ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​សាច់​ក្រ​ហម​​​ច្រើន​បង្កើន​អត្រា​ស្លា.ប់​ខ្ពស់​ដោយ​​ជំ​ងឺ​បេះ​ដូង​និង​មហារីក​

10 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ Harvard School of Public Health(HSPH)សហរដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ការ​ទទួល​ទាន​សាច់​ក្រ​ហម​អាច​ជា​បុព្វ​ហេតុ​ចំបង​នៃ​​ការ​ស្លា.ប់​ដោយ​ជំ​ងឺ​បេះ​ដូង​និង​មហា​រីក​ ។

ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ Harvard School  of Public Health(HSPH)សហរដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ការ​ទទួល​ទាន​សាច់​ក្រ​ហម​អាច​ជា​បុព្វ​ហេតុ​ចំបង​នៃ​​ការ​ស្លាប់​ដោយ​ជំ​ងឺ​បេះ​ដូង​និង​មហា​រីក​ ។

​នៅ​ក្នុង​​សិក្សា​ដែល​បាន​ពិ​សោធ​លើ​បុរស​​​ប្រមាណ​​៣៧៦៩៨​នាក់​ និង​លើ​ស្ត្រី​៨៣​៦៤៤​នាក់​ដោយចំ​ណាយ​ពេល​២២​ឆ្នាំ​ ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ Archives of Internal Medicine​។​​ បាន​ពិ​និត្យ​ឃើញ​ថា ការ​ទទួល​ទាន​សាច់​ក្រហម​ ជា​ពិសេស​សាច់​ក្រហម​ដែល​កែច្នៃ​ទុក​ឱ្យ​បាន​យូរ​គឺ​បង្កើន​អត្រា​ស្លាប់​កាន់​តែ​ខ្ពស់​ ។ ទទួល​ទានសាច់​ក្រហម​​ស្រស់មួយ​​ដុំ​ទំ​ហំ​ប៉ុន​សន្លឹក​បៀ​មួយ​ហ៊ូ​ជា​ប្រ​ចាំ​ ប្រ​ឈម​នឹង​អត្រា​ស្លាប់​១៣ភាគ​រយ​ ប៉ុន្តែ​​បើ​ទទួល​ទាន​​សាច់​ក្រហ​ម​​​កែ​ច្នៃ​ក្នុង​ទំ​ហំ​ដូច​គ្នា​ ការ​​ប្រ​ឈម​នឹង​​ឡើង​ដល់​២០​ភាគ​រយ​ ។  ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ទៀត​​ថា ក្នុង​ចំណោម​អត្រា​ស្លាប់​ទាំង​នោះ​ភាគ​ច្រើន​គឺ​បង្ក​ឡើង​ដោយ​ជំ​ងឺ​បេះ​ដូង​និង​មហា​រីក​ ។ ជំ​ងឺ​បេះ​ដូង​មាន​ពី​១៨​ទៅ​២១ភាគ​រយ​ខណៈ​ជំ​ងឺ​មហារីក​មាន​ពី​១០​ទៅ​១៦​ភាគ​រយ​ ។

ជំ​នួស​ឱ្យ​ការ​ទទួល​ទានសាច់​ក្រ​ហម​ ការ​សិក្សា​លើក​នេះ​ក៏​បាន​ស្នើ​ឱ្យ​ទទួល​ទាន​បណ្តា​អា​ហារ​ដែល​សម្បូ​រ​ប្រូតេអីុន ​ក្នុង​នោះ​មាន​ដូចជា​​ត្រី បន្លែ​និង​ពពួក​សណ្តែក​​ជា​ដើម​ ។ ទទួល​ទាន​អា​ហារ​ទាំង​អស់​នេះ​ជា​ប្រ​ចាំ​ នឹង​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំ​ងឺ​បេះ​ដូង​និង​មហារីក​ឱ្យ​មក​នៅ​កម្រិត​ទាប​បំ​ផុត ​។

​អ្នក​ដឹក​នាំ​ការ​ស្រាវ​ សាស្ត្រា​ចារ្យ​ An Pan​បាន​​មាន​ប្រ​សាសន៍​ថា​៖«លទ្ធផល​កា​រ​សិក្សា​របស់​យើង​លើក​នេះ​បាន​បន្ថែម​ជា​ភស្តុ​តាង​​នៃ​​ផល​អវិជ្ជ​មាន​​ចំពោះ​​សុខ​ភាពដែល​បាន​មក​ពី​​​ការ​ទទួល​ទាន​សាច់​ក្រហម​ច្រើន ​។ ការ​ទទួល​ទាន​សាច់​ប្រ​ភេទ​នេះ​ច្រើន​នឹង​ធ្វើ​ឱ្យ​អត្រា​ស្លាប់​ដោយ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​  ជំ​ងឺ​បេះ​ដូង​ និង​ជំ​ង​ឺ​មហារីក​កាន់​តែ​ខ្ពស់​» ៕