ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ជំនន់​វា.យ​ប្រ.ហារ​វៀត​ណាម​កណ្ដាល​ស្លា.ប់១០​នាក់ និងបា.ត់​ខ្លួ.ន​៨​នាក់

17 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ ប្រទេស​វៀតណាម​ភាគ​កណ្ដាល​​​កំពុង​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​​ទឹក​ជំនន់​ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​។ អាជ្ញា​ធរ​អះ​អាង​ថា​គេ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​យ៉ាង​តិច​ដប់​នាក់​។​ ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​បំផុត​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​នឹង​មាត់​សមុទ្រ​ចាប់​តាំង​ពីចុង​សប្ដាហ៍​មុន​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​រាំង​ទៅ​វិញ​នៅ​ឡើយ​ទេ​។ នៅ​តំបន់​ខ្លះ​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​ប៉ុណ្ណោះ​ទទួល​បាន​របប​ទឹក​ភ្លៀង​១,៧​ម៉ែត្រ​។ អ្នក​រាយ​ការណ៍​ព័ត៌​មាន​របស់​អា​អែហ្វ​ប៉េ​ (AFP) ថ្លែង​ថា​ប្រជា​ជន​​រស់​នៅ​​ទី​ក្រុង​ហយ​អាន (Hoi An)…

ទី​ក្រុង​ហាណូយ៖ ប្រទេស​វៀតណាម​ភាគ​កណ្ដាល​​​កំពុង​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​​ទឹក​ជំនន់​ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​។ អាជ្ញា​ធរ​អះ​អាង​ថា​គេ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​យ៉ាង​តិច​ដប់​នាក់​។​ ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​បំផុត​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​នឹង​មាត់​សមុទ្រ​ចាប់​តាំង​ពីចុង​សប្ដាហ៍​មុន​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​រាំង​ទៅ​វិញ​នៅ​ឡើយ​ទេ​។ នៅ​តំបន់​ខ្លះ​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​ប៉ុណ្ណោះ​ទទួល​បាន​របប​ទឹក​ភ្លៀង​១,៧​ម៉ែត្រ​។

អ្នក​រាយ​ការណ៍​ព័ត៌​មាន​របស់​អា​អែហ្វ​ប៉េ​ (AFP) ថ្លែង​ថា​ប្រជា​ជន​​រស់​នៅ​​ទី​ក្រុង​ហយ​អាន (Hoi An) ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​វាល​ទឹក​​។​ ​​បើ​​ចង់​ធ្វើ​ដំណើរ​ទៅ​ណា​ម្ដង​ៗ​ ពួក​គេ​ត្រូវ​តែ​ជិះ​ទូក​ឈើ​ឆ្លង​កាត់​ទឹក​លិច​ត្រឹម​ចង្កេះ​។ អ្នក​ខ្លះ​ប្រាប់​ថា​ពួក​គេ​ត្រូវ​លើក​របស់​របរ​ និង​គ្រឿង​សង្ហារិម​ឱ្យ​ខ្ពស់​ផុត​ពី​ទឹក​ដែល​លិច​ពេញ​ទី​ក្រុង​។ ប៉ុន្តែ​ទឹក​ជំនន់​ចេះ​តែ​ឡើង​ខ្ពស់​ទៅ​ៗ​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​លែង​ខ្វល់​ត​ទៅ​ទៀត​។

នៅ​ទី​បញ្ចប់​ ទូ​ទឹក​កក ចង្ក្រាន្ត​អគ្គិសនី និង​គ្រឿង​សង្ហារិម​ត្រូវ​ទឹក​លិច​សឹង​តែ​ទាំង​ស្រុង​។ ពួក​គេ​ពុំ​ដែល​ជួប​ប្រទះ​ទឹក​ជំនន់​ដ៏​ខ្លាំង​ក្លា​ដល់​ថ្នាក់​នេះ​ទេ​។ ​​ក្រៅ​ពី​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ដូច​រៀប​រាប់​ខាង​លើ​នេះ ​ម​នុស្ស​៨​នាក់​ទៀត​​កំពុង​បាត់​ខ្លួន​​​។ នេះបើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​បរិ​ស្ថាន​។ ជា​រួម​ ផ្ទះ​របស់​អ្នក​ស្រុក​ជាង​១សែន ២​ម៉ឺន​ខ្នង​​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​ត្រូវ​លិច​លង់​​នៅ​ក្នុង​ទឹក​ជំនន់​។ នៅ​កន្លែង​ខ្លះ​ទឹក​លិច​ដល់​កម្ពស់​បី​ម៉ែត្រ​។

ដង​ផ្លូវ​ជា​ច្រើន​ខ្សែ​ត្រូវ​ខូច​ខាត​ចម្ងាយ​រាប់​គីឡូ​ម៉ែត្រ​ដោយ​សារ​ទឹក​ជំនន់ ឬ​ដោយ​សារ​ដី​បាក់​សង្កត់​លើ​, ដំណាំ​​ជាង​៥​ពាន់​ហិចតារ​ត្រូវ​ខូច​ខាត​, សត្វ​គោ​-​ក្របី​ជាង​១,៦​ម៉ឺន​ក្បាល​បាន​ស្លាប់​។ សារ​ព័ត៌​មាន​របស់​រដ្ឋ​ផ្សាយ​ថា​ច្រក​ភ្នំ​ដែល​ត​ភ្ជាប់​ពី​ទី​ក្រុង​ដាណាង (Danang) ឆ្ពោះ​ទៅ​ខេត្ត​ក្វាង​ង៉ាយ (Quang Ngai) មុន​ដំបូង​ត្រូវ​បិទ​ខ្ទប់​​ដោយ​សារ​ការ​​បាក់​ដី​កាល​ពី​ថ្ងៃ​អាទិត្យ​​​​។ ប៉ុន្តែ​ឥឡូវ​នេះ​បាន​បើក​ដំណើរ​ការ​ដូច​ធម្មតា​ឡើង​វិញ​ហើយ។ ​​នេះ​បើ​យោ​ងតាម​ការ​ផ្សាយ​របស់​ហ្វ្រង់​២៤ (France 24)​ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ