ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​កីឡា​វាយ​កូន​បាល់​8​រូប​ត្រៀម​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​​​នៅ​ឥណ្ឌូ​ណេ​ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​វាយ កូន​បាល់​កម្ពុជា ត្រៀម​បញ្ជូន​កីឡាករ​៤​រូប កីឡាការិនី​២​រូប​និង​គ្រូបង្វឹក​២​រូប​ទៅ​ចូល រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​អាស៊ាន លើក​ទី​១១​ឆ្នាំ​២០១៩ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​វាយ កូន​បាល់​កម្ពុជា ត្រៀម​បញ្ជូន​កីឡាករ​៤​រូប កីឡាការិនី​២​រូប​និង​គ្រូបង្វឹក​២​រូប​ទៅ​ចូល រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​អាស៊ាន លើក​ទី​១១​ឆ្នាំ​២០១៩ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​២៥ កក្កដា នៅ​មជ្ឈមណ្ឌល​កីឡា​Semareng-Centerl Java​ប្រទេស​ឥណ្ឌូ​a​ណេ​ស៊ី​។ លោក ជា ពៅ អគ្គលេខាធិការ​រង​សហ ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ​កីឡាករ​-​កីឡាការិនី​កម្ពុជា​ត្រៀម​ប្រកួត​លើ​វិញ្ញាសា​វាយ​ទោល​បុរស​-​នារី ប្រកួត​វាយ​គូ​បុរស​-​នារី និង​ប្រកួត​វាយ​ក្រុម​ផ្នែក​បុរស ។ លោក​បន្ត​ថា សម្រាប់​គ្រូបង្វឹក​ទាំង​២​រូប​ដែល​ដឹកនាំ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ គឺ​លោក ឡុ​ង ជំនិត គ្រូ​បង្គោល និង​លោក​ឡុ​ង សំនៀង គ្រូ​ជំនួយ ។

រីឯ​កីឡាករ​វិញ មាន​សម ដេ​វីត​, ឃ្លាំង ពន្លក​, ម៉​ន ភក្ដី​, និង​ទេព ណូ​ឡាន ឯ​កីឡាការិនី​មាន ហូរ ស្រី​ណុ​ច និង​ឈី​វ អប្សរា​។

គួរ​រំលឹក​ផង​ដែរ ព្រឹត្តិការណ៍​កីឡា​សិស្ស​អាស៊ាន​នេះ កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ភាគច្រើន​ជា​កីឡាករ​ថ្នាល​ដែល​ពួក​គេ​ទាំង​អស់នោះ ក្រៅពី ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស ក៏​មាន​បំណង​ស្វែងរក​បទ​ពិសោធន៍​ពី​ក្រៅ​ប្រទេស​បន្ថែម​ទៀត​ផង​ដែរ សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ