បើសិនជាអ្នកកំពុងតែរស់នៅ ឬធ្វើដំណើរទៅកន្លែងណាមួយដែលមានជំងឺគ្រុនឈាមនោះមធ្យោបាយដ៏ល្អបំផុត ដើម្បីការពារកុំអោយឆ្លងជំងឺគ្រុនឈាម គឺធ្វើយ៉ាងណាកុំអោយមូសដែលមានជំងឺខាំបាន ។

បើសិនជាអ្នកកំពុងតែរស់នៅ ឬធ្វើដំណើរទៅតំបន់ត្រូពិចដែលជាកន្លែងមានជំងឺគ្រុនឈាមនោះ អ្នកគួរតែធ្វើដូចខាងក្រោមនេះ ដើម្បីកុំអោយមូសខាំបាន ៖
- ដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬដេកក្នុងមុង
- កាត់បន្ថយការចេញក្រៅផ្ទះនៅពេលយប់ ជាពិសេសកន្លែងដែលមានមូសច្រើន
- ស្លៀកសម្លៀកបំពាក់អាវវែង ខោវែង ដើម្បីបន្ថែមការការពារ ហើយក៏កុំភ្លេចពាក់ស្រោមជើងផង
- ប្រើសារធាតុបណ្តេញមូស ជាពិសេសការដេកក្នុងមុងដែលជ្រលក់ថ្នាំតែម្តង ។
- កាត់បន្ថយជម្រកមូស ៖ មូសដែលផ្ទុកជំងឺគ្រុនឈាមច្រើនតែរស់នៅក្នុង និងជុំវិញផ្ទះ ហើយវាក៏អាចបង្កើតកូននៅក្នុងរបស់ដែលអាចដក់ទឹកបានដែរ។

ដូច្នេះអ្នកគួរតែលុបបំបាត់របស់អស់ទាំងនេះ ដើម្បីកាត់បន្ថយចំនួនមូស ៕
ចែករំលែកព័តមាននេះ