ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីស្រាអែលស.ម្លា.ប់មេបញ្ជាការជាន់ខ្ពស់ក្រុមហេសប៊ុលឡាហ៍ ខណៈប្រធានាធិបតីលីបង់ស្នើសុំចរចាផ្ទាល់​ដើម្បីបញ្ចប់សង្គ្រាម

5 ម៉ោង មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ក្នុង​ឱកាស​នៃ​ការ​បំពេញ​ទស្សនកិច្ច​មួយ​នៅ​ព្រំដែន​ជាមួយ​លី​បង់ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៉ី​ស្រា​អែ​ល លោក​អ៉ី​ស្រា​អែ​ល​កាត​លើក​ឡើង​ពី​ការ​សម្លាប់​មេបញ្ជាការ​ម្នាក់​របស់​កងឯកភាព ​NASSER របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​។ តាម​សេចក្ដី​ប្រកាស​មួយ​ថា មេបញ្ជាការ​រូប​នោះ​លោក​អា​ប៊ូ​​ហ៊ូ​សេន​រ៉ា​ស​ហេ​ប​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​នា​ពេល​យប់​។ ប្រធានាធិបតី​លី​បង់​លោក​ចូ​សេ​ប​អា​អ៊ូ​ន…

សង្គ្រាម​អ៉ីរ៉​ង់ ៖ ក្នុង​ឱកាស​នៃ​ការ​បំពេញ​ទស្សនកិច្ច​មួយ​នៅ​ព្រំដែន​ជាមួយ​លី​បង់ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៉ី​ស្រា​អែ​ល លោក​អ៉ី​ស្រា​អែ​ល​កាត​លើក​ឡើង​ពី​ការ​សម្លាប់​មេបញ្ជាការ​ម្នាក់​របស់​កងឯកភាព ​NASSER របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​។ តាម​សេចក្ដី​ប្រកាស​មួយ​ថា មេបញ្ជាការ​រូប​នោះ​លោក​អា​ប៊ូ​​ហ៊ូ​សេន​រ៉ា​ស​ហេ​ប​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​នា​ពេល​យប់​។

ប្រធានាធិបតី​លី​បង់​លោក​ចូ​សេ​ប​អា​អ៊ូ​ន ក្នុង​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន​មួយ ជាមួយ​ប្រមុខ​បណ្ដា​ស្ថាប័ន​សហភាព​អឺរ៉ុប បាន​ចោទប្រកាន់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​ថា ចង់​នាំ​លី​បង់​ទៅ​រក​ការ​រលំរលាយ​ព្រោះតែ​ជួយ​អ៉ីរ៉​ង់​។ លោក​អំពាវនាវ​ឲ្យ​មានការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​អ៊ី​ស្រា​អែ​ល ​ដើម្បី​បញ្ចប់សង្គ្រាម​។

ទន្ទឹម​នឹង​នេះ​ដែរ​ អ៉ីស្រា​អែ​ល​បន្ត​វាយប្រហារ​មិន​បន្ធូរ​ដៃ​លើ​លី​បង់​ចាប់តាំងពី​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍ ស្និទ្ធ​អ៉ី​រ៉​ង់​រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​សង្គ្រាម​តំបន់​ជាមួយ​អ៉ី​រ៉​ង់​ចាប់ពី​ថ្ងៃ​ទី​២​ មីនា​ មក ជាមួយ​ការ​បាញ់​មី​ស៊ីល​លើ​អ៉ី​ស្រា​អែ​ល​។ ការ​វាយប្រហារ​ថ្មី​ៗ របស់​អ៉ី​ស្រា​អែ​ល​លើ​លី​បង់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤៨៦​នាក់ ​និង​របួស​១៣៣១​នាក់ ​ចាប់តាំងពី​១​ស​ប្ដា​ហ៍​មកនេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ