ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​សុខចិត្ត​ទេ​…​ដី​គេ​ធ្វើ​បាន តែ​ដី​ពួក​គាត់​បែរជា​មិន​អាច​ធ្វើ​បាន !

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​២១​គ្រួសារ​រស់នៅ​ឃុំ​ដារ និង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង បាន​សម្តែង​ការ​ព្រួយ​បារ​ម្ភអំពី​ដីស្រែ​របស់​ពួក​គាត់​នៅ​ចំណុច​គោក​ព្រះ​ដែល​ធ្លាប់​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ ស្រាប់តែ​ឆ្នាំ​នេះ​ត្រូវ​បាន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ហាមឃាត់​ដោយ​ប្រាប់​ថា ជា​ដី​តំបន់​៣ ប៉ុន្តែ​ពួក​គាត​ថា…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​២១​គ្រួសារ​រស់នៅ​ឃុំ​ដារ និង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង បាន​សម្តែង​ការ​ព្រួយ​បារ​ម្ភអំពី​ដីស្រែ​របស់​ពួក​គាត់​នៅ​ចំណុច​គោក​ព្រះ​ដែល​ធ្លាប់​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ ស្រាប់តែ​ឆ្នាំ​នេះ​ត្រូវ​បាន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ហាមឃាត់​ដោយ​ប្រាប់​ថា ជា​ដី​តំបន់​៣ ប៉ុន្តែ​ពួក​គាត​ថា បើជា​ដី​តំបន់​៣ ហេតុ​អី​ដី​លោកស្នងការ​រង​គេ​ភ្ជួរ​បាន គាត់​ភ្ជួរ​លើ​ដីស្រែ​របស់​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​សោះ​បែរជា​មិន​បាន​ទៅ​វិញ ។

ជួប​ជាមួយ​ភ្នាក់ងារ កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ លោក ញ៉េ​ស ខា តំណាង​ឲ្យ​ប្រជាពលរដ្ឋ​២១​គ្រួសារ ដែល​កំពុង​តែ​ជួប​បញ្ហា​ភ្ជួរស្រែ​មិន​បាន​ឲ្យ​ដឹង​ថា ៖ ដីស្រែ​ពួក​គាត់​ទាំង​២១​គ្រួសារ មាន​ប្រមាណ​ជាង​១០០​ហិ​កតា ពួក​គាត់​បាន​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ គឺ​រហូត​ដល់​បច្ចុប្បន្ន ដោយ​មិន​ដែល​ខកខាន​នោះ​ទេ ដូចដែល​ឃើញ​នៅ​ទី​នេះ​ស្រាប់​គឺ​សុទ្ធតែ​ដីស្រែ​ដែល​មា​នក​ញ្ច្រាំ​ង​ស្រូវ ដែល​គាត់​ធ្វើ​កាលពី​ឆ្នាំ​កន្លង​ទៅ​នៅឡើយ ។

គាត់​មិនដឹង​ថា មានរឿង​អ្វី​ទេ​ស្រាប់តែ​ឆ្នាំ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​ភ្ជួរស្រែ លើ​ដី​ធ្លាប់​បង្កបង្កើន​ផល​ដូច​ដូច​មុន​ទៀត​ឡើយ​ហើយ​បើ​ថា ជា​ដី​តំបន់​៣​ចុះ​ហេតុ​អី​ដី​លោកស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង​គេ​ភ្ជួរ​បាន ដូច​អ្នក​សារព័ត៌មាន​ឃើញ​ស្រាប់ នៅ​ជាប់​គ្នា​នេះ​គេ​កំពុង​តែ​ភ្ជួរ ចុះ​ហេតុ​អី​មក​ហាម​តែ​ពួក​គាត់​ហើយ​បើ​ហាម​សុំ​ហាម​ទាំងអស់​គ្នា កុំ​ហាម​តែ​ប្រជាពលរដ្ឋ ចំណែក​ខាង​មន្ត្រី​រាជា​ការ​ភ្ជួរ​បាន ។ សូម​សំណូមពរ​ដល់​អភិបាលខេត្ត​កំពង់ឆ្នាំង​មន្ទីរ​ជំនាញ សូម​មេត្តា​ឲ្យ​គាត់​បាន​ធ្វើស្រែ​លើ​ដីស្រែ​ដែល​គាត់​ធ្លាប់​ធ្វើ​កន្លង​មក​ផង ។

ទាក់ទង​នឹង​បញ្ហា​នេះ​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា មិន​មាន​មន្ត្រី​ជំនាញ​ណា​ឬ​អាជ្ញាធរ​មូលដ្ឋាន​ណា​ហាមឃាត់​ពួក​គាត់​នោះ​ទេ​ឲ្យ​តែ​ជា​ដី​របស់​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ​ការ​លើក​ឡើង​ខាងលើ​នេះ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ កុំ​តែ​ទៅ​ភ្ជួរ​លើ​ដី​ព្រៃ​លិច​ទឹក ។

ដោយឡែក លោក សំ ចាន់​ថន អភិបាលស្រុក​កំពង់លែង​បាន​ឲ្យ​ដឹង​ថា គ្មាន​ការ​ហាមឃាត់​ការ​ភ្ជួរស្រែ​នោះ​ទេ ប៉ុន្តែ​ឆ្នាំ​នេះ​ចាំបាច់​ត្រូវ​សុំ​ច្បាប់ ។ ពួក​គាត់​ត្រូវធ្វើ​ពាក្យ​ស្នើ​សុំ​ភ្ជួរស្រែ​ហើយ​ពេល​បាន​ច្បាប់​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​គេ​នឹង​ចុះ​ទៅ​ពិនិត្យ​ដាក់ ជី​ភី​អេស ដើម្បី​ឲ្យ​គាត់​ភ្ជួរស្រែ​លើ​ដី​គាត់​ធ្លាប់​ធ្វើ​កន្លង​មក ដើម្បី​ចៀសវាង​ការ​លួច ឈួ​ស​ដី​ព្រៃ​លិច​ទឹក តែ​ប៉ុណ្ណោះ ។

ជាក់ស្ដែង​ដី​នៅ​ចំណុច​គោក​ព្រះ​នេះ​ដែរ​កាលពី​អំឡុង​បុណ្យ​ទន្លេ​ក៏​មាន​ជនខិលខូច​លួច​ទៅ​ភ្ជួរ​រាន​យក​ព្រៃ​លិច​ទឹក​អស់​ប៉ុន្មាន​ហិ​កតា ។ ដី​ដែល​លួច​ឈូស​យក​ពេល​នោះ​ក៏​មិន​អនុញ្ញាត្តិ​អោយ​ភ្ជួរ​ដែរ​ទុក​អោយ​ព្រៃដុះឡើងវិញ​សម្រាប់​ត្រី​ពង​កូន ។ ដោយឡែក​ដី​លោក ស៊ុំ សុ​ជាតិ ដែល​ជា​ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង​ហេតុ​អី​គាត់​ភ្ជួរ​បាន​មក​ពី​គាត់​បាន​សុំ​ច្បាប់​អនុញ្ញាត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ