ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម ​ជំរុញ​ឱ្យ​ប្រជាជន​ធ្វើការ​ពី​ផ្ទះ ដើម្បី​សន្សំ​សំចៃ​ប្រេងឥន្ធនៈ ខណៈ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​រំខាន​ការ​ផ្គត់ផ្គង់

2 ម៉ោង មុន

ទីក្រុង​ហាណូយ ៖ ក្រសួងពាណិជ្ជកម្ម​វៀតណាម​បាន​អំពាវនាវ​ដល់​បណ្តា​អាជីវកម្ម​ក្នុងស្រុក​ឱ្យ​លើកទឹកចិត្ត​បុគ្គលិក​ពួក​គេ​ធ្វើការ​ពី​ផ្ទះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​សន្សំ​សំចៃ​ប្រេងឥន្ធនៈ អំឡុង​ពេល​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់ និង​ការ​កើនឡើង​តម្លៃ​បង្ក​ឡើង​ដោយ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​។ នេះ​បើ​យោង​តាម​ប្រភព​ពី Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែមីនា…

ទីក្រុង​ហាណូយ ៖ ក្រសួងពាណិជ្ជកម្ម​វៀតណាម​បាន​អំពាវនាវ​ដល់​បណ្តា​អាជីវកម្ម​ក្នុងស្រុក​ឱ្យ​លើកទឹកចិត្ត​បុគ្គលិក​ពួក​គេ​ធ្វើការ​ពី​ផ្ទះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​សន្សំ​សំចៃ​ប្រេងឥន្ធនៈ អំឡុង​ពេល​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់ និង​ការ​កើនឡើង​តម្លៃ​បង្ក​ឡើង​ដោយ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​។ នេះ​បើ​យោង​តាម​ប្រភព​ពី Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦​។

រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា វៀតណាម គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការ​រំខាន​លើ​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ចាប់តាំងពី​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់​បាន​ចាប់ផ្តើម ដោយ​បាន​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូល​ប្រេង​ពី​មជ្ឈិមបូព៌ា​។

សេចក្តីថ្លែងការណ៍​នេះ​បានឱ្យ​ដឹង​បន្ត​ថា បណ្តា​អាជីវកម្ម​ត្រូវ​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក​ពួក​គេ​ធ្វើការ​ពី​ផ្ទះ​ជាមួយ​ការងារ​ដែល​អាច​ធ្វើ​ពី​ផ្ទះ​បាន ដើម្បី​កាត់​បន្ថយ​តម្រូវការ​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​។

បើ​តាម​ទិន្នន័យ​ពី​ក្រុម​ប្រេងឥន្ធនៈ​ជាតិ​វៀតណាម Petrolimex បាន​បង្ហាញ​ថា តម្លៃ​ប្រេងសាំង​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​កើនឡើង ៣២% ម៉ា​ស៊ូ​ត​កើនឡើង ៥៦% និង​ប្រេងកាត​កើនឡើង ៨០% ចាប់តាំងពី​ចុងខែ​មុន​។

នៅ​ថ្ងៃ​ទី​១០ ខែមីនា​នេះ រថយន្ត និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ត្រូវ​បានឃើញ​តម្រង់​ជួរ​យ៉ាង​វែង​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​នានា​ក្នុង​រដ្ឋធានី​ហាណូយ​។ យោង​តាម​សេចក្តីថ្លែងការណ៍ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​បណ្តា​អាជីវកម្ម និង​បុគ្គល​កុំឱ្យ​ស្តុក​ទុក ឬ​ធ្វើ​អា​ជី​កម្ម​បន្ត​លើ​ប្រេងឥន្ធនៈ​។

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​ទូរស័ព្ទ​ទៅ​កាន់​សម​ភាគី​របស់​លោក​នៅ​ប្រទេស​គុយ​វ៉ែត កា​តា និង​អា​រ៉ាប់​រួម កាលពី​ថ្ងៃ​ទី​៩ ខែមីនា កន្លង​ទៅ ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ប្រេង​ឆៅ​។ នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ ប្រទេស​វៀតណាម​បាន​សម្រេចចិត្ត​លុប​ចោល​ពន្ធ​នាំ​ចូល​លើ​ប្រេងឥន្ធនៈ ដែល​មាន​ប្រសិទ្ធភាព​រហូត​ដល់​ចុង​ខែមេសា ឆ្នាំ​២០២៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ