នំគូឆាយ​ក្តៅ​ៗ នំអំបែង​នំគ្រក់​ស្រួយ​ៗ ទឹក​ជ្រលក់​ខ្ទិះដូង ម្ទេស​ហឹរ​ៗ សាក​គិត​មើល​​ឆ្ងាញ់​ប៉ុណ្ណា​!


ដូច​ជា​ខាន​យូរហើយ គិត​ចង់​ញ៉ាំ​នំគូឆាយ​ក្តៅ​ៗ នំអំបែងនំគ្រក់​ស្រួយ​ៗ​ផ្ទាប់​បន្លែ ជ្រលក់​ទឹកខ្ទិះ​ដូង ម្ទេស​ហឹរ​ៗ ហើយ​ស្រ​ម៉ៃ​មើល​ឆ្ងាញ់​ថា បើ​ដាក់​ចូល​មាត់​ឆ្ងាញ់​ប៉ុណ្ណា​ទៅ ។

ដឹង​តែ​មិន​ខុសចិត្ត​ទេ អាច​និយាយ​ថា​ ប្រមូល​ម្តុំ​ទៅ​ដោយ​អាហារ​សម្រន់​ក្តៅ​ៗ​តែ​ម្តង ចង់​ញ៉ាំ​អី​ក៏​បាន លត​ឆា មីឆា នំអំបែង​នំគ្រក់ នំ​គួ​ឆាយ​ក្តៅ​ស្រួយ​ៗ រសជាតិ​អាច​ធានា​បាន​ដោយសារ​រសជាតិ​ដើម​លក់​ក៏​ច្រើន​ឆ្នាំ​ហើយ​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្លេ​ស សម្រាប់​តម្លៃ​វិញ​ក៏​សមរម្យ​ដែរ​។

សម្រាប់​អ្នក​ទាំងអស់​គ្នា​ដែល​និយម​ចូល​ចិត្ត​ពិសារ​អាហារ សម្រន់​បែប​ក្តៅ​ៗ ស្រួយ​ដូច​ជា​នំគ្រក់ នំអំបែង មោះ​មក​ហាង​នេះ​បាន ហាង ផ្ទះ​លត​ឆា​នំ​គូ​ឆា និង​ផ្ទះ​នំអំបែង​នំគ្រក់ ជាប់​គ្នា​តែ​ម្តង ញ៉ាំ​ខាង​ណា​ក៏​បាន​ដែរ​អត់​បញ្ហា​ទេ ហើយ​តម្លៃ​វិញ​គឺ នំគូឆាយ​តម្លៃ ១៥០០៛ នំគ្រក់​មួយ​៥០០៛ នំអំបែង​៤០០០៛ និយាយ​ទៅ​សមរម្យ​ហើយ ចឹ​ង​គិត​ថា​ចង់​សាក​ម្តង​មើល​ម៉េច​ដែរ​។

ហាង ផ្ទះ​អំបែង​នំគ្រក់ ១៩៩៣
ទីតាំង ៖ ផ្ទះ​លេខ​13 ផ្លូវ​112 សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក
លេខ​ទូរស័ព្ទ ៖ 096 49 95 898 / 012 54 25 62

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ