ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​បញ្ជូន​ដ្រូន​៦៥០​គ្រឿង និង​មីស៊ីល​៥០​គ្រា.ប់​វា​.យ​ស្លា.ប់​អ៊ុយ​ក្រែន​បី​នាក់

17 ម៉ោង មុន

ទី​ក្រុង​កៀវ៖ កាល​ពី​យប់​មិញ និង​ព្រឹក​មិញ រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ជា​ថ្មី​ដោយ​ប្រើ​ប្រាស់ដ្រូន និង​មីស៊ីល​។ គោល​ដៅ​ធំ​របស់​រុស្ស៊ី​គឺ​​ទី​តាំង​ផលិត​ថាម​ពល។ ហេតុ​នេះ ​កាល​ពី​យប់​មិញ​​អ៊ុយក្រែន​ដាច់​ភ្លើង​សឹង​ពេញ​ផ្ទៃ​ប្រទេស​។ អាជ្ញា​ធរ​អ៊ុយ​ក្រែន​អះ​អាង​ថា​មនុស្ស​យ៉ាង​តិច​បី​នាក់ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​។ នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន…

ទី​ក្រុង​កៀវ៖ កាល​ពី​យប់​មិញ និង​ព្រឹក​មិញ រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ជា​ថ្មី​ដោយ​ប្រើ​ប្រាស់ដ្រូន និង​មីស៊ីល​។ គោល​ដៅ​ធំ​របស់​រុស្ស៊ី​គឺ​​ទី​តាំង​ផលិត​ថាម​ពល។ ហេតុ​នេះ ​កាល​ពី​យប់​មិញ​​អ៊ុយក្រែន​ដាច់​ភ្លើង​សឹង​ពេញ​ផ្ទៃ​ប្រទេស​។ អាជ្ញា​ធរ​អ៊ុយ​ក្រែន​អះ​អាង​ថា​មនុស្ស​យ៉ាង​តិច​បី​នាក់ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​។ នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន លោក​ស្រី​យូលីយ៉ា ស្វ៊ីរីដឹនកូ (Yulia Svyrydenko) ថ្លែង​ថា​រុស្ស៊ី​វាយ​ប្រហារ​​ជន​ស៊ីវិល និង​ទី​តាំង​ផលិត​ថាម​ពល​មុន​ពេល​រដូវ​រងា​ចូល​មក​ដល់​។​

លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា​គោល​ដៅ​ធំ​របស់​ពួក​គេ​គឺ​ធ្វើ​ឱ្យ​អ៊ុយ​ក្រែន​រស់​នៅ​ក្នុង​សភាព​ងងឹត​។ គោល​បំណង​របស់​យើង​គឺ​រក្សា​ពន្លឺ​ជា​និច្ច​។ លោក​ស្រី​បង្ហោះ​សារ​នៅ​លើ​តេឡេ​ក្រាម​ថា​ដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​នេះ អ៊ុយ​ក្រែន​ត្រូវ​ការ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​បន្ថែម​ទៀត​, ត្រូវ​ការឱ្យ​ដាក់​ទណ្ឌ​កម្ម​​​បន្ថែម​ទៀត​​ទៅ​លើ​រុស្ស៊ី​ និង​ដាក់​សម្ពាធ​ជា​អតិ​បរមា​ទៅ​លើ​ពួក​ឈ្លាន​ពាន​។

មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ថ្លែង​ថា​បុរស​២​នាក់​ស្លាប់​នៅ​ទី​ក្រុង​ហ្សាប៉ូរីហ្សៀ​ដែល​ជា​ទី​ក្រុង​ឧស្សាហ​កម្ម​ស្ថិត​នៅ​ភាគ​ឦសាន​។ ជន​រង​គ្រោះ​ទី​បី​ជា​កុមារី​វ័យ​៧​ឆ្នាំ​រស់​នៅ​តំបន់​វីន​នី​ស្ទីយ៉ា (Vinnystia) ​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ដោយ​សារ​មុខ​របួស​ធ្ងន់​ធ្ងរ​ពេក​។ ក្រសួង​ការ​ពារ​ជាតិ​​រុស្ស៊ី​ទទួល​ស្គាល់​ថា​យោធា​របស់​ខ្លួន​ពិត​ជា​វាយ​ប្រហារ​មែន ប៉ុន្តែ​វាយ​ប្រហារ​ទី​តាំង​យោធា​របស់​អ៊ុយ​ក្រែន​។ រុស្ស៊ី​ថា​អ៊ុយ​ក្រែន​ក៏​វាយ​ប្រហារ​ជា​ហូរ​ហែ​ផង​ដែរ​ទៅ​លើ​ទី​តាំង​ស្តុក​ទុក​ប្រេង​របស់​រុស្ស៊ី​។​​

ប្រធានា​ធិប​តី​អ៊ុយ​ក្រែន លោក​ហ្សេឡិន​ស្គី​ ថ្លែង​ថា​​រុស្ស៊ី​បញ្ជូន​ដ្រូន​៦៥០​គ្រឿង និង​មីស៊ីល​៥០​គ្រាប់​វាយ​ប្រហារ​ទី​តាំង​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ផ្ទៃ​ប្រទេស​។ ទោះបី​​យោធា​​អ៊ុយ​ក្រែន​អាច​បាញ់​ទម្លាក់​ដ្រូន និង​មីស៊ីល​ភាគ​ច្រើន​ ប៉ុន្តែ​ទី​តាំង​ជា​ច្រើន​កន្លែង​នៅ​តែ​រង​ការ​វាយ​ប្រហារ​។ កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​អះ​អាង​ថា​ពួក​គេ​បាញ់​ទម្លាក់​ដ្រូន​៥៩២​គ្រឿង​ និង​មីស៊ីល​៣១​គ្រាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ