ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆេះផ្ទះមួយកន្លែង ក្នុងសង្កាត់បឹង​ទំពន់​ទី១ បានរលត់ហើយ​

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​មានករណីអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ដេរ នឹង​ស្តុក​ក្រណាត់​វាំងនន បណ្តាល​ឱ្យ​ខូចខាត​អស់​សម្ភារៈ​មួយ​ចំនួន​ ​តែ​​មិនបាន​​ឆេះ​រាលដាល​ដល់​ផ្ទះ​ដទៃ នឹងគ្មាន​មនុស្ស​ណាម្នាក់រងរបួសឡើយ​ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២នឹង៣០​នាទី​រសៀល​ថ្ងៃ​ទី ៣១…

រាជធានី​ភ្នំពេញ ៖ ​មានករណីអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ដេរ នឹង​ស្តុក​ក្រណាត់​វាំងនន បណ្តាល​ឱ្យ​ខូចខាត​អស់​សម្ភារៈ​មួយ​ចំនួន​ ​តែ​​មិនបាន​​ឆេះ​រាលដាល​ដល់​ផ្ទះ​ដទៃ នឹងគ្មាន​មនុស្ស​ណាម្នាក់រងរបួសឡើយ​ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២នឹង៣០​នាទី​រសៀល​ថ្ងៃ​ទី ៣១ ខែសីហា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​ស្តុក​ក្រណាត់​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​លេខ 12BT ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រ​ភ​ព័​ត៍​មាន​ពី​ជាងដេរ​បានអោយ​ដឹង​ថា មុនពេលកើតហេតុ គាត់​កំពុង​អង្គុយ​ដេរ​នៅ​ជាន់​ផ្ទាល់​ដី ស្រប​ពេល​នោះ​ក៏​បានឮ​សម្លេង​ផ្ទុះ ចេញពី​ជាន់​ឡៅតឿ ភ្លាម​ៗនោះ​ក៏​មាន​ផ្សែង​ខ្មៅ​ហ៊ុយ​ខ្មួលខ្មាញ់ លាយឡំអណ្តាតភ្លើង​ចេញពី​បន្ទប់​ជាន់​ឡៅតឿ ហើយគាត់ក៏​ស្រែកផ្អើល​ឆោ​​ឡោដល់​អ្នក​ជិតខាង ។ ខណៈនោះប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​យក​វាំងនន​ចេញ​មក​ក្រៅ រួច​នាំ​យក​បាញ់​ទឹកពន្លត់​បឋម កុំអោយឆេះ​​រាលដាល ​ចំណែកប្រជា​​ពលរដ្ឋ​ជិតខាងខ្លះទៀត​បាន​ប្រញាប់ប្រញាល់​រាយការណ៍​ជូន សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍នៅកន្លែងកើតហេតុ​ ។

ក្នុងករណី​អគ្គិភ័យខាងលើ​​នេះ​ដែរ ​បាន​ឆាបឆេះ​អស់​សម្ភារៈ​មួយ​ចំនួន ​ហើយ​អណ្តាតភ្លើង​បាន​រោល​ជញ្ជាំង​មួយ​ជាន់​ក្រោម តែ​មិន​បង្ក​អោយ​មនុស្ស​ណាម្នាក់​រង​របួស​នោះ​ទេ ។ ក្នុងហេតុការណ៍​នេះដែរ ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង បាញ់​ពន្លត់ឱ្យ​រ​លត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ ប្រជា​ពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ថា អាចបណ្តាលមកពីឆ្លង​ចរន្តអគ្គិសនី ទើប​បង្ក​ជា​អគ្គិភ័យបែបនេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ