ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ា​តែ តាំង​ប៉ ៖ ប្រទេស​ជិតខាង​តែង​តែ​​មើល​កម្ពុជា​ធ្វើ​ផលិតផល​អ្វីមួយ ហើយ យក​ផលិតផល​ខ្លួន​មក​ជំនួស​ផលិតផល​កម្ពុជា​ក្នុង​តម្លៃ​ថោក

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​ក្រុមប្រឹក្សា​ធិ​ការ​សមាគម​មូលនិធិសម្តេច​តេ​ជោ និង FASMEC បាន​គូសបញ្ជាក់​ថា ប្រទេស​ជិតខាង​របស់​កម្ពុជា​តែងតែ​មើលឃើញ​កម្ពុជា​ធ្វើ​អ្វីមួយ…

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​ក្រុមប្រឹក្សា​ធិ​ការ​សមាគម​មូលនិធិសម្តេច​តេ​ជោ និង FASMEC បាន​គូសបញ្ជាក់​ថា ប្រទេស​ជិតខាង​របស់​កម្ពុជា​តែងតែ​មើលឃើញ​កម្ពុជា​ធ្វើ​អ្វីមួយ ហើយ​យក​ផលិតផល​ខ្លួន​មក​ជំនួស​ក្នុង​តម្លៃ​ថោក ។

ថ្លែង​ក្នុង​វេទិកា​សារព័ត៌មាន​លើ​ប្រទេស «​រួម​គ្នា​ផលិត រួម​គ្នា​ប្រើ​ផលិតផល​ជាតិ​» នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ លោក​ឧកញ៉ា​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖ «​នៅ​កម្ពុជា​សហគ្រាស​ខ្នាត​តូច និង​ធ​ម្យ​ម (SME) មាន​ជាង​៩៩.៥% ត្រូវការ​មាន​ជីវភាព​ឲ្យ​ប្រសើរ​ឡើង​ដែល​ចំណុច​នេះ តើ​យើង​ត្រូវធ្វើ​យ៉ាងម៉េច0x017d7 ពេល​នេះ​យើង​សំណាងល្អ​ណាស់ ដោយសារ​ថៃ​ធ្វើ​បែប​នេះ​បាន​យើង​ស្ទុះ ។

តាម​ពិត​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​មាន​យូរ​ឆ្នាំ​រហូត​ដល់​តំណាក់កាល​នេះ​ឈាន​ដល់​បញ្ច​កោណ តែ​យើង​មិន​ទាន់​ធ្វើ​បាន​ដោយសារ តែ​ប្រទេស​ជិតខាង​មើល​កម្ពុជា​ធ្វើ​អ្វី​គាត់​ចេះ​តែ​យក​ប្រ​ផលិតផល​គាត់​មក​ជួស​ហើយ​បាន​ថោក​»​។

លោក​ឧកញ៉ា​បាន​លើក​ឡើង​ថា ដោយសារ​តែ​ទ​ង្វើ​រ​របស់​ថៃ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាន​ងាក​មក​ធ្វើការ​គាំទ្រ​ផលិត​ខ្មែរ​ខ្លួន​ច្រើន ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១១.១២ ខែកញ្ញា កន្លង​មក​មាន​រៀបចំ​តាំង​ពិ​ព័រ​ណ៌​ផលិតផល​ខ្មែរ ដោយ​មាន​អ្នកចូលរួម​រហូត​ដល់​ប្រមាណ​ជាង​១០​ម៉ឺន​នាក់ ហើយ​មាន​អ្នក​ស្នើ​ឲ្យ​មានការ​រៀបចំ​ពិ​ព័រ​ណ៌​បន្ត​ទៀត ។

បើ​តាម​លោក​ឧកញ៉ា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥.៦.៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​ខាង​មុខ​នេះ នឹង​មាន​រៀបចំ​ពិព័រណ៍​ម្តងទៀត ។ ពិ​រ​ព័ណ៌​នេះ ស្រប​ពេល​រាជរដ្ឋាភិបាល​ប្រកាស​ផ្អាក​ពិធីបុណ្យអុំទូក​ដែល​ជា​ឱកាស​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​មក​ទិញ​ផលិតផល​របស់​ខ្មែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ