ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់ខណៈដែលម្ចាស់កំពុងតែលង់លក់ក្នុងដំណេក ស្រាប់តែឆ្លងចរន្តភ្លើងឆេះរាលដាលតែម្ដងបង្ករឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់មួយខ្នងបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយដឹងថាម្ចាស់ផ្ទះដែលអគ្គីភ័យលេបត្របាក់អស់គ្មានសល់ម្ចាស់មាន ឈ្មោះ ដួង ណាគ្រី ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ផ្ទះធ្វើអំពីឈើលើថ្មក្រោមទំហំ ៧ម៉ែត្រគុណនិង៨ម៉ែត្រ ដំបូលប្រក់ក្បឿង ។
នគរបាលស្រុកសំរោងទងបានបន្តដឹងទៀតថា ករណីខាងលើនេះបណ្តាលឱ្យរោងការខូចខាតសម្ភារៈ៖
-ឆេះផ្ទះទាំងស្រុង
-គោយន្ដ ចំនួន១គ្រឿង
-ទូរ ចំនួន៥
-ទូរសព្ទដៃ ចំនួន២
-គ្រែ ចំនួន៦
-អត្ដសញ្ញាណបណ្ណចំនួន ៨
-សំបុត្រកំណើតចំនួន ៤
-បណ្ណ ប.ស.ស ចំនួន៣
-សៀវភៅស្នាក់នៅ ចំនួន២
-សំបុត្រកំណើត ចំនួន៤
-ផ្លាកទីន ចំនួន២វង់
-លុយ ចំនួន៣៥០$
-និងសម្ភារៈប្រើប្រាស់មួយចំនួនច្រើនថែមទៀតផង។
ចំពោះកិច្ចប្រតិបត្តិការអន្តរាគមន៍ជួយបាញ់ពន្លត់ករណីខាងលើនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន១គ្រឿង កម្លាំង ៦នាក់ ប្រើប្រាស់ទឹក១រថយន្ត -រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាន.សំរោងទង ១គ្រឿង កម្លាំង ៧នាក់ ប្រើប្រាសទឹក១រថយន្ត -ប្រជាការពារនឹងប្រពលរដ្ឋប្រមាណ១៥នាក់។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ដឹងថាមូលហេតុដែលបង្កឲ្យមានអគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថាចំពោះករណីអគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋមិនមានរងរបួសដល់មនុស្សសត្វនោះឡើយ៕






ចែករំលែកព័តមាននេះ