ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ MELISSA វាយប្រហារ ៖ ផ្ទះសម្បែងរងការបំផ្លា.ញ និងគមនាគមន៍ដាច់ ខណៈហៃទី​រាយ​ការណ៍ពីមនុស្សស្លា.ប់​៣០​នាក់ រួមទាំងកុមារ​១០​នាក់

9 ម៉ោង មុន

តំបន់​កា​រ៉ា​អ៊ី​ប ៖ ជំនួយ​អន្តរជាតិ ​នា​ថ្ងៃ​ទី​៣១​ តុលា​ កំពុង​ហូរ​ចូល​តំបន់​កា​រ៉ា​អ៊ីប ដែល​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដោយសារ​ការ​វាយប្រហារ​នៃ​ព្យុះសង្ឃរា​ MELISSA ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​៥០​នាក់​​នៅ​ហៃ​ទី ​និង​ហ្សា​ម៉ា​អ៊ិក…

តំបន់​កា​រ៉ា​អ៊ី​ប ៖ ជំនួយ​អន្តរជាតិ ​នា​ថ្ងៃ​ទី​៣១​ តុលា​ កំពុង​ហូរ​ចូល​តំបន់​កា​រ៉ា​អ៊ីប ដែល​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដោយសារ​ការ​វាយប្រហារ​នៃ​ព្យុះសង្ឃរា​ MELISSA ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​៥០​នាក់​​នៅ​ហៃ​ទី ​និង​ហ្សា​ម៉ា​អ៊ិក ​។

ពេល​នេះ ​ជា​ពេល​ត្រូវ​វាយតម្លៃ​លើ​ការ​បំផ្លាញ​ដោយ​ព្យុះ​MELISSA ដែល​ផ្ទះសម្បែង​ទាំងឡាយ​រង​ការ​បំផ្លាញ បណ្ដា​សង្កាត់​ត្រូវ​ទឹក​ជន់​លិច​និង​គមនាគមន៍​ត្រូវ​ដាច់​។ ព្យុះ​នេះ​បច្ចុប្បន្ន​បាន​ចុះ​ថមថយ​កម្លាំង​នៅ​ពីលើ​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក​បែក​ខាងជើង បន្ទាប់​ពី​បោកបក់​កាត់​ប្រជុំ​កោះ​ប័​រមូ​ដេ​ស​។ តាម​មជ្ឈមណ្ឌល​ជាតិ​ខ្យល់​ព្យុះ​អា​មេ​រិ​ក​NHC ថា​ទឹកជំនន់​ចាប់​ស្រក​នៅ​បា​ហា​ម៉ាស់​តែ​អាច​នៅ​មាន​កម្រិត​ខ្ពស់​នៅ​គុយ​បា ហ្សា​ម៉ា​អ៊ិក ហៃ​ទី​និង​សាធារណរដ្ឋ​ដូ​​មី​និក​កែន​។

ព្យុះ​MELISSA​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ ជា​ព្យុះ​ដែល​ខ្លាំង​ជាងគេ​បំផុត បោកបក់​លើ​ដែនដី​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៩០​ឆ្នាំ​មក​ហើយដោយ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២៨​តុលា​លើ​ប្រទេស​ហ្សា​ម៉ា​អ៊ិ​ក ក្លាយជា​ព្យុះសង្ឃរា​ប្រភេទ​ទី​៥​ដែល​ខ្លាំង​ជាងគេ​បំផុត ជាមួយ​កម្លាំង​ខ្យល់​ដល់​៣០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ នៅ​ទីនោះ​តុល្យការ​នា​ពេល​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​១៩​នាក់ ប្រជាជន​ច្រើន​នាក់​នៅ​មិន​ទាន់​ឃើញ​ទាក់ទង​មក​សាច់ញាតិ​។

នៅ​ហៃ​ទី​ដែល​មិន​រង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ដោយសារ​ព្យុះ​នោះ តែ​រង​គ្រោះ​ខ្លាំង​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​នោះ មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ស្លាប់​៣០​នាក់ ក្នុង​នោះ​មាន​កុមារ​១០​នាក់​ហើយ​មនុស្ស​២០​នាក់​បាត់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ