ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចំនួន​៤​ដែល​ឈ្នះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន

4 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន​៖ ប្រទេស​វៀតណាម តៃវ៉ាន់ បង់​ក្លា​ដេ​ស និង កូរ៉េ​ខាងត្បូង កំពុង​ក្លាយជា​អ្នក​ទទួល​ជ័យ​ជំនះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន​។ ជនជាតិ​អា​មេ​រិ​ក​ចាប់ផ្តើម​ទិញ​ផលិតផល​ចិន​តិច​ទៅ​ៗ ។ ប៉ុន្តែ​ជា​ជាង​ការ​ពឹងផ្អែក​លើ​អ្នក​ផលិត​អា​មេ​រិ​ក…

វ៉ា​ស៊ី​ន​តោន​៖ ប្រទេស​វៀតណាម តៃវ៉ាន់ បង់​ក្លា​ដេ​ស និង កូរ៉េ​ខាងត្បូង កំពុង​ក្លាយជា​អ្នក​ទទួល​ជ័យ​ជំនះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន​។ ជនជាតិ​អា​មេ​រិ​ក​ចាប់ផ្តើម​ទិញ​ផលិតផល​ចិន​តិច​ទៅ​ៗ ។ ប៉ុន្តែ​ជា​ជាង​ការ​ពឹងផ្អែក​លើ​អ្នក​ផលិត​អា​មេ​រិ​ក ពួក​គេ​កំពុង​ចៀសវាង​ពន្ធ​របស់​លោក​ប្រធានាធិបតី Donald Trump ដោយ​ងាក​ទៅ​រក​អ្នក​ផ្គត់ផ្គង់​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​ផ្សេង​ទៀត​។

យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ដោយ​ការិយាល័យ​ជំរឿន បាន​បង្ហាញ​ថា និន្នាការ​ដែល​បាន​លេចឡើង​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ នៃ​ការ​ចរចា​ពាណិជ្ជកម្ម​មិន​ច្បាស់លាស់​រវាង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​និង​ទីក្រុង​ប៉េ​កាំ​ង បាន​បន្ត​រហូត​ដល់​ខែឧសភា​។

ក្នុងអំឡុងពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ សហរដ្ឋអាមេរិក​បាន​នាំ​ចូល​ទំនិញ​តិច​ជាង​មុន​ចំនួន​១២% ពី​ប្រទេស​ចិន​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ប៉ុន្តែ​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​បាន​កើនឡើង​៣៦% ២៣%​ពី​តៃវ៉ាន់ ១៤%​ពី​បង់​ក្លា​ដេ​ស និង ១២%​ពី​កូរ៉េ​ខាងត្បូង​។

ការ​រឹត​បន្តឹង​ពន្ធ​នេះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​លេង​ខូច​គេ ដោយ​បោះ​ស្លា​កថា “Made in Vietnam” ដើម្បី​កុំឱ្យ​ជាប់ពន្ធ​អា​មេ​រិ​ក​។ ទីភ្នាក់ងារ​គយ​វៀតណាម​បាន​និយាយ​ថា​វា​នឹង​ចាប់ផ្តើម​បង្ក្រាប​ទំនិញ​ដើម​កំណើត​ចិន​ដែល​មានឈ្មោះ​ថា “Made in Vietnam” ដោយ​ក្រុមហ៊ុន​ដែល​ព្យាយាម​បញ្ចៀស​ពន្ធគយ​របស់​សហរដ្ឋអាមេរិក​។

វា​មិន​តែងតែ​ងាយស្រួល​ក្នុង​ការ​ស្វែងរក​អ្នក​ផ្គត់ផ្គង់​ក្រៅពី​ប្រទេស​ចិន​ដែល​អាច​ផលិត​បាន​ល្អ​ដូច​គ្នា ជាមួយនឹង​គុណភាព​ដូច​គ្នា​និង​តម្លៃ​ថោក​ជាង​។ វា​ជា​ដំណើរការ​មួយ​ដែល​អាច​ចំណាយពេល​រាប់​ខែ​ឬ​ច្រើន​ឆ្នាំ​។
ក្រុមហ៊ុន Cap America ដែល​មា​នទី​តាំងនៅ Missouri នៃ​សហរដ្ឋអាមេរិក តែង​នាំ​ចូល​មួក​កីឡា Baseball ពី​ប្រទេស​ចិន ហើយ​លក់​នៅ​សហរដ្ឋអាមេរិក​។ តែ​ក្រុមហ៊ុន​នេះ​នៅ​ពេល​បច្ចុប្បន្ន បាន​នាំ​ចូល​ពី​បង់​ក្លា​ដេ​ស​វិញ ដើម្បី​គេច​ពី​ការ​យកពន្ធ​ខ្ពស់​។ ការ​យក​ចូល​នេះ គឺ​គ្រាន់តែ​ជា​ការ​សាកល្បង​ប៉ុណ្ណោះ​។ ប្រសិនបើ​គុណភាព​ដូច​ទៅ​នឹង​របស់​យក​មក​ពី​ចិន គេ​នឹង​បន្ត​យក​ជា​បន្តបន្ទាប់​។

ការ​នាំ​ចូល​របស់​អា​មេ​រិ​ក​ពី​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស​វៀតណាម និង កូរ៉េ​ខាងត្បូង បាន​កើន​ឡើងជា​លំដាប់​ក្នុង​ទស​វត្ស​កន្លង​ទៅ​នេះ ដោយសារ​ប្រទេស​ទាំងនោះ​បាន​បង្កើន​ការ​ផលិត​សម្លៀក​បំពាក់ និង គ្រឿង​អេ​ឡិច​ត្រូ​និក​រៀង​ៗ​ខ្លួន​។

តៃវ៉ាន់​និង​កូរ៉េ​ខាងត្បូង កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​ដូច​ជា​ឧបករណ៍​អេ​ឡិច​ត្រូ​និក ប៉ុន្តែ​វៀតណាម​និង​បង់​ក្លា​ដែ​ស នៅ​តែ​ផ្តល់​ប្រាក់​ឈ្នួល​តម្លៃ​ថោក ដែល​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយជា​កន្លែង​ទាក់ទាញ​ក្នុង​ការ​ផលិត​ទំនិញប្រើប្រាស់ ដូច​ជា​សម្លៀក​បំពាក់​និង​ស្បែកជើង​៕

ប្រភព ៖ cnn , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ