ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Harry Maguire បានប្រាប់ក្លិបកញ្ជ្រោងថាចង់ទៅលេងឱ្យក្លិបបិសាច

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​អង់គ្លេស Harry Maguire បាន​ប្រាប់​ក្លិប​កញ្ជ្រោង Leicester ថា​ចង់​ចាក​ចេញពី​ក្លិប…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​អង់គ្លេស Harry Maguire បាន​ប្រាប់​ក្លិប​កញ្ជ្រោង Leicester ថា​ចង់​ចាក​ចេញពី​ក្លិប ក្រោយ​ពី​ក្លិប​បិសាច​ក្រហម Manchester United សុំ​ទិញ​ក្នុង​តម្លៃ​៧០​លាន​ផោន ខណៈ​ដែល​ក្លិប Leicester ទទូច​ចង់បាន​៨៥​លាន​ផោន​។

ទោះបីជា​ខាង​ក្លិប​បច្ចុប្បន្ន​មិន​ទាន់​ចង់ឱ្យ​ចេញ​ទៅ Man Utd ក៏​ដោយ Maguire បាន​សម្រេចចិត្ត​រួច​ទៅ​ហើយ​ថា ខ្លួន​នឹង​ទៅ​លេង​ឱ្យ​ក្លិប​ណា​នៅ​រដូវ​កាល​ក្រោយ​។ Man Utd ថា​នឹង​ហ៊ាន​ជះ​លុយ​ត្រឹមតែ​៧០​លាន​ផោន​ប៉ុណ្ណោះ ក្រោយ​ពី​ហ៊ាន​តម្លើង​ថ្លៃ​ពី​៦៥​លាន​ផោន ដើម្បី​ឈ្នះ​ដៃគូ​ប្រជែង​ផ្សេង​ៗ​ទៀត​។

Arsenal ក៏​ចង់បាន​កីឡាករ​រូប​នេះ​ដែរ តែ​ហ៊ាន​ត្រឹមតែ​៥០​លាន​ផោន​ប៉ុណ្ណោះ ដោយសារ​តែ​គេ​យល់​ថា​កីឡាករ​នេះ​មាន​តម្លៃ​ត្រឹមតែ​១៧​លាន​ផោន​ប៉ុណ្ណោះ​កាលពី​២​ឆ្នាំ​មុន​។ ដោយឡែក Leicester មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​ថា Maguire អាយុ​២៦​ឆ្នាំ នឹង​នៅ​លេង​បន្ត​ទៀត​យ៉ាង​ហោច​ណាស់​មួយ​រដូវ​កាល​ទៀត​។

ប្រសិនបើ Maguire នៅ​តែ​ទទូច​ចង់​ចាកចេញ ក្លិប Leicester បាន​ត្រៀម​កង់​សា​គួរ​រួច​ជា​ស្រេច ដោយ​ប្រុង​នឹង​យក​កីឡាករ Gary Cahill មក​ក្លិប​ដោយ​មិន​អស់​លុយ​បង់​ផ្តាច់​កុងត្រា​ពី Chelsea៕

ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ