រាជធានីភ្នមពេញ ៖ បឋម យោងតាមរូបភាពដែលបានចែកចាយនៅក្នុងបណ្តាញសង្គមជាច្រើន គឺម្ចាស់មេដាយមាសស៊ីហ្គេមកីឡាករ ឃុន ឌីម៉ា កំពុងត្រៀមវះកាត់តសរសៃរជង្គុងអាចនឹងត្រូវបញ្ចប់អាជីបជាអ្នកប្រដាល់រហូតហើយ បងប្អូនមានអ្វីជូនពរ ឌីម៉ា ទេ ? ឃើញកីឡាករ ឃុនម ឌីម៉ា បានជិះលើរទេះរុញ និងបានដេកសម្រាកនៅមន្ទីរពេទ្យ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាឆ្ងល់ជាខ្លាំង ពីសុខភាពគាត់ ។
ពាក់ព័ន្ធនឹងរូបភាពនេះ កីឡាករប្រដាល់ ឃុន ឌីម៉ា បានប្រាប់កោះសន្តិភាពតាមរយៈទូរស័ព្ទកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែកក្កដា ឲ្យដឹងថា រូបភាពនោះ ជារូគាត់ពិតមែន ដែលរូបគាត់កំពុងពិនិត្យ និងព្យាបាលជំងឺក្នុងមន្ទីរពេទ្យមួយនៅប្រទេសថៃ ហើយនឹងត្រូវធ្វើការវះកាត់សរសៃក្បាលជង្គង់នាពេលឆាប់ៗខាងមុខនេះ ។
កីឡាកររូបនេះបន្តថា លោកមានរបួសក្បាលជង្គង់នេះ រយៈពេលជាង១ខែមកហើយ និងមិនអាចធ្វើការប្រកួតបានទៀតទេ លុះត្រាតែធ្វើការព្យាបាលរបួសសិន ចំណែកខាងមន្ទីរពេទ្យថៃតម្រូវឲ្យលោកត្រៀមលុយប្រហែល១ម៉ឺន៥ពាន់ដុល្លារ ដើម្បីធ្វើការវះកាត់ ។ ចំពោះការវះកាត់នៅណានោះ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះបានបញ្ជាក់ថា ពេលនេះលោកមិនទាន់មានថវិកាគ្រប់គ្រាន់សម្រាប់ថ្លៃការវះកាត់នោះទេ ព្រោះលោក និងក្រុមគ្រួសារកំពុងរកវិធីដើម្បីមានថវិកាធ្វើការវះកាត់ ។
បញ្ជាក់ ៖ កីឡាករប្រដាល់របស់កម្ពុជាដែលមានទម្ងន់ ៦៣.៥ គីឡូក្រាម គឺឃុន ឌីម៉ា គេអាចដណ្តើមយកបានមេដាយមាសដំបូងលើប្រភេទកីឡាប្រដាល់សេរីនៅស៊ីហ្គេមហើយ បន្ទាប់ពីតតាំងជាមួយកីឡាករថៃ Chonlawit ទាំងប្រផិតប្រផើយជាខ្លាំង នៅពេលដែលការប្រកួតពីមួយទឹក ទៅមួយទឹកអ្នកទាំងពីរវាយមិនសំចៃដៃឡើយ ។
ក្រោយឆ្លងកាត់ការប្រកួតទាំង៣ទឹកអ្នកប្រដាល់កម្ពុជា ឃុនម ឌីម៉ា អាចយកបានពិន្ទុ ២៩-២៨ លើកីឡាករប្រដាល់ថៃ ដើម្បីស្ពាយមេដាយមាសត្រឡប់មកទឹកដីកម្ពុជា ។ ឃុន ឌីម៉ា ជាកីឡាករប្រដាល់សេរីកម្ពុជាតែម្នាក់គត់ ដែលទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីនេះ ហើយកីឡាករ ឃុន ឌីម៉ា បានក្លាយជាម្ចាស់ជើងឯកទម្ងន់៦៣,៥គីឡូក្រាម របស់សង្វៀន CNC ជាមួយទឹកប្រាក់២០លានរៀល និងខ្សែករមាស៣ជីផងដែរ ៕
ចែករំលែកព័តមាននេះ