ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​អ្នកកាសែត​កម្ពុជា និង FASMEC បើក​វេទិ​កា​​សារព័ត៌មាន​លើ​ការ «​ពង្រឹង​-​ពង្រីក​សមត្ថ​ភាព​ផលិត​ក្នុងស្រុក​»

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) បាន​សហការ​ជាមួយ​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា (FASMEC) រៀបចំ​វេទិកា​សារព័ត៌មាន​លើ​ប្រធានបទ «​ពង្រឹង…

រាជធានី​ភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) បាន​សហការ​ជាមួយ​សមាគម​មូលនិធិ​សម្ដេច
​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា (FASMEC) រៀបចំ​វេទិកា​សារព័ត៌មាន​លើ​ប្រធានបទ «​ពង្រឹង និង​ពង្រីក​សមត្ថភាព​ផលិត​ក្នុងស្រុក​»នៅ​ការិយាល័យ​កណ្តាល FASMEC នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥​ ។

ពិធី​បើក​វេទិកា​សារព័ត៌មាន​លើ​ប្រធានបទ «​ការ​ជំរុញ ការ​ផលិត និង​ការ​គាំទ្រ​ផលិតផល​ខ្មែរ» នេះ​មានការ​ចូលរួម​ពី​សំណាក់ លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា និង​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ និង​ប្រធាន​សមាគម​មូលនិធិ សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ។

វេទិកា​មានការ​ចូល​ពី​អ្នក​សារព័ត៌មាន​ជាង​៤០​ស្ថាប័ន ​នៅ​ក្នុងស្រុក​ធ្វើការ​ជជែក​ពិភាក្សា​សួរ​ដេញដោល​ពាក់ព័ន្ធ ​និង​ការ​ផលិតផល​ក្នុងស្រុក ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ខាងក្រៅ​ ។

វេទិកា​នេះ មាន​គោលបំណង​ផ្ដល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ FASMEC ឲ្យ​ពង្រឹង និង​ពង្រីក​ផលិតផល​ក្នុងស្រុក​ទាំង​បរិមាណ និង​គុណភាព សុវត្ថិភាព ដើម្បី​ធ្វើ​យ៉ាងណា​បំពេញតម្រូវការ​ប្រើប្រាស់​អំឡុង​ពេល​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​ប្រទេស​ថៃ ។ ឱកាស និង​បញ្ហា​ប្រឈម​រួម​ទាំង​ដំណោះ​ស្រាយ និង​សន្ទុះ​នៃ​ការ​គាំទ្រ​ផលិតផល​ក្នុងស្រុក​ក៏​នឹង​ត្រូវ​បាន​លើក​ឡើង​ក្នុង​វេទិកា​សារព័ត៌មាន​នេះ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ វេទិកា​ក៏​មានការ​តាំង​បង្ហាញ​ផលិតផល​ក្នុងស្រុក​សំខាន់​ៗ​ដែល​គ្រោង​នឹង​ដាក់​តាំង​ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ​ឆ្នាំ​២០២៥ លើក​ទី​២ ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សាល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ