ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​៦​រូប​ត្រូវ​ដើរ​ចេញពី Totten​ham​

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Tottenham បាន​ផុត​កុងត្រា​ជាមួយនឹង​កីឡាករ​៦​រូប ដោយ​គ្មាន​គម្រោង​បន្ត​ជាមួយនឹង​កុងត្រា​ថ្មី​ឡើយ ខណៈ​ដែល​គ្រូបង្វឹក លោក…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Tottenham បាន​ផុត​កុងត្រា​ជាមួយនឹង​កីឡាករ​៦​រូប ដោយ​គ្មាន​គម្រោង​បន្ត​ជាមួយនឹង​កុងត្រា​ថ្មី​ឡើយ ខណៈ​ដែល​គ្រូបង្វឹក លោក Mauricio Pochttino មាន​បំណង​ចង់​កែទម្រង់​នៅ​ពេល​ខាង​មុខ​។

អ្នកចាំទី Michel Vorm គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​នោះ ក្រោយ​ពី​កុងត្រា​របស់​លោក​បាន​ផុត​។ កីឡាករ​អាយុ​៣៥​ឆ្នាំ​រូប​នេះ បាន​ចូល​លេង​នៅ Spurs ក្រោយ​ពី​ចាក​ចេញពី Swansea ដោយ​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ កាលពី​ឆ្នាំ​២០១៤​។ បើ​ទោះបីជា​គេ​បាន​ពន្យារ​កុងត្រា​នៅ​ឆ្នាំ​មុន​ក្តី គេ​នៅ​តែ​ជា​អ្នកចាំទី​ជម្រើស​ទី​៣​សម្រាប់​ក្រុម​នេះ​។

កា​ពី​ទែន Hugo Lloris នៅ​តែ​ជា​ជម្រើស​ទី​មួយ ដែល​ធ្វើ​ឱ្យ Vorm មិន​បាន​ឡើង​ប្រកួត​អស់​៤​ដង​នៅ​រដូវ​កាល​ផុត​ទៅ​ថ្មី​ៗ​នេះ​។ ការ​ដើរ​ចេញ ក៏​ជា​ជម្រើស​មួយ​ដ៏​ល្អ​ដែរ សម្រាប់ Vorm​។ ក្រៅពី Vorm កីឡាករ​ដូច​ជា Dylan Duncan, Charlie Freeman, Tom Glover, Connor Ogilvie និង Jamie Reynolds កំពុង​តែ​បង្ហាញខ្លួន​នៅ​ច្រក​ទ្វារ​ចេញ​ហើយ​។ ពួក​គេ​ទាំង​អស់នេះ សុទ្ធតែ​មាន​ចុះ​កុងត្រា​ថ្មី​គ្រប់​គ្នា​។

ដោយឡែក Japhet Tanganga និង Jack Roles បាន​ចុះ​កុងត្រា​ថ្មី ក្រោយ​ពី​កុងត្រា​ចាស់​របស់​ខ្លួន​បាន​ផុត ខណៈ​ដែល Kion Etete បាន​ចូល​លេង​ថ្មី​ពី​ក្លិប Notts County៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ