​​ក្នុង​គោលដៅ​សាងសង់​​មន្ទីរពេទ្យ​មួយដែល​មានគ្រប់​សេវា ដើម្បី​សេចក្តីត្រូវការ​​ព្យាបាល​ជំងឺ​​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​​និយាយរួម​​និងប្រជា​ជន​​រស់​នៅ​ភ្នំពេញ ។ ​លោក​នាយក​​​រដ្ឋមន្ត្រី​​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាមបន្តថា ​នៅក្នុង​ពិ​ធី​សម្ពោធ​​មន្ទីរ​ពេទ្យ​ជោ​រៃ-ភ្ន​ំពេញ ​នៅ​ថ្ងៃ​​នេះគឺមាន​​អត្ថ​ន័យ​​សំខាន់​ៗ​ ក្នុង​ពេលដែល​ប្រជាជនកម្ពុជា​​រំលឹក​ខួប​​៣៥​ឆ្នាំ​ថ្ងៃ​រំដោះ​​ពីរបបប្រល័យ​ពូជ​សាសន៍ ។ ​ខ្ញុំសង្ឃឹម​ថា បន្ទាប់ពី​​​គម្រោង​នេះបណ្តាខេត្ត​​ និងទីក្រុង​មានពាណិជ្ជ​ករ​របស់​​​វៀត​ណាម ​មក​បន្ត​វិនិយោគ​​សំណង​់មួយ​ចំនួន​ទៀត​ ដែល​មាន​​អត្ថ​ន័យ​សំខាន់​ៗ​​រួមចំណែក​​ក្នុងការដោះស្រាយ​តម្រូវការ​ព្យាបាល​ជំងឺ​​ដល់​ប្រជា​ជន​កម្ពុជា ​ហើយ​និងរួមចំណែ​កក្នុងការ​ពង្រឹង​និងពង្រីក​មិត្ត​ភាពល្អប្រពៃរវាង​​ប្រទេសទាំងពីរ ។ មន្ទីរពេទ្យ​​ជោ​រ៉ៃ -​ភ្នំពេញ ​​នឹង​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ព្យាបាល​​ថែ​ទាំ​សុខ​ភាព​ជូន​ប្រជាជន​កម្ពុជា ​ហើយបាន​ក្លាយ​ទៅជាមន្ទីរ​​ពេទ្យ​មួយ​ដ៏​ល្បី​ឈ្មោះ​​​នៅក្នុង​ប្រទេសកម្ពុជា​​រយ​ៈ​ពេល​ខាងមុខ។ ​

លោកប៉ា សុជាតិ​វង្ស ​​អភិបាល​រាជ​ធានី​​ភ្នំពេញ​​មាន​ប្រសាសន៍​ថា ​សមិទ្ធ​ផល​​ដ៏​ធំ​​ធេង​ដែល​​ដាក់​ឱ្យ​​សម្ពោធ​​ប្រើប្រាស់​ជាផ្លូវការ​នៅ​​ពេល​​នេះ ​គឺ​បាន​ប្រសូត​​ចេញពី​គំនិត​ផ្តួច​ផ្តើម​​របស់​ប្រមុខ​ដឹកនាំ​​នៃប្រទេស​ទាំងពីរ​ដែលមាន​សម្តេច​អគ្គ​មហាសេនាបតីតេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ​និង​លោក​ ង្វៀង ​តាន់​យ៉ុង​ ​នាយករដ្ឋមន្ត្រី​​​នៃ​សាធា​រណ​​​រដ្ឋ​​សង្គម​និយម​វៀត​ណាម ​​​រៀបចំ​​ឱ្យមាន​គម្រោង​សាង​សង់​​មន្ទីរ​​ពេទ្យ​ជោ​រៃ​​នៅ​ទីក្រុង​ភ្នំពេញ​ ដោយ​​ដាក់​​បញ្ចូល​ទៅក្នុង​ក្របខណ្ឌ​​នៃ​ផែន​​ការ​កិច្ចសហ​ប្រ​តិ​បត្តិការ​​រវាងប្រទេស​​ទាំង​ពីរ ​ដែល​បានចុះ​ហត្ថលេខា​​លើអនុ​​ស្សរណ​ៈរវាង​ថ្នាក់ដឹកនាំ​​​ប្រទេស​​ទាំងពី​រ​​ក្នុង​អំឡុង​​​ឆ្នាំ​២០០២ ​និង​ការ​អនុ​វត្ត​អនុស្សារណៈ​ស្តី​ពី​កិច្ច​​សហ​ប្រតិ​បត្តិការ​​មិត្ត​ភាព​​រវាង​រាជធានីភ្នំពេញ ​និ​ង​ទី​ក្រុង​ហូជីមិញ ​​ដែលបាន​ចុះ​ហត្ថ​លេខា​​កាលពីឆ្នាំ​​២០០៤ ។ ​លោក​អភិបាល​រាជ​ធានីភ្នំពេញ​បាន​ឱ្យដឹងថា ​​មន្ទីរ​​ពេទ្យ​នេះ​ត្រូវ​​បានបើ​ក​ការ​​​ដ្ឋានសាង​សង់​នៅ​ថ្ងៃ​ទី​១៥ ឧសភា ​២០១០ ​ក្រោម​អធិប​តីដ៏​ខ្ពង់​ខ្ពស់​​សម្តេច​​អគ្គ​មហាសេនាបតីតេជោ​ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ​​ដែល​បាន​​សាងសង់​​រួច​ជាស្ថា​ពរ​ដំណាក់​​កាលទី​១​នៅ​ថ្ងៃទី​២០ ធ្នូ ឆ្នាំ​២០១៣ ​ដោយបាន​ប្រើ​ប្រាស់​​​ថវិកា​​សរុបចំនួន​៣៨​លាន​៨៧៩.០០០​ដុល្លារ​​អាេម
រិក​ ។ ​នៅក្នុងដំណាក់​កាល​ទី​១នេះ មាន​៣​អគារ​​ដែល​មាន​​​គ្រែ​សម្រាប់​ព្យាបាល​​ចំនួន​២០០​ ដែល​នៅក្នុង​នោះ​បែងចែក​ចេញជា​​អគារ​នីមួយ​មាន​៥​ជាន់ ​ជាអគារ​ពិគ្រោះ​​និងព្យាបាល​ជំងឺ​​​ទូ​ទៅ​ ផ្នែក​វះ​កាត់​​ទូ​ទៅ ​វះកាត់​ឆ្អឹង ​និងវះកាត់​ប្រព័ន្ធ​សរសៃ​ប្រាសាទ​ ជំងឺ​​ត្រចៀក​ ច្រមុះ​ បំពង់ក ​ផ្នែក​ជំងឺ​​ភ្នែក និងជំងឺ​​មាត់​ធ្មេញ​​ ។ អគារ​ទី​២​មាន​៥​ជាន់​​ជាអគារ​បច្ចេក​ទេស​​​​សង្គ្រោះ​បន្ទាន់​ជំងឺធ្ងន់​ ​ផ្នែ​ក​​ពិសោធន៍​ឈាម​​ ផ្នែក​ថត​ឆ្លុះ​ ផ្នែក​វិនិច្ឆយ​​រោគ​​​ដោយ​រូប​ភាព​​ ផ្នែករោគ​​ស្ត្រី សម្ភព និង​កុមារ ​​ផ្នែក​បេះ​ដូង​​​និង​ផ្នែក​​រដ្ឋ
បាល​​ ។

អគារ​​ទី​​៣​ ​មាន​​២ជាន់​​ ជា​អគារ​​​ស្ដុក​សម្ភារ​​​ពេទ្យ​ និង​​ថ្នាំពេទ្យ​ អាហារ​ដ្ឋាន និង​កាហ្វេ ។ ​មន្ទីរពេទ្យ​ជោរៃ​​ភ្នំពេញ​​​បាន​បំពាក់​នូវ​​​ឧប​​​ករណ៍​​បរិក្ខា​ពេទ្យ​​​រួម​មាន ​ម៉ាសីុ​ន​ស្គែន​​ ម៉ាសីុន​ថត​ ឆ្លុះ​ឌីជី​ថល​ ម៉ាសីុន​ពិនិត្យ​​អេកូ​​​ពណ៌​​ អេ​កូ​​បេះ​ដូង ម៉ាសីុនវះកាត់​​​​ ម៉ាសីុន​សម្រាប់​ថត​ឆ្អឹង​​ ម៉ាសីុន​វ៉ាស់​​សរសៃ​ខួរ​ក្បាល ម៉ាសីុន​ត្រួត​ពិនិត្យ​​​សរសៃ​ឈាម​ ម៉ាសីុន​​វិភាគ​​គី​មី​​​ក្នុង​ឈាម​​ ម៉ាសីុន​​​អេ​ម៉ូត​តឺរី …។ ​​តំណាង​​​រដ្ឋ​អំណាច​​​ទីក្រុង​​​ហូជីមិញ​​បាន​ថ្លែង​ថា ​ពិធី​សម្ពោធ​​​មន្ទីរ​ពេទ្យ​ជោ​រ៉ៃ​​ភ្នំពេញ​​គឺ​ជា​សក្ខី​ភាព​​​ដ៏​រស់​រវើក​​​ទំនាក់​ទំនង​​​សហ​ប្រតិបត្តិការ​​​ដ៏​​មាន​ប្រសិទ្ធ​ភាព​​​រវាង​វៀត​ណាម​​​និង​កម្ពុជា​​​​ ។ ​លោក​បាន​បន្ត​ថា ​យើង​ខ្ញុំ​មាន​​​​វត្ដ​មាន​​​នៅ​ទី​នេះ ​​​ដើម្បី​ធ្វើ​​ជា​សាក្សី​​ការ​សម្ពោធ​​​សមិទ្ធ​ផល​​​ដែលជា​ទីមោ​ទន​​ គឺ​មន្ទីរ​ពេ​ទ្យ​ជោ​រៃ​​ភ្នំពេញ​​​ ត្រូវ​បាន​​សាង​សង់​តាម​​​ស្ដង​់ដា​​អឺ​រ៉ុប​​​មាន​​៣០០​គ្រែ ក្នុង​បុព្វ​ហេតុ​​​ថែ​ទាំ​សុខ​ភាព​សុខុមាល​ភាព​​​ប្រជា​ជន​កម្ពុជា​​​​ ។ លទ្ធ​ផល​​ទាំង​អស់​​ដែល​សម្រេច​បាន​​ថ្ងៃ​នេះ​ គឺ​​ជា​​ការ​ខិត​ខំ​រួម​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​​​ទាំង​ពីរ ៕ ​​