កម្ពុជា​ត្រៀម​បញ្ជូន​កីឡាករ​ទៅប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​ពិភព​លោក​​ជន​គ្មាន​ទីពឹង​


រាជធានី​ភ្នំពេញ ៖ តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា​-​អូស្ត្រាលី​(HFCA)​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ឱ្យ​ដឹង​ថា កម្ពុជា​ត្រៀម​បញ្ជូន​ក្រុម​កីឡាករ​បាល់ទាត់​ចំនួន​៨​រូប​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​ពិភពលោក​ជន​គ្មាន​ទីពឹង​ឆ្នាំ​២០១៩​នៅ​ចក្រភព​អង់គ្លេស​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ កក្កដា​។

កម្មវិធី​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ពិភពលោក​ជន​គ្មាន​ទីពឹង​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ ដោយ​កាល​ណោះ​មាន​ត្រឹមតែ​១៨​ក្រុម​ប៉ុណ្ណោះ​ចូលរួម​។ មក​ដល់​ឆ្នាំ​នេះ​មានការ​កើនឡើង​រហូត​ដល់​ទៅ​៧២​ក្រុម​មក​ពី​៤៨​ប្រទេស និង​បាន​ក្លាយជា​ព្រឹត្តិ ការណ៍​ប្រកួត​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ដោយឡែក​ប្រទេស​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត​លើក​ដំបូង​បង្អស់​ក្នុង​ឆ្នាំ​២០០៨​នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។

លោក Paraic Gorgan​ស្ថាបនិក​របស់​អង្គការ​HFCA​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥​ឱ្យ​ដឹង​ថា ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត ដណ្ដើម​ពានរង្វាន់​ពិភពលោក​ជន​គ្មាន​ទីពឹង​នេះ បាន​ជួយ​ដល់​យុវជន​វ័យ​ក្មេង​កម្ពុជា​ចំនួន​៦០​នាក់​ឱ្យ​មានឱកាស​ផ្លាស់​ប្ដូរជីវិត​របស់​ពួក​គេ​នៅ​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ ក្នុង​នោះ​យ៉ាង​ហោច​ណាស់​១០​នាក់​បាន​ក្លាយជា​គ្រូបង្វឹក និង​មួយ​ចំនួន​ទៀត​ធ្វើការ​ក្រៅ​ម៉ោង​ជាមួយ​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា​-​អូស្ត្រាលី​(HFCA)​ដើម្បី​ហ្វឹកហាត់​កីឡាបាល់ទាត់​ជំនាន់​ក្រោយ​។

លោក ថុ​ង គី​ម​ហុង ដែល​ជា​អតីត​កីឡាករ​មួយ​រូបតំណាង​ឱ្យ​ប្រទេស​កម្ពុជា ធ្លាប់​បាន​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​កាលពី​ឆ្នាំ​២០១៥​នៅ​ទីក្រុង​អាំ​ស្ទែរ​ដាំ ប្រទេស​ហូ​ឡង់ បាន​ក្លាយជា​អ្នកគ្រប់គ្រង​ក្នុង​តំបន់ និង​ប្រធាន​ក្រុម​គ្រូបង្វឹក​នៃ​កម្មវិធី អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា​-​អូស្ត្រាលី​ដែល​មា​នទី​តាំងនៅ​លើ​ទឹកដី​នៃ​ខេត្តសៀមរាប ។

ថ្មី​ៗ​នេះ លោក​ត្រូវ​បាន​តែង​តាំង​ជា​គ្រូបង្វឹក​សម្រាប់​ក្រុម​កម្ពុជា​នៅ​ក្នុង​កម្មវិធី​ប្រកួត​ដណ្ដើម​ពានរង្វាន់​ពិភពលោក​ជន​គ្មាន​ទីពឹង​នៅ​ចក្រភព​អង់គ្លេស ។ ដូច្នេះ​លោក​គិត​ថា​កម្មវិធី​របស់​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា​-​អូស្ត្រាលី​(HFCA)​បាន​ផ្លាស់​ប្ដូរជីវិត​របស់​លោក​ទាំងស្រុង ។ ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ​នឹង​អាច​មាន​អនាគត​ភ្លឺស្វាង​ដូច​ជា​រូប​លោក​អ៊ីចឹង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ