ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឃើញ​កូនប្រុស​ដេក​ស្តូក​ក្បែរ​អណ្តូង​រត់​ចូល​ទៅ​មើល​ស្រាប់តែ​ផ្អើល​ឆោឡោ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​ឆ្លង​ចរន្តអគ្គិសនី​មូទ័រ​បូមទឹក​អណ្ដូង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​កាលពី​វេលា​ម៉ោង​០៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​30 ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ករណី​ឆ្លង​ចរន្តអគ្គិសនី​មូទ័រ​បូមទឹក​អណ្ដូង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​កាលពី​វេលា​ម៉ោង​០៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​30 ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។ សមត្ថកិច្ច​ប្រាប់​ថា សព​ជន​រង​គ្រោះ​ឈ្មោះ ជុ​យ លាក់ ភេទ​ប្រុស អាយុ​៧​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក ។

តាម​ការ​រៀបរាប់​ពី​ឈ្មោះ ស វ៉ិ​ត ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ត្រូវជា​ម្តាយ​របស់​កុមារ​រង​គ្រោះ ប្រាប់​ថា នៅ​នឹង​អណ្ដូងទឹក​របស់​គាត់​ជា​ប្រចាំ​គឺ​បាន​ដាក់​ក្បាល​ម៉ូ​ទ័​រ​បូមទឹក​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ ចំណែក​កូន​ៗ​របស់​គាត់​នាំ​គ្នា​ដើរ​លេង​អស់ ស្រាប់តែ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​គាត់​ក៏​បាន​ប្រទះ​ឃើញ​កូនប្រុស​របស់​គាត់​ដេក​ដួល​នៅ​ក្បែរ​អណ្ដូងទឹក​នោះ ឃើញ​ដូច្នេះ​គាត់​ក៏​បាន​ទៅ​ពិនិត្យ​មើលឃើញ​ស្ថានភាព​កូន​ស្លេកស្លាំង​ក៏​បាន​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​ពិនិត្យ​មើល ។

ពេល​នោះ​ឈ្មោះ ដា ដួន ត្រូវជា​កូនប្រសារ​បាន​ចូល​ទៅ​លើកយក​ប្អូន​ចេញពី​កន្លែង​កើតហេតុ ដោយ​ប្រុង​ប្រយ័ត្ន​ហើយ​ក៏​បាន​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស​ន្ទុ​ក​បារាយណ៍​តែ​ទៅ​ដល់​ពេទ្យ​គ្រូពេទ្យ​បាន​ប្រាប់​ថា កូន​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ពេល​ទទួល​ព័ត៌មាន​ខាងលើ កម្លាំង​ជំនាញ​ស្រុក​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​លោក​មេ​ភូមិ​ចុះ​ដល់ទី​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ហេតុ និង​សាកសព​ឃើញ​មាន នៅ​លើ​បាតដៃ​ខាងឆ្វេង​លើ​ចង្អុលដៃ និង​មេដៃ មាន​ស្លាកស្នាម​ឆេះ​រលាក​ដោយ​ចរន្ត​ភ្លើងអគ្គិសនី ក្រៅពី​នេះ​នៅ​លើ​ដងខ្លួន​ពុំ​មាន​ស្លាកស្នាម​អ្វី​កត់សម្គាល់​ឡើយ ។

ក្រោយ​ការ​ពិនិត្យ​យើង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ តាម​ការ​សន្និដ្ឋាន កុមារ​រង​គ្រោះ​បាន​ចាប់​កាន់​ខ្សែភ្លើង​ម៉ូ​ទ័​រ​អណ្ដូងទឹក​បណ្ដាល​ឱ្យ​ឆ្លង​ឆក់​ស្លាប់​បែប​នេះ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ