ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីទុយ​អានី​បិទ​ព្រលាន​យន្ត​ហោះ​ជា​លើក​ទី​៦​ដោយ​សារ​ការ​រំខាន​នៃ​បាឡុង​ហោះ

5 ម៉ោង មុន

ទី​ក្រុង​វីល​ណឺស៖ ​ប្រទេស​លីទុយ​អានី​ប្រ​កាស​បិទ​ព្រលាន​យន្ត​ហោះ​របស់​ខ្លួន​​នៅ​ទី​ក្រុង​វីល​ណឺស (Vilnius) ​ជា​​ថ្មី​ម្ដង​ទៀត​ដោយ​សារ​ការ​រំខាន​នៃ​បាឡុង​ហោះ​។ នេះ​បើ​​តាម​សេចក្ដី​ប្រកាស​របស់​ព្រលានយន្ត​ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​។ គិត​ទាំង​លើក​នេះ​ទៀត​ លីទុយ​អានី​បិទ​ព្រលាន​យន្ត​ហោះ​ជា​លើក​ទី​៦​​នៅ​ក្នុង​ខែ​តុលា​។ លីទុយ​អានី​អះ​អាង​ថា​បាឡុង​ហោះ​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ដោយ​ក្រុម​អ្នក​រត់​ពន្ធ​បារី​។ លីទុយ​អានី​ក៏​បាន​ចោទ​ប្រកាន់​​ប្រ​ធា​នា​ធិបតី​ប្រទេស​បេឡារូស​ លោក​លូកា​សឹន​កូ…

ទី​ក្រុង​វីល​ណឺស៖ ​ប្រទេស​លីទុយ​អានី​ប្រ​កាស​បិទ​ព្រលាន​យន្ត​ហោះ​របស់​ខ្លួន​​នៅ​ទី​ក្រុង​វីល​ណឺស (Vilnius) ​ជា​​ថ្មី​ម្ដង​ទៀត​ដោយ​សារ​ការ​រំខាន​នៃ​បាឡុង​ហោះ​។ នេះ​បើ​​តាម​សេចក្ដី​ប្រកាស​របស់​ព្រលានយន្ត​ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​។ គិត​ទាំង​លើក​នេះ​ទៀត​ លីទុយ​អានី​បិទ​ព្រលាន​យន្ត​ហោះ​ជា​លើក​ទី​៦​​នៅ​ក្នុង​ខែ​តុលា​។

លីទុយ​អានី​អះ​អាង​ថា​បាឡុង​ហោះ​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ដោយ​ក្រុម​អ្នក​រត់​ពន្ធ​បារី​។ លីទុយ​អានី​ក៏​បាន​ចោទ​ប្រកាន់​​ប្រ​ធា​នា​ធិបតី​ប្រទេស​បេឡារូស​ លោក​លូកា​សឹន​កូ (Lukashenko) ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​ពូទីន​​ផង​ដែរ​។ លីទុយ​អានី​ថា​លោក​លូកា​សឹន​កូ​​មិន​ព្រម​ទប់​ស្កាត់​បាឡុង​ទាំង​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។ ព្រលាន​យន្ត​ហោះ​ខាង​លើ​នេះ​សរ​សេរ​រៀប​រាប់​ថា​យោង​តាម​ព័ត៌​មាន​បឋម ការ​សម្រេច​ចិត្ត​បិទ​ផ្លូវ​អាកាស​នោះ​ដោយ​សារ​បាឡុង​ហោះ​ព្រោង​ព្រាត​ពេញ​ព្រលាន​យន្ត​ហោះ​វីល​ណឺស​។

ការ​ធ្វើ​ចរាចរណ៍​ហោះ​ចេញ​ចូល​នៅ​ព្រលាន​យន្ត​ហោះ​នេះ​ត្រូវ​ផ្អាក​រហូត​ដល់​ម៉ោង​២១:១០​ម៉ោង​សាកល​ទើប​ដំណើរ​ការ​ឡើង​វិញ​។ ប្រទេស​លីទុយ​អានី​បាន​បិទ​រួច​​ហើយ​នូវ​ច្រក​ព្រំ​ដែន​​គោក​របស់​ខ្លួន​ជា​មួយ​ប្រទេស​បេឡារូស​។ អ្នក​ដំណើរ​ភាគ​ច្រើន​មិន​អាច​ចេញ​ចូល​បាន​ទេ។ ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ទើប​មាន​បទ​បញ្ជា​ជា​ថ្មី​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំខាន​ឥត​ឈប់​ឈរ​ពី​សំណាក់​ប្រទេស​បេឡារូស​ទៅ​លើ​ដែន​អាកាស​របស់​លី​ទុយ​អានី​។

លីទុយ​អានី​ប្រកាស​រក្សា​សិទ្ធិ​បាញ់​ទម្លាក់​បាឡុង​ដែល​ហោះ​ចូល​ដែន​អាកាស​របស់​ខ្លួន​។ គេ​ឃើញ​ថា​លីទុយ​អានី​ដែល​ជា​សមាជិក​អង្គ​ការ​ណាតូ​កំពុង​តែ​ប្រទាំង​ប្រទើស​គ្នា​ជា​មួយ​បេឡារូស​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​ពូទីន​ជា​បណ្ដើរ​ៗ​ហើយ​។ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា​ ​លោក​​លូកាសឹន​កូ​ថ្លែង​ថា​​ការ​ដែល​លី​ទុយ​អានី​បិទ​ច្រក​ព្រំ​ដែន​របស់​ខ្លួន​ជា​អំពើ​ឆ​បោក​ដ៏​ចំកួត​។ លោក​ចោទ​ប្រកាន់​ថា​ក្រុម​បស្ចិម​ប្រទេស​កំពុង​ធ្វើ​សង្គ្រាម​កូន​កាត់​ (hybrid war) ប្រឆាំង​នឹង​បេឡារូស​ និង​រុស្ស៊ី​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ