ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំប្រកាសថា នឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ដើម្បី «ស្មើភាពគ្នាជាមួយរុស្ស៊ី និងចិន» ​

9 ម៉ោង មុន

​សហរដ្ឋអាមេរិក ៖ ក្នុង​ថ្ងៃ​ជួប​គ្នា​ជាមួយ​ប្រធានាធិបតី​ចិន ​លោក​ស៊ី​ជី​ន​ពីង លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ កាលពីថ្ងៃ​ទី​៣០ ​តុលា​ ថា សហរដ្ឋអាមេរិក​នឹង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ឡើង​វិញ ដែល​នោះ​ជា​សេចក្ដីសម្រេច​មួយ​នាំ​ឲ្យ​មាន​ភាព​មិន​ច្បាស់លាស់​ខ្លាំង​បំផុត​…

​សហរដ្ឋអាមេរិក ៖ ក្នុង​ថ្ងៃ​ជួប​គ្នា​ជាមួយ​ប្រធានាធិបតី​ចិន ​លោក​ស៊ី​ជី​ន​ពីង លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ កាលពីថ្ងៃ​ទី​៣០ ​តុលា​ ថា សហរដ្ឋអាមេរិក​នឹង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ឡើង​វិញ ដែល​នោះ​ជា​សេចក្ដីសម្រេច​មួយ​នាំ​ឲ្យ​មាន​ភាព​មិន​ច្បាស់លាស់​ខ្លាំង​បំផុត​ ។

ប្រធានាធិបតី​អា​មេ​រិ​ក ​ក្នុង​បណ្ដាញ​សង្គម​ TRUTH SOCIAL ថ្លែង​ថា មក​ពី​កម្មវិធី​សាកល្បង​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​ដទៃ​ៗ​ទៀត ខ្ញុំ​បាន​ស្នើ​ដល់​ក្រសួង​ស​ង្ក្រា​ម​ឲ្យ​ចាប់ផ្ដើម​សាកល្បង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​យើង​ឲ្យ​ស្មើភាព​គ្នា​ជាមួយ​រុ​ស្ស៊ី ​និង​ចិន​។

សារ​នោះ​​របស់​លោក​ដូ​ណា​ល់​ត្រាំ មិន​បាន​បញ្ជាក់​ថា តើ​ការ​សាកល្បង​ទាំងនេះ​នឹង​ទាក់​ទិ​នែ​តែ
​មី​ស៊ីល​និង​ឬ​ប្រព័ន្ធ​បាញ់​បង្ហោះ​ដទៃ​ៗ​ទៀត​ ឬ​នោះ​ជា​ការ​សាកល្បង​ដោយ​ដាក់​ឲ្យ​ផ្ទុះ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ពិតប្រាកដ ដែល​គ្មាន​មហាអំណាច​ណាមួយ​ធ្វើ​ឡើយ ចាប់តាំងពី​បញ្ចប់​សតវត្ស​ទី​២០​មក ។

លោក​ត្រាំ​បន្ទាប់​មក​លើក​ពី​ហេតុផល​នៃ​ការ​សម្រេចចិត្ត​នោះ​ដោយ​និយាយ​ពី​ការ​ប្រកួតប្រជែង​គ្នា ខាង​យុទ្ធសាស្ត្រ​ជាមួយ​រុ​ស្ស៊ី ​និង​ចិន​។ យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​ពី​សន្តិភាព​ក្រុង​ស្តុក​ខូ​ល​SIPRI ថា បច្ចុប្បន្ន​អា​មេ​រិ​ក​មាន​ក្បាល​គ្រាប់​នុយ​ក្លែង​ដែល​ដាក់​ពង្រាយ​និង​ស្តុក​ទុក​ប្រមាណ​ជា​៣៧០០​គ្រាប់​ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ