ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធភូមិ​ភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ថៃ បើក​កិច្ចប្រជុំ​ពិសេស​ក្រុម​លេខាធិការដ្ឋាន ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​RBC

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​យោធភូមិ​ភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ថៃ បាន​រៀបចំ​កិច្ច​ប្រជុំ​ពិសេស​ ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ​ ៖ ​យោធភូមិ​ភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ថៃ បាន​រៀបចំ​កិច្ច​ប្រជុំ​ពិសេស​ ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) សម្រាប់​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិសេស នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC)​។

លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ នា​វេលា​ម៉ោង​១០ និង២០​នាទី​ព្រឹក​មិ​ញ​នេះ នៅ​ច្រកព្រំដែន​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិ​ភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ថៃ បាន​រៀបចំ​កិច្ចប្រជុំ​ពិសេស​ ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) សម្រាប់​ត្រៀម​រៀប​ចំ​កិច្ចប្រជុំ​ពិសេស នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC)​ ។

កិច្ចប្រជុំ​មាន​ភាគី​កម្ពុជា​ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី និ​ត ណា​រ៉ុ​ង នាយសេនាធិការរង យោធភូមិ​ភាគ​ទី​៤ និង​ភាគី​ថៃ​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ត្រី កាំ​ផាក់​ណា​ក វ៉ា​ផា​ន់​ស៊ុ នាយសេនាធិការ កងទ័ព​ភូមិភាគ​ទី​២ ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​តាមដាន ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា ​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ពិភាក្សា និង​រៀបចំ​នូវ​ផែនការ​ជាក់លាក់ ក្នុង​ការ​សម្រួល​យុទ្ធោបករណ៍ និង​អាវុធ​ធុន​ធ្ងន់​របស់​ភាគី​ទាំង​សងខាង​ជា​ជំហាន​ៗ និង​តាម ដំណាក់កាល នៅ​ក្រោម​ការ​សង្កេត និង​ការ​ផ្ទៀងផ្ទាត់​របស់ AOT សំដៅ​រួម​គ្នា​កាត់ បន្ថយ​ភាព​តាន​តឹ​ង​ផ្នែក​យោធា​។

លើស​ពី​នេះ​ កិច្ចប្រជុំ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ភាគី​ទាំង​ពីរ​ក្នុង​ការ​គោរព និង​អនុវត្ត​នូវ​អ្វី​ដែល​បាន​ឯកភាព​គ្នា​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ស្តី​ពី​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ ដោយ​ស្មោះត្រង់ និង​ប្រកបដោយ​សុច្ឆន្ទៈ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម ដើម្បី​បង្ហាញ​ពី​កាយ វិការ​ប្រកបដោយ​សុច្ឆន្ទៈ​ភាគី​ទាំង​ពីរ​បាន​ធ្វើការ​ដក​ដោយ ផ្នែក​នៃ​ជំហាន​ទី​មួយ សម្រាប់​ជា​និមិត្តរូប ដោយ​បាន​ដក​រថពាសដែក​ចំនួន​២​គ្រឿង​របស់​ភាគី​ម្ខាង​ៗ​ឱ្យ​ត្រឡប់​ទៅ​កាន់​ទីតាំង​ដើម​វិញ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៩:០០​នាទី​យប់​។

កិច្ចប្រជុំ​ពិសេស​ ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ថៃ បាន​សម្រេច​នូវ​ការ​រីក​ច​ម្រើ ន​ជា​វិជ្ជមាន​គួរ​ឱ្យ​កត់សម្គាល់​តាម​របៀបវារៈ​នៃ​កិច្ចប្រជុំ ដើម្បី​ត្រៀម​សម្រាប់​កិច្ចប្រជុំ​ពិសេស នៃ​គណៈ​កម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) នា​ពេល​រសៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ