ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​និង​វៀតណាម​ លុប​ចោល​ពន្ធគយ​៩៩%

4 ឆ្នាំ មុន

ប្រទេស​វៀតណាម​-​សហភាព​អឺរ៉ុប ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ រវាង​សហភាព​អឺរ៉ុប​និង​វៀតណាម ដែល​អាច​លុប​ចោល​ពន្ធគយ​៩៩%​លើ​បណ្ដា​ទំនិញ​របស់​ភាគី​ទាំង​២ ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៣០​មិថុនា​នៅ​ក្រុង​ហាណូយ​។ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ លោកស្រី​CECILIA MALMSTROM នាយ​ស្នងការ​ពាណិជ្ជកម្ម​អឹ​រ៉ុ​ប​ថ្លែង​ថា…

ប្រទេស​វៀតណាម​-​សហភាព​អឺរ៉ុប ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ រវាង​សហភាព​អឺរ៉ុប​និង​វៀតណាម ដែល​អាច​លុប​ចោល​ពន្ធគយ​៩៩%​លើ​បណ្ដា​ទំនិញ​របស់​ភាគី​ទាំង​២ ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៣០​មិថុនា​នៅ​ក្រុង​ហាណូយ​។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ លោកស្រី​CECILIA MALMSTROM នាយ​ស្នងការ​ពាណិជ្ជកម្ម​អឹ​រ៉ុ​ប​ថ្លែង​ថា យើង​ចង់បាន​ភាព​ប្រាកដប្រជា​ដែល​ថា ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ក្នុង​តំបន់​នេះ មាន​លក្ខណៈ​វិជ្ជមាន​ដោយ​បណ្ដា​លក្ខខណ្ឌ​សំខាន់​ៗ​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​។

កិច្ចព្រមព្រៀង​មាន​បញ្ចូល​បណ្ដា​បទបញ្ជា​ស្ដី​ពី​លក្ខខណ្ឌ​ការងារ ការ​គោរព​បរិស្ថាន​និង​កម្មសិទ្ធិបញ្ញា ក្នុង​ប្រទេស​អា​សី​ុ​អាគ្នេយ៍​នោះ ដែល​កំពុង​មាន​កំណើន​ខ្លាំង ក្លាយជា​ទីតាំង​នៃ​ផលិតកម្ម​សម្រាប់​ទំំ​និ​ញ​លោក​ខាងលិច​ជា​ច្រើន ពិសេស​គ្រឿង​អេ​ឡិច​ត្រូ​និក​និង​សម្លៀក​បំពាក់​។

វៀតណាម​ទើប​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​នៃ​អង្គការ​ការងារ​អន្តរជាតិ​ស្ដី​ពី​ការ​ចរចា​រួម​។ ប៉ុន្តែ​សហភាព​អឺរ៉ុប​រង​ការ​រិះគន់ ព្រោះតែ​គ្មាន​ការ​គាបសង្កត់​ទាក់ទិន​នឹង​សិទ្ធិ​មនុស្ស ខណៈ​វៀតណាម​ប្រកាន់​របប​កុំ​មុ​យ​នី​ស្ត​ផ្ដាច់​ការ​មាន​គណបក្ស​តែ​មួយ ដែល​កំពុង​បង្កើន​ការ​កាត់ទោស​ពួក​ប្រឆាំង នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​PHIL ROBERTSON​នៃ​អង្គការ​HUMAN RIGHTS WATCH​បាន​រិះគន់​ថា ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ដែល​សហភាព​អឺរ៉ុប​សម្រេច ក្នុង​លក្ខខណ្ឌ​បច្ចុប្បន្ន បង្កើត​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ពេញលេញ​ជាមួយ​ក្រុង​ហាណូយ​។ លោកស្រី MALMSTROM​ថ្លែង​ថា ខ្ញុំ​មិន​គិត​ថា​កិច្ចព្រមព្រៀង​នោះ អាច​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឡើយ ប៉ុន្តែ​ប្រការ​នេះ​បើក​ច្រក​មួយ​នៃ​ការ​ពិភាក្សា​គ្នា​ដោយ​ត្រង់​ទៅ​ត្រង់​មក​។

កិច្ចព្រមព្រៀង​នេះ​ដែល​ការ​ចរចា​គ្នា​ចាប់ផ្ដើម​ពី​ខែធ្នូ​ឆ្នាំ​២០១៥​មក ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​ទាំងអស់​ជា​សមាជិក​សហភាព​អឺរ៉ុប តែ​នៅ​ត្រូវ​បោះ​ឆ្នោត​អនុម័ត​ដោយ​សភា​សហភាព​អឺរ៉ុប​ថ្មី​ដើម្បី​ចូល​ជា​ធរមាន​។ សហភាព​អឺរ៉ុប​មាន​បំណង​ពង្រឹង​ទីតាំង​របស់​ខ្លួន​នៅ​វៀតណាម ជាទី​ផ្សារ​មួយ​មាន​ប្រជាជន​ដល់​ទៅ​ជាង​៩៥​លាន​អ្នក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ