Marcus Rashford បន្តកុងត្រាជាមួយនឹង Man Utd ៤ឆ្នាំឈរតំណែងស្មើ Pogba
4 ឆ្នាំ មុន
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករក្លិបបិសាចក្រហម Marcus Rashford បានចុះកុងត្រាថ្មីជាមួយនឹងក្លិបរបស់ខ្លួន ដែលនឹងផុតកំណត់នៅឆ្នាំ២០២៣។ កុងត្រានេះបានសរសេរថា…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករក្លិបបិសាចក្រហម Marcus Rashford បានចុះកុងត្រាថ្មីជាមួយនឹងក្លិបរបស់ខ្លួន ដែលនឹងផុតកំណត់នៅឆ្នាំ២០២៣។ កុងត្រានេះបានសរសេរថា កីឡាករអង់គ្លេសម្នាក់នេះ នឹងទទួលបានប្រាក់ប្រចាំសប្តាហ៍ដល់ទៅ ៣០ម៉ឺនផោន ដែលស្មើនឹងប្រាក់របស់ Paul Pogba នាពេលបច្ចុប្បន្ន។
កីឡាករអង់គ្លេសរូបនេះបានប្រាប់ថា ការពាក់អាវរបស់ Man Utd គឺជាកិត្តិយសយ៉ាងធំធេង និង ហៅលោក Ole Gunnar Solskjaer និង ជំនួយការ ថាជាអ្នកដឹកនាំយ៉ាងល្អឥតខ្ចោះ ដែលគួរតែរៀនតាម។
គេបានសរសេរនៅលើវេបសាយរបស់ក្លិបថា៖«Manchester United កន្លងមកតែងតែជាអ្វីៗគ្រប់យ៉ាងចំពោះជីវិតខ្ញុំតាំងពីខ្ញុំចូលមកលេងនៅអាយុ៧ឆ្នាំ ។ ក្លិបនេះបានធ្វើឱ្យខ្ញុំល្អ ទាំងជាកីឡាករនិងជាបុគ្គលក្នុងសង្គម ។ ដូចនេះ វាគឺជាកិត្តិយសធំធេងណាស់ ពេលដែលខ្ញុំពាក់អាវ Man Utd។ ខ្ញុំចង់សុំអរគុណដល់ លោក Ole និង បុគ្គលិករបស់លោកទាំងអស់ សម្រាប់អ្វីៗទាំងអស់ ដែលពួកគេបានធ្វើចំពោះខ្ញុំ។ ពួកគេគឺជាគ្រូបង្វឹកដ៏ល្អ ដែលខ្ញុំគួរតែរៀន សម្រាប់ការអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរ។ ខ្ញុំនឹងបញ្ចេញនូវអ្វីៗដែលខ្ញុំមាន ឱ្យទៅក្លិប តាមអ្វីដែលក្លិបនិងអ្នកគាំទ្រគួរតែទទួលបាន»។
កាលពេលមុនចុះកុងត្រា ស្ថានភាពរបស់ Rashford ហាក់បីដូចជាមានភាពមិនជាក់លាក់នោះទេ ដោយសារតែមានក្លិបធំៗជាច្រើនមកចែចង់ច្រើនពេក។ ក្លិបអ្នកមានបុណ្យ Barcelona និង ក្លិបអធិរាជស Real Madrid បានមកត្រៀមសំណាញ់ទាក់បេះដូងរបស់ Rashford ចេញពីក្លិប Man Utd តែមិនបានសម្រេច ព្រោះតែបេះដូងរបស់គេមានតែសម្រាប់បិសាចក្រហមម្នាក់គត់ ៕
ចែករំលែកព័តមាននេះ