ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​ខ្មែរ​ជា​មរតក​តាំងពី​ដូនតា​មក

4 ឆ្នាំ មុន

បច្ចុប្បន្នមាតាបិតាទាំងឡាយ​បាន​ចាប់អារម្មណ៍​ទៅលើការដាក់ឈ្មោះឱ្យកូន​ដែល​មាន​តួយ៉ាង​ដូច​ជា​ថា តើ​យើង​ត្រូវ​ដាក់​ឈ្មោះ​កូន​របស់​យើង​ថាយ៉ាងម៉េច ឬ​ឈ្មោះ​អ្វី ដើម្បី​ឱ្យ​ពីរោះ និង​មាន​ន័យ​ល្អ ឧទាហរណ៍​បើ​ហៅ​ខ្លី ឬ​ហៅ​កាត់​ក៏​ពីរោះ ហៅ​វែង​ក៏​ពីរោះ ហៅ​ពេល​ស្រឡាញ់​ខ្នា​ញ់​ក៏​ពីរោះ ពេល​ខឹង​ក៏​មិន​ឮ​សូរ​អាក្រក់​ពេក…

បច្ចុប្បន្នមាតាបិតាទាំងឡាយ​បាន​ចាប់អារម្មណ៍​ទៅលើការដាក់ឈ្មោះឱ្យកូន​ដែល​មាន​តួយ៉ាង​ដូច​ជា​ថា តើ​យើង​ត្រូវ​ដាក់​ឈ្មោះ​កូន​របស់​យើង​ថាយ៉ាងម៉េច ឬ​ឈ្មោះ​អ្វី ដើម្បី​ឱ្យ​ពីរោះ និង​មាន​ន័យ​ល្អ ឧទាហរណ៍​បើ​ហៅ​ខ្លី ឬ​ហៅ​កាត់​ក៏​ពីរោះ ហៅ​វែង​ក៏​ពីរោះ ហៅ​ពេល​ស្រឡាញ់​ខ្នា​ញ់​ក៏​ពីរោះ ពេល​ខឹង​ក៏​មិន​ឮ​សូរ​អាក្រក់​ពេក ដូច្នេះ​ជាដើម សុទ្ធតែ​ត្រូវ​បាន​មាតាបិតា​ទាំងឡាយ​គិត​ច្រើន​ថ្ងៃ ឬ​រហូត​ដល់​ទៅ​សួរ​យោបល់​ពី​ចាស់ ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ​ទៀត​ផង​។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ជីវ៉ា​- ជន​ជាទី​ស្រលាញ់​ស្មើ​ជីវិត ជា​ឈ្មោះ​កូនស្រី​ច្រើន​ជាង​កូនប្រុស ។

ជីវិន​- អ្នក​ដែល​មានជីវិត អ្នកមាន​ជីវិត​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា ។ ប្រើ​បាន​ទាំង​កូនប្រុស កូនស្រី ។

ជឿន​- អ្នក​ដែល​ធ្វើ​ឱ្យ​មានការ​ចម្រើន​ទៅ​មុខជា​ប្រចាំ ជា​ឈ្មោះ​កូនប្រុស​ច្រើន​ជាង​កូនស្រី ។

ជោតិ​- អាន​ថា ជោ​ត អ្នកមាន​សេចក្តី​រុងរឿង​ដោយ​ពន្លឺ​មង្គល ។

ជុំ​- អ្នក​ដែល​មិន​បោះបង់​ចោល​នូវ​ញាតិ​ទាំងឡាយ ។ ឈ្មោះ​កូនប្រុស​ពិតជា​ប្រពៃ​ណាស់ ។

ជំនាញ​- អ្នក​ពូកែ អ្នក​ប៉ិន​ប្រសប់ អ្នក​ឈ្លាសវៃ​ក្នុង​កិច្ចការ​ទាំងឡាយ ។ ឈ្មោះ​កូនប្រុស​ពិតជា​មានជោគ ។

ជំនិត​- អ្នក​ដែល​ស្និទ្ធស្នាល​ជាទី​ទុកចិត្ត ។ បុរស​ដែល​មាន​សេចក្តី​រាប់អាន​នៃ​អ្នកផង​ទាំងពួង ។

ជំនោរ​- អ្នក​កើន​ជា​លំដាប់​នូវ​សេចក្តីសុខ​ក្សេមក្សាន្ត ។ អ្នក​ត្រជាក់ត្រជំ ថ្កុំថ្កើង ។ នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ