ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​នៅ​ក្រុង​​ ស្លា.ប់​៣៤​នាក់ របួស​ជិត​៦០​នាក់

4 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ទូរទស្សន៍​អា​ហ្វ​ហ្គា​នី​ស្ថាន​TOLO TV​រាយការណ៍​ថា មនុស្ស​៣៤​នាក់​ស្លាប់​ហើយ​៦៨​នាក់​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១​កក្កដា នៅ​ក្រុង​កា​ប៊ុល​នា​ពេល​ម៉ោង​មាន​មនុស្ស​ច្រើន​កុះករ​។ តាម​សាក្សី​ថា​ពួក​អ្នក​វាយប្រហារ​បាន​លុក​ចូល នា​វេលា​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុងស្រុក ទៅ​ក្នុង​អគារ​កំពុង​សាង​សង់​មួយ…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ទូរទស្សន៍​អា​ហ្វ​ហ្គា​នី​ស្ថាន​TOLO TV​រាយការណ៍​ថា មនុស្ស​៣៤​នាក់​ស្លាប់​ហើយ​៦៨​នាក់​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១​កក្កដា នៅ​ក្រុង​កា​ប៊ុល​នា​ពេល​ម៉ោង​មាន​មនុស្ស​ច្រើន​កុះករ​។

តាម​សាក្សី​ថា​ពួក​អ្នក​វាយប្រហារ​បាន​លុក​ចូល នា​វេលា​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុងស្រុក ទៅ​ក្នុង​អគារ​កំពុង​សាង​សង់​មួយ ហើយ​បាន​បាញ់​តតាំង​គ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ បន្ទាប់​ពី​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​។ លោក​NUSTRAT RAHIMI​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​គូសបញ្ជាក់​ថា រថយន្ត​ប្រើ​វាយប្រហារ​ជា​រថយន្ត​កាំ​មី​ញ៉ុ​ង​ផ្ទុក​គ្រឿងផ្ទុះ សំដៅលើ​មជ្ឈមណ្ឌល​ភស្ដុ​ភារ​និង​វិស្វកម្ម​របស់​ក្រសួង​ការពារជាតិ​ដែល​កំពុង​សាងសង់​។

សង្កាត់​កើត​មានការ​វាយប្រហារ​នោះ ដែល​មាន​អគារ​រដ្ឋ​ជា​ច្រើន​ព្រមទាំង​ស្ថានទូត​នានា ពេល​មានការ​វាយប្រហារ​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​ឡោម​ព័ទ្ធ ដោយ​រារាំង​អ្នកកាសែត​មិន​អាច​ចូល​ទៅ​បាន​។ ការ​វាយប្រហារ​នោះ​ត្រូវ​បាន​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់​។

អ្នកនាំពាក្យ​របស់​ពួក​តា​លី​បង់​លោក​ហ្សា​ប៊ី​ហុ​ល​ឡា​ហ៍​ម៉ា​ហ្សា​ហ៊ី​ដ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ក្រុម​យុទ្ធ​ជន​របស់​គេ​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​មួយ​នៅ​ក្រុង​កា​ប៊ុល ជាមួយ​ការ​បំផ្ទុះ​រថយន្ត​កាំ​មី​ញ៉ុ​ង​ផ្ទុក​គ្រឿងផ្ទុះ​មួយ ដោយ​កម្ទេច​អគារ​នោះ​ព្រមទាំង​នាំ​ឲ្យ​មានការ​បាត់បង់​ធ្ងន់ធ្ងរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ