ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំភ្លើង​ធំ Arsenal បោះ​៧​គ្រាប់​ចោល ​

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal បាន​បញ្ជាក់​ថា ពួក​គេ​បាន​អនុ ញ្ញាត​ឱ្យ​កីឡាករ​៧​រូប ​ដើរ​ចេញពី​ក្លិប​ដោយ​គ្មាន​បញ្ហា…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal បាន​បញ្ជាក់​ថា ពួក​គេ​បាន​អនុ ញ្ញាត​ឱ្យ​កីឡាករ​៧​រូប ​ដើរ​ចេញពី​ក្លិប​ដោយ​គ្មាន​បញ្ហា ក្រោយ​កុងត្រា​របស់​ពួក​គេ​បាន​ផុតកំណត់​។ កីឡា ករ​ជើង​ខ្លាំង Petr Cech, Aaron Ramsey និង Danny Welbeck សុទ្ធតែ​មានមុខ​នៅ​ក្នុង​នោះ​ទាំងអស់​។ ពួក​គេ​គឺជា​កីឡាករ​សំខាន់ ដែល​នឹង​ចាក​ចេញពី​ក្លិប ហើយ​គ្មាន​មុខ​លេង​នៅ​រដូវ​កាល​ក្រោយ​ជាមួយនឹង​កាំភ្លើង​ធំ​ទៀត​ទេ​។

កីឡាករ​វ័យក្មេង​ៗ​ដូច​ជា Cohen Bramall, Charlie Gilmour, Julio Plequzuelo និង Stephan Lichtsteiner ក៏​កំពុង​តែ​ដើរ​រក​ក្លិប​ថ្មី​សម្រាប់​ជ្រកកោន​នៅ​រដូវ​កាល​ក្រោយ​ដែរ​។ កីឡា
ករ​ជើង​ខ្លាំង​អាយុ​៣៧​ឆ្នាំ Cech បាន​ចូល​ប្រកួត​ចំនួន​៨៥០​ដង ក្នុង​ការ​ប្រឡូក​ចូល​វិស័យ​បាល់ទាត់​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ​។ រូបគេ​អាច​នឹង​ត្រឡប់​ទៅ​ក្លិប​ចាស់​របស់​ខ្លួន ដែល​ជា​ក្លិប​តោ​ខៀវ Chelsea ទៅ​កាន់​ក្នុង​តំណែង​ជា​អ្នកដឹកនាំ ក្រោយ​ពី​ចំណាយពេល​ពេល​៤​ឆ្នាំ​នៅ Arsenal និង លើក​ពាន FA Cup បាន​ម្តង​។

មិត្ត​រួម​ក្រុម​របស់​គេ Ramsey បាន​ក្លាយទៅជា​កីឡាករ​របស់​ក្លិប​សេះបង្កង់ Juventus កាលពី​ថ្ងៃ​ទី​១ ខែកក្កដា​កន្លង​មកនេះ​។ Ramsey បាន​ហូរ​ទឹកភ្នែក​ពេល​និយាយ​ថា​លា​ហើយ ទៅ​កាន់​អ្នកគាំទ្រ​ក្លិប​ដែល​ខ្លួន​ជ្រកកោន​អស់​រយៈពេល​១១​ឆ្នាំ​កន្លង​មក​។ ដោយឡែក Welbeck កំពុង​តែ​រង​ទុក្ខ​ជាមួយនឹង​របួស ហើយ​កំពុង​តែ​ត្រូវ​ក្លិប Newcastle និង Lazio ចាប់អារម្មណ៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រូបង្វឹក Unai Emery បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​រើស​គ្រាប់​ថ្មី​ៗ មក​ដាក់​ក្នុង​កាំភ្លើង​ធំ​របស់​ខ្លួន ដែល​ក្នុង​នោះ លោក​បាន​ចាប់អារម្មណ៍​លើ​កីឡាករ Dennis Praet និង Joac​him Andersen​។ លោក​ពេល​នេះ មាន​លុយ​ត្រឹមតែ​៤០​លាន​ផោន​ប៉ុណ្ណោះ ក្នុង​ការ​ជះ​លើ​កីឡាករ​ដែល​ខ្លួន​ចង់បាន ក្រោយ​ពី​ធ្លាក់ Champions League អស់​បី​ដង​ជាប់​ៗ​គ្នា​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ