ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ប្រឆាំង​ពួក​យោធា ​ស្លា.ប់​៧​នាក់

4 ឆ្នាំ មុន

ប្រទេស​ស៊ូ​ដង់ ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ូ​ដង់​ថា មនុស្ស​៧​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៣០​មិថុនា​នៅ​ស៊ូ​ដង់ ក្នុង​ឱកាស​នៃ​បាតុកម្ម​ធំ ដើម្បី​ទាមទារ​ឲ្យ​ពួក​យោធា​ផ្ទេរអំណាច​ឲ្យ​ជន​ស៊ីវិល​វិញ​។ បាតុកម្ម​នោះ​នៅ​តែ​ធ្វើ​ទោះបី​មានការ​ដាក់​ពង្រាយ​កងកម្លាំង​សន្តិសុខ​ដ៏​ច្រើន​ក៏​ដោយ​។ ការ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​៣០​មិថុនា​ជា​បាតុកម្ម​ធំ​មួយ ចាប់តាំងពី​ពួក​យោធា​បំបែក​កាលពី​ថ្ងៃ​ទី​៣​មិថុនា ទីតាំង​បោះជំរំ​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីបញ្ជាការដ្ឋាន​យោធា​ក្នុង​រដ្ឋធានី​ខា​ទុម…

ប្រទេស​ស៊ូ​ដង់ ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ូ​ដង់​ថា មនុស្ស​៧​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៣០​មិថុនា​នៅ​ស៊ូ​ដង់ ក្នុង​ឱកាស​នៃ​បាតុកម្ម​ធំ ដើម្បី​ទាមទារ​ឲ្យ​ពួក​យោធា​ផ្ទេរអំណាច​ឲ្យ​ជន​ស៊ីវិល​វិញ​។ បាតុកម្ម​នោះ​នៅ​តែ​ធ្វើ​ទោះបី​មានការ​ដាក់​ពង្រាយ​កងកម្លាំង​សន្តិសុខ​ដ៏​ច្រើន​ក៏​ដោយ​។

ការ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​៣០​មិថុនា​ជា​បាតុកម្ម​ធំ​មួយ ចាប់តាំងពី​ពួក​យោធា​បំបែក​កាលពី​ថ្ងៃ​ទី​៣​មិថុនា ទីតាំង​បោះជំរំ​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីបញ្ជាការដ្ឋាន​យោធា​ក្នុង​រដ្ឋធានី​ខា​ទុម ក្លាយជា​សោកនាដកម្ម​មួយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​សិប​នាក់ និង​នាំ​ឲ្យ​មានការ​ក្ដៅក្រហាយ​ថ្កោលទោស​ជា​អន្តរជាតិ​។

ក្នុង​បាតុកម្ម​នា​ថ្ងៃ​ទី​៣០​មិថុនា ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​លើ​ពួក​បាតុករ​ច្រើន​រយ​នាក់ ដែល​លើក​មក​ដល់​ក្នុង​ចម្ងាយ​ប្រមាណ​៧០០​ម៉ែត្រ​ពី​វិមាន​ប្រធានាធិបតី​។ បន្ទាប់​មក​ពួក​យោធា​នៃ​កងកម្លាំង​ប្រតិកម្ម​រហ័ស​ប្រមាណ​ជា​២៥​រថយន្ត ត្រូវ​បាន​លើក​មក​បន្ថែម​កម្លាំង​។

គឹ​វិមាន​ប្រធានាធិបតី​ដែល​ជាទី​តាំងរបស់​ក្រុមប្រឹក្សា​យោធា​កំពុង​កាន់​អំណាច ក្រោយ​ការ​ទម្លាក់​ប្រធានា​ធិបតី លោក​អូ​ម៉ា​អែ​ល​បេ​សៀរ បន្ទាប់​ពី​បាតុកម្ម​ច្រើន​ខែ​ប្រឆាំង​រូប​លោក​។ ពួក​បាតុករ​បាន​បរិហារ​ពី​អំណាច​ផ្ដាច់​ការ​យោធា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ