ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ទាន់ហន់​ហិនហោច​ទាំង​ពីរ…រើ​បង្វេច​ចេញពី​ចិន តែ​ក៏​មិនរ​ត់រក​អា​មេ​រិ​ក !

4 ឆ្នាំ មុន

ទោះបីជា លោក​ប្រធានាធិបតី Donald Trump និង ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចរចា​គ្នា​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ក៏​ដោយ ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​កំពុង​បន្ត​ឆ្ពោះទៅ​មុខ​ជាមួយនឹង​ផែនការ​បិទ​រោងចក្រ​នៅ​ក្នុង​ប្រទេស​ចិន…

ទោះបីជា លោក​ប្រធានាធិបតី Donald Trump និង ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចរចា​គ្នា​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ក៏​ដោយ ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​កំពុង​បន្ត​ឆ្ពោះទៅ​មុខ​ជាមួយនឹង​ផែនការ​បិទ​រោងចក្រ​នៅ​ក្នុង​ប្រទេស​ចិន ហើយ​ប្តូរ​ទីតាំង​ពួក​គេ​នៅ​កន្លែង​ផ្សេង​ទៀត ដែល​មិនមែន​ជា​អា​មេ​រិ​ក​។

ក្រុមហ៊ុន​ជា​ច្រើន ដូច​ជា​ក្រុមហ៊ុន​កុំព្យូទ័រ​អា​មេ​រិ​ក ដែល​មាន​ក្រុមហ៊ុន HP, Dell, Amazon, Google និង​ក្រុមហ៊ុន Microsoft បាន​ប្តេជ្ញា​ចិត្ត​ដកខ្លួន​ចេញពី​ប្រទេស​ចិន ដើម្បី​គេច​ចេញពី​ការ​បង់ពន្ធ​យ៉ាង​ថ្លៃ​កប់​ពពក​។ មុន​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ត្រូវ​បាន​ឈាន​ដល់​កិច្ចប្រជុំ​កំពូល G20 ក្រុមហ៊ុន Apple កាលពីមុន បាន​ប្រកាស​ថា​ខ្លួន​កំពុង​សម្លឹង​មើល​ការ​ផ្លាស់​ប្តូរ​ទីតាំង​ពី​១៥​ទៅ​៣០% នៃ​រោងចក្រ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បច្ចុប្បន្ន​របស់​ខ្លួន​។

នេះ​ប្រហែលជា​សម​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​របស់​លោក Trump ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ចិន សម្រាប់​លក្ខខណ្ឌ​ពាណិជ្ជកម្ម ដែល​មាន​ភាព​អំណោយផល​។ លោក Trump ចង់ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ត្រឡប់​មក​បោះទីតាំង​នៅ​អា​មេ​រិ​ក ដើម្បី​អាច​ផ្តល់​ការងារ​ដល់​ប្រជាជន​អា​មេ​រិ​ក​របស់​ខ្លួន​។ អ្វី​ដែល​ជា​បញ្ហា គឺថា​តម្លៃ​ខ្លួន​របស់​ប្រជាជន​អា​មេ​រិ​ក​មាន​តម្លៃ​ថ្លៃ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​មិន​ហ៊ាន​ជួល​ឡើយ​។

ដូច្នេះ​តើ​ក្រុមហ៊ុន​ទាំងនេះ​នឹង​ទៅ​ប្រទេស​ណា​វិញ? គេ​អាច​នឹង​ទៅ​ប្រទេស​វៀតណាម ព្រោះ​វា​មាន​ទីតាំង​ជិត​នឹង​ប្រទេស​ចិន ហើយ​មាន​តម្លៃ​ពលកម្ម​ទាប​ដូច​ទៅ​នឹង​ប្រទេស​ចិន​ផង​ដែរ​។ លោក Trump កំពុង​ពិចារណា​លើ​ការ​កំណត់​ពន្ធ​លើ​ប្រទេស​វៀតណាម ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​មាន​តម្លៃ​ពន្ធ​ថ្លៃ​ដូច​ទៅ​នឹង​ការ​នាំ​ចេញពី​ចិន​ទៅ​អា​មេ​រិ​ក​វិញ​ដែរ​។

ប្រទេស​ដែល​អាច​ទាក់ទាញ​មួយ​ផ្សេង​ទៀត អាច​ជា​ប្រទេស​ឥណ្ឌា​។ វា​ជា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​ជិត​ស្និទ្ធ​នៅ​អាស៊ី ដែល​មាន​ន័យ​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាច​ពឹងផ្អែក​លើ​សហរដ្ឋអាមេរិក​ដោយ​ធានា​ថា​ជំហរ​របស់​ខ្លួន​មាន​ស្ថេ​រ​ភាព​។ ផ្ទុយ​ទៅ​វិញ​ថ្នាក់​កណ្តាល​របស់​ប្រទេស​ឥណ្ឌា​កំពុង​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស ដែល​មាន​ន័យ​ថា​ការងារ​របស់​រោងចក្រ​ជាមួយនឹង​ប្រាក់​ចំណូល​មាន​កម្រិត​របស់​ពួក​គេ​កំពុង​ក្លាយជា​ការ​ទាក់ទាញ​តិចតួច​សម្រាប់​ជនជាតិ​ឥណ្ឌា​ជា​ច្រើន​៕

ប្រភព ៖ digitaltrends , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ