ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវចាប់ខ្លួន​ជនសង្ស័យ០៥​នាក់ ពាក់ព័ន្ធឆក់​ទូរ​សព្ទ​ដៃ ២​ករណី​ផ្សេង​គ្នា ក្នុងខណ្ឌទួលគោក

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៥​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ ០២​ករណី​ផ្សេង​គ្នា សង្កាត់​បឹង​កក់​ទី​១ និង​សង្កាត់​បឹង​កក់​ទី​២ ក្នុង​ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៥​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ ០២​ករណី​ផ្សេង​គ្នា សង្កាត់​បឹង​កក់​ទី​១ និង​សង្កាត់​បឹង​កក់​ទី​២ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ករណី​ទី​១ ៖ នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​១១:១៥​នាទី កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​ជា​បន្តបន្ទាប់​ក្នុង​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរ​សព្ទ​ដៃ​០១​គ្រឿង​ម៉ាក iPhone13Promax) ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​០៥ ផ្លូវ​លេខ​៥៩០ ក្រុម​ទី​៦៤ ភូមិ​១៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​០៦:៤៨​នាទី​ព្រឹក ។

ជនសង្ស័យ​ចំនួន​០៤​នាក់ ៖
១-​ឈ្មោះ អ៊ុំ ប៊ុ​ន​ហ៊ា​ង ហៅ អា​ហ៊ា​ង​តូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ ដា រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ផ្លូវ​រថភ្លើង សង្កាត់​ទួល​សង្កែរ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។
៣-​ឈ្មោះ កែវ រ៉ា​ហ៊ា​ង ហៅ អា​ហ៊ា​ង​ធំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។
៤-​ឈ្មោះ បូរ ស័ក្ក​ករុណា ហៅ ម៉ា​ប់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១០៣ បុរី​ឈូក​វ៉ា​២ ផ្លូវ​លេខ​១៨ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ឆេ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និស្សិត ស្នាក់​នៅផ្ទះ​លេខ​៣៣០A ផ្លូវលំ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ បាត់បង់​ទូរ​សព្ទ​ដៃ​០១​គ្រឿង​ម៉ាក I phone13Promax ព​ណ៍​ទឹកសមុទ្រ (​ជា​របស់​ជន​រង​គ្រោះ ដែល​ក្រុម​ជនសង្ស័យ​ខាងលើ​ឆក់​យក​នៅ​ពេល​កើតហេតុ​) ។

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖
១-​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda C125 ស៊េរី​2014 ឡើង​តែម​2022 ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1CS-4379 និង​ទូរស័ព្ទ​ដៃ​ម៉ាក I phone 12​ព​ណ៍​ស្វាយ​(​ចាប់​យក​ពី​ឈ្មោះ អ៊ុំ ប៊ុ​ន​ហ៊ា​ង ហៅ អា​ហ៊ា​ង​តូច ) ។
២-​ម៉ូតូ​ម៉ាក Honda Scoopy ព​ណ៍​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HX-2074 (​ចាប់​យក​ពី​ឈ្មោះ បូរ ស័ក្ក​ករុណា ហៅ ម៉ា​ប់​) ។
៣-​ទូរ​សព្ទ​ដៃ​០១​គ្រឿង​ម៉ាក I phone13Promax ព​ណ៍​ទឹកសមុទ្រ (​ចាប់​យក​ពី​ឈ្មោះ ដា រ៉ា ) ។

ករណី​ទី​២ ៖ នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​១៥:១០​នាទី កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​ឆក់​ទូរ​សព្ទ​ដៃ​កូនស្រី​របស់​ជន​រង​បណ្ដាល​ឲ្យ​ក្រឡាប់ PassApp រង​របួស​ក្មេង​ស្រី​រង​គ្រោះ​០២​នាក់​របួស​ដៃស្ដាំ​ធ្ងន់​) ស្រាវជ្រាវ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ​១០៧ ភូមិ​ទួល​សង្កែរ សង្កាត់​ទួល​សង្កែរ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២១ ផ្លូវ​លេខ​៣១៥ ក្រុម​ទី​៣៦ ភូមិ​៩ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​០៨:១០​នាទី ។

ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ សា​រុន វី​រៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក​មាន​៖
-​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda C125​ស៊េរី​2022 ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1DP-0320 (​ជា​ម៉ូតូ​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ឆក់​) ចាប់​យក​នៅ​បន្ទប់​ជួល​ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​ទី​១ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ