ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​ស្រា​អែ​ល​នឹង​កម្ទេច​តែ​កន្លះ​ម៉ោង​ បើ​អា​មេ​​រិ​ក​វាយ​អុី​រ៉​ង់

4 ឆ្នាំ មុន

ប្រទេស​អុីរ៉​ង់​-​អុី​ស្រា​អែ​ល ៖ លោក​MOJTABA ZONNOUR​ប្រធាន​គណៈកម្មាធិការ​នុយក្លេអ៊ែរ​នៃ​សភា​អុី​រ៉​ង់ អះអាង​កាលពី​ថ្ងៃ​ទី​១​កក្កដា​តាម​ទូរទស្សន៍​AL ALAM​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​វាយ​ប្រហារ​អុីរ៉​ង់ នោះ ​អុី​ស្រា​អែ​ល​ជា​សម្ព័ន្ធមិត្ត​នឹង​ត្រូវ​កម្ទេច​តែ​ក្នុង​ពេល​៣០​នាទី​ប៉ុណ្ណោះ​។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​នោះ…

ប្រទេស​អុីរ៉​ង់​-​អុី​ស្រា​អែ​ល ៖ លោក​MOJTABA ZONNOUR​ប្រធាន​គណៈកម្មាធិការ​នុយក្លេអ៊ែរ​នៃ​សភា​អុី​រ៉​ង់ អះអាង​កាលពី​ថ្ងៃ​ទី​១​កក្កដា​តាម​ទូរទស្សន៍​AL ALAM​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​វាយ​ប្រហារ​អុីរ៉​ង់ នោះ ​អុី​ស្រា​អែ​ល​ជា​សម្ព័ន្ធមិត្ត​នឹង​ត្រូវ​កម្ទេច​តែ​ក្នុង​ពេល​៣០​នាទី​ប៉ុណ្ណោះ​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​នោះ លោក​ZONNOUR​ថ្លែង​ថា អុី​ស្រា​អែ​ល​នឹង​ត្រូវ​កម្ទេច​ក្នុង​រយៈពេល​តែ​កន្លះ​ម៉ោង ប្រសិនបើ​អា​មេ​រិ​ក​វាយប្រហារ​អុី​រ៉​ង់​។ លោក​ចាត់​ទុក​ថា​ជា​ពាក្យ​កម្លា​នយោបាយ​មួយ សេចក្ដីថ្លែងការណ៍​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ដែល​អះអាង​តាម​TWITTER​កាលពី​ថ្ងៃ​ទី​២១​មិថុនា​ថា បាន​ផ្អាក​ការ​វាយប្រហារ​ដែល​គ្រោង​ធ្វើ ប្រឆាំង​គោលដៅ​៣​នៅ​អុី​រ៉​ង់ ១០​នាទី​មុន​ពេល​ឲ្យ​ផ្អាក​វិញ​។ លោក​បន្ត​ថា​ប្រសិនបើ​ការ​វាយប្រហារ​នោះ ពួក​អា​មេ​រិ​ក​ជឿ​ថា​ទទួល​បាន​ជោគជ័យ នោះ​ពួក​គេ​នឹង​មិន​បោះបង់​ចោល​ឡើយ​។

ភាព​តានតឹង​មានការ​កើនឡើង​ខ្លាំង​រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់ ក្រោយ​ពី​អុី​រ៉​ង់​បាញ់​ធ្លាក់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ទំនើប​មួយ​គ្រឿង​របស់​អា​មេ​រិ​ក ដែល​តាម​អុីរ៉​ង់​ថា​ស្ថិត​ក្នុង​ដែនអាកាស​របស់​ខ្លួន តែ​អា​មេ​រិ​កបាន​បដិសេធ​។ លោក​ត្រាំ​ច្រឡោត​ខ្លាំង​រហូត​ដល់​ចេញ​បញ្ជា​ឲ្យ​វាយប្រហារ​អុី​រ៉​ង់ រួច​នៅ​នាទី​ចុង​ក្រោយ​ក៏​បាន​លុប​ចោល​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ