ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! កម្មករម្នាក់ ត្រូវដង​សន្ទូចបា.ក់សង្ក.ត់ស្លា.ប់ ពេលកំពុងបំពេញការងារ​

7 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ក្រោយ​ពេល​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ក្នុង​ខណៈ​ពេលដែលជនរងគ្រោះ​​កំពុងធ្វើការ​ងារ​ត្រូវ​បាន​ដងសន្ទូចរបស់រថយន្ត​ស្ទូច​​បាក់​សង្កត់ពីលើ នៅ​ក្នុង​ការដ្ឋាន​រោងចក្រ​កំពុង​សាងសង់​មួយ​កន្លែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ។ ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៥…

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ក្រោយ​ពេល​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ក្នុង​ខណៈ​ពេលដែលជនរងគ្រោះ​​កំពុងធ្វើការ​ងារ​ត្រូវ​បាន​ដងសន្ទូចរបស់រថយន្ត​ស្ទូច​​បាក់​សង្កត់ពីលើ នៅ​ក្នុង​ការដ្ឋាន​រោងចក្រ​កំពុង​សាងសង់​មួយ​កន្លែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ។

ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុង​ការដ្ឋាន​សាងសង​រោងចក្រ​មួយកន្លែង​ ស្ថិត​នៅ​ក្នុងភូមិ​យស់​ជោ ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា រថយន្ត​ស្ទូច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ​ពណ៌​ស ទម្ងន់ ៧​តោន ពាក់​ស្លាក​លេខ​កំពង់ចាម 3B.6667 អ្នក​បើករថយន្ត​ឈ្មោះ​សឿង សុខ​ទី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ស្រែ​ផ្សរ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។ ចំណែក​កម្មករ​សំណង់​​​រងគ្រោះ​ឈ្មោះ​មឿង សុខ​ប៊ិ​ច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ស្ទូច​មួយគ្រឿង​បាន​បាក់ដង​សន្ទូច​សង្កត់​លើ​កម្មករ​សំណង់​ម្នាក់​ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ​ត្រូវបានខាង​ក្រុមហ៊ុន​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ដែរ ប៉ុន្តែ​ពេល​ដឹក​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ​។

ក្រោយពេលកើតហេតុ សព​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ រង់ចាំ​ជំនាញ​ធ្វើការ​ពិនិត្យ និង​ប្រគល់​ជូន​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ ។

សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា​÷ ករណី​ខាងលើ​ជំនាញ​បាន​ធ្វើការ​សហការ​ជាមួយ​កា​រិ​យា​ល​យ័​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​ខេត្តកំពង់ស្ពឺ​ធ្វើការ​ពិនិត្យ កោសល្យ​វិ​ច្ច័​យ​និង​កសាង​សំណុំរឿង​និង​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ