ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ៖ យើង​កំពុង​តែ​រង់ចាំ​ពេលវេលា ដើម្បី​ទៅ​ចរចា​ជាមួយ​អា​មេ​រិ​ក​រឿង​ពន្ធ​ទំនិញ

8 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ពេល​នេះ ក្រុមការងារ​ដោះស្រាយ​បញ្ហា​ពន្ធ​ជាមួយ​អា​មេ​រិ​កបាន​កំពុង​តែ​រង់ចាំ​ពេលវេលា ដើម្បី​ជួប​ចរចា​ជាមួយ​ភាគី​អា​មេ​រិ​ក ។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល…

ខេត្ត​ព្រះ​សីហ​នុ ៖ សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ពេល​នេះ ក្រុមការងារ​ដោះស្រាយ​បញ្ហា​ពន្ធ​ជាមួយ​អា​មេ​រិ​កបាន​កំពុង​តែ​រង់ចាំ​ពេលវេលា ដើម្បី​ជួប​ចរចា​ជាមួយ​ភាគី​អា​មេ​រិ​ក ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​មន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើ ការ​និង​ធ្វើការ​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នា​ឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៥ នៅ​ខេត្ត​ព្រះ​សីហ​នុ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា ទោះបី​អ្នក​ណា​ថា​អ្វី​ក៏​ដោយ ក៏​ក្រុមការងារ​ដោះស្រាយ​បញ្ហា​រឿង​ពាណិជ្ជកម្ម បាន​ជួប​ជាមួយ​ប្រធាន​ក្រុម​ប្រធាន​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ម្តង​ហើយ កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​កន្លង មក​បាន​សរសេ​របាយការណ៍ ដើម្បី​ចរចា​ជាមួយ​អា​មេ​រិ​ក ។

សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា​៖ «​ថ្ងៃ​ចូល​ឆ្នាំ​យើង​មិន​បាន​សម្រាក​ទៅ​បាញ់​ទឹក ប៉ាត​ម្សៅ ឯណា អត់​ទេ​! គឺ​យើង​អង្គុយ​សរសេ​របាយការណ៍ ដើម្បី​ត្រៀមលក្ខណៈ ដើម្បី​ចរចា​ជា មួយ​គេ ។ សុខចិត្ត​ឲ្យ​បងប្អូន​សប្បាយ​រីករាយ​ចុះ ហើយ​ស្អែក​នេះ ត្រូវ​ជួប​ជាមួយ​គេ ដើម្បី​ជជែក​គ្នា​បន្តិច​ម្តង​ៗ ព្រោះថា អា​មេ​រិ​ក​គេ​ប្រើ​ពេលវេលា​យូរ​ដោយសារ​អា​មេ​រិ​ក​ត្រូវ​ចរចា​ជិត​២០០​ប្រទេស​» ។

សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ទៀត​ថា យើង​រង់​ចាំតែ​ពេលវេលា ហើយ​ពេល​ណា​គេ​ធ្វើ​ឡើង យើង​នឹង​ទៅ​ភ្លាម ។ យើង​ដាក់​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ដើម្បី​ធ្វើ​ការងារ​នេះ ដែល​ជា​កម្រិត​ខ្ពស់ ហើយ​ក្រៅពី​ប្រមុខ​រាជរដ្ឋាភិបាល ។ គ្រប់​ប្រទេស​ទាំងអស់ ដោយ​ប្រទេស​ខ្លះ​គេ​ត្រឹម​រដ្ឋមន្ត្រី ខ្លះ​ឧ​បក​នាយក​រដ្ឋមន្ត្រី ហើយ​យើង​ថ្នាក់​ឧ​បក​នាយក​រដ្ឋមន្ត្រី ។

សម្តេច​បវរ​ធិ​បតី​បាន​បន្ថែម​ការ​ត្រៀម​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ដើម្បី​ធ្វើការ​ចរចា​ជាមួយ​អា​មេ​រិ​ក​រឿង​ពន្ធ​ទំនិញ​នេះ គឺជា​ការ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ខិតខំ​និង​ឲ្យ​តម្លៃ​ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​សូម​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ។ សម្តេច​ក៏​បាន​អះអាង​ថា​ការ​ដាក់​ទណ្ឌកម្ម​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក​មាន​ជិត​២០០​ប្រទេស ។

សម្តេច​ក៏​បាន​សម្តែង​ការ​ហួសចិត្ត​ចំពោះ ក្រុមប្រឆាំង​បាន​នាំ​គ្នា​ស្រែក​ឲ្យ​គេ​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​កំពុង​តែ​ខិតខំ​ធ្វើការ​ដោះស្រាយ ។ ការ​ធ្វើ​របស់​ក្រុមប្រឆាំង ដែល​មាន​ទណ្ឌិត សម រ​ង្ស៊ី បាន​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ