ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួយ​ជីវិត​គួរ​ប្រព្រឹត្ត​តែ​អំពើ​ល្អ

4 ឆ្នាំ មុន

សីលធម៌ សុជីវធម៌​របស់​មនុស្ស​ស្ថិត​នៅ​លើសេចក្តី​សន្តោស ត្រូវ​ចេះ​យោគយល់​ដល់​គ្នា កុំ​ប្រព្រឹត្ត​អាក្រក់ កុំ​កាប់សម្លាប់ កុំ​លួច​ឆក់​ប្លន់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ កុំ​ពោល​ពាក្យ​អសុរោះ ព្រោះ​អំពើ​ទាំង​អស់នេះ​មិនមែន​ជា​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យ​ជីវិត​ខ្លួនឯង​បាន​ប្រសើរ​ឡើយ ។ ផ្ទុយ​មក​វិញ…

សីលធម៌ សុជីវធម៌​របស់​មនុស្ស​ស្ថិត​នៅ​លើសេចក្តី​សន្តោស ត្រូវ​ចេះ​យោគយល់​ដល់​គ្នា កុំ​ប្រព្រឹត្ត​អាក្រក់ កុំ​កាប់សម្លាប់ កុំ​លួច​ឆក់​ប្លន់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ កុំ​ពោល​ពាក្យ​អសុរោះ ព្រោះ​អំពើ​ទាំង​អស់នេះ​មិនមែន​ជា​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យ​ជីវិត​ខ្លួនឯង​បាន​ប្រសើរ​ឡើយ ។ ផ្ទុយ​មក​វិញ វា​រឹងរឹតតែ​បង្កើត​បញ្ហា និង​កម្ម​ពៀរ​វេរា​មិន​មាន​ឈប់​ឈរ​ឱ្យ​ខ្លួនឯង និង​អ្នក​ដទៃ​ទៅ​វិញ​ទេ ។

កុសលធម៌​ដែល​យើង​បាន​សាង​ពី​ជាតិ​មុន​ជា​សញ្ញា​រៀបចំ​ជីវិត​ឱ្យ​កើតមក​ក្នុង​កំណើត​ជា​មនុស្ស​នេះ​វា​ជាដើម​ទុន​មួយ​យ៉ាង​សំខាន់​សម្រាប់​មនុស្សលោក​រើបម្រះ​ចេញ​អំពី​ពិភព​ខ្មៅ​ងងឹត​នៃ​កម្ម​ពៀរ​វេរា ។ អំពើអាក្រក់ ការ​ព្យាបាទ បៀតបៀន ប្រព្រឹត្ត​អមនុស្សធម៌ វា​ជា​អន្លង់​ភក់​នៃ​កាមគុណ​តែ​ប៉ុណ្ណោះ វា​ជា​ការ​បម្រើ​កិលេស​ពិត​ៗ និង​វា​ជា​ការងារ​ដ៏​សៅហ្មង​សម្រាប់​កំណើត​របស់​ខ្លួន ។

ដូច្នេះ​មិន​ត្រូវ​បណ្តោយ​ប្រាណ​ដោយ​ក្តី​ប្រមាទ​ឱ្យ​មានការ​លង់​លិច​ក្នុង​អន្លង់​ខ្មៅ​ងងឹត ធ្វើ​ជីវិត​ឱ្យ​ថោកទាប​នោះ​ឡើយ ។

អ្នកប្រាជ្ញ​បាន​ពោល​ថា ជីវិត​នេះ​ជា​របស់​ខ្ចី​គេ ដូច្នេះ​ក្នុង​មួយ​កំណើត​មនុស្ស​នេះ មាន​ភារកិច្ច​ប្រព្រឹត្ត​ល្អ រួច​ហើយ​ត្រូវ​សង​ជីវិត​នេះ​ឱ្យទៅ​ម្ចាស់​របស់​គេ​គឺ ជរា មរណៈ មិន​អាច​គេច​ផុត ចៀស​រួច​បាន​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ