វ៉ា​ន់ វឿ​ន និង​ឃី​ម បូ​រ៉ា បង្ហាញ​ភាព​ក្លៀវក្លា​មុន​​ប៉ះ​ថៃ​ដណ្ដើម​ប្រាក់​លាន​លើ​សង្វៀន​ថ្ងៃ​នេះ


រាជធានី​ភ្នំពេញ ៖ ​នៅ​ថ្ងៃ​សៅរ៍ ទី​៦ មិថុនា នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប​គឺ វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​​ឃ្លាំង​មឿង​កីឡា និង​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ នឹង​ឡើង បំបាក់​ដៃគូ​ដែល​ជា​កីឡាករ​ថៃ​ដណ្ដើម​ប្រាក់​លាន​ក្រុមហ៊ុន​ខា​រ៉ា​បាវ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​។

សម្រាប់​ការ​ប្រកួត​នេះ​កីឡាករ​វ៉ា​ន់ វឿ​ន ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​កៅ​ថាប់ វ៉​.​សុ​៊​ង​នឺ​ន ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ខណៈ ឃី​ម បូ​រ៉ា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផេ​ត ណា​ម​ង៉ា​ម អ​.​ក្វា​ន់​មឿង ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។

កីឡាករ​ថៃ កៅ​ថាប់ វ៉​.​សុ​៊​ង​នឺ​ន ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ វ៉ា​ន់ វឿ​ន បើ​តាម​ការ​អះអាង​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ថា មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​មិន​តិច​ឆ្នាំ​នោះ​ទេ និង​មាន​ល្បិច​ប្រយុទ្ធ​ខ្លាំង​មិនធម្មតា​។

​ទោះបី​យ៉ាងណា ការ​មក​ប៉ះ​ជាមួយ​វ៉ា​ន់ វឿ​ន​លើក​នេះ​ក៏​មិនមែន​ជា​រឿង​ស្រួលខ្លួន​ប៉ុន្មាន​នោះ​ដែរ ។ មិន​ស្រួលខ្លួន​ដោយសារ វ៉ា​ន់ វឿ​ន មិន​ត្រឹមតែ​ជា​កីឡាករ​ចាស់វស្សា​ដែល​មាន បទ​ពិសោធន៍​ប្រកួត​យូរ​ឆ្នាំ​មក​ហើយ​នោះ​ទេ ថែម​ទាំង​ធ្លាប់​ចេញចូល​ប្រកួត​នៅ​ស្រុក​ថៃ​រាប់​ភ្លេច​ទៀត​ផង ។ ចាំ​មើល​លើក​នេះ​ខ្លាំង​ប៉ះ​ខ្លាំង​ច្បាស់​ជា​កក្រើក​សង្វៀន​មិន​ខាន​។

ចំណែក​ឃី​ម បូ​រ៉ា ដែល​ត្រូវ​ជួប​ប្រកួត ជាមួយ​កីឡាករ​ថៃ​លើក​នេះ​ក៏​មិន​ទាន់​ដឹង ថា​យ៉ាងណា​នោះ​ដែរ ។ ឃី​ម បូ​រ៉ា ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​មិន​តិច​ឆ្នាំ​នោះ​ទេ តែ​មួយ​រយៈ​មកនេះ ហាក់​ធ្លាក់​ចុះ​វិជ្ជា​គុន​ច្រើន​ជាក់ស្ដែង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​កន្លង​មក​មិនសូវ​ទទួល​បាន​ជោគជ័យ​ទេ ។

ប៉ុន្តែ​លើក​នេះ ឃី​ម បូ​រ៉ា ដែល​ធ្លាប់តែ​ជា​អ្នក​ប្រដាល់​មានឈ្មោះ​បោះ​សំឡេង​ម្នាក់​ដែរ​នោះ សង្ឃឹមថា នឹង​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់សង្ឃឹម​នោះ​ទេ​។

ដោយឡែក​គូប្រកួត​មិត្តភាព​វិញ​មាន​កីឡាករ សេង សាយ មក​ពី​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ អេ​លី​ត គឹ​ម​ហុង​មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ កីឡាករ រិ​ទ្ធ សា​ស្ត្រាវុធ មក​ពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ ប្រកួត​ជាមួយ​កីឡាករ យឹ​ប ឌុ​ប មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ និង​កីឡាករ ពុ​យ​ ឡាយ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ កីឡាករ ខាំ ខាន់​ចិ​ត្រា មក​ពី​ក្លិប​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ