ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រាប់​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ីថា​​នឹង​លែង​ធ្វើ​ជា​អាជ្ញាកណ្ដាល​ទៀតហើយ​

1 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​ថ្ងៃ​ទី​២៩​មេ​សា​ក្រសួងការបរទេស​អា​មេ​រិ​ក​អំពាវនាវ​ដល់​រុ​ស្សុ​ី​និង​អ៊ុយ​ក្រែ​ន ឲ្យ​ធ្វើ​សំណើ​ជាក់លាក់​នានា ដើម្បី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន បើ​មិន​ដូច្នេះ​ទេ​ក្រុង​វ៉ា​សិ​ុ​ន​តោន​នឹង​ដកខ្លួន​លែង​ដើរតួ​នាទី​ជា​អាជ្ញាកណ្ដាល​ទៀត​ហើយ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី បាន​អំពាវនាវ​កុំ​ធ្វើ​កាដូ​ជា​ដែនដី​ណាមួយ​ឲ្យ​ដល់​ប្រធានាធិបតី​រុ​ស្សុ​ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ខណៈ​ការ​ទទួលស្គាល់​បណ្ដា​ដែនដី​ដែល​រុ​ស្សុ​ី​កាន់កាប់​នៅ​អ៊ុយ​ក្រែ​ន ហាក់ដូចជា​គ្រោង​ដោយ​ក្រុង​វ៉ា​សិ​ុ​ន​តោន​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​ថ្ងៃ​ទី​២៩​មេ​សា​ក្រសួងការបរទេស​អា​មេ​រិ​ក​អំពាវនាវ​ដល់​រុ​ស្សុ​ី​និង​អ៊ុយ​ក្រែ​ន ឲ្យ​ធ្វើ​សំណើ​ជាក់លាក់​នានា ដើម្បី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន បើ​មិន​ដូច្នេះ​ទេ​ក្រុង​វ៉ា​សិ​ុ​ន​តោន​នឹង​ដកខ្លួន​លែង​ដើរតួ​នាទី​ជា​អាជ្ញាកណ្ដាល​ទៀត​ហើយ​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី បាន​អំពាវនាវ​កុំ​ធ្វើ​កាដូ​ជា​ដែនដី​ណាមួយ​ឲ្យ​ដល់​ប្រធានាធិបតី​រុ​ស្សុ​ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ខណៈ​ការ​ទទួលស្គាល់​បណ្ដា​ដែនដី​ដែល​រុ​ស្សុ​ី​កាន់កាប់​នៅ​អ៊ុយ​ក្រែ​ន ហាក់ដូចជា​គ្រោង​ដោយ​ក្រុង​វ៉ា​សិ​ុ​ន​តោន​។

មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់​បាន​ត្រូវ​ស្លាប់​និង​៣៩​នាក់​ទៀត​រង​របួស ដោយសារ​ការ​វាយប្រហារ​របស់​រុ​ស្សុ​ី​លើ​ក្រុង​ឌី​នី​ប្រូ​និង​ក្រុង​ខា​គៀវ​អ៊ុយ​ក្រែ​ន​។ នេះ​បើ​តាម​ការ​គូស​បញ្ចា​ក់​របស់​អាជ្ញាធរ​មូលដ្ឋាន​កាលពី​យប់​ថ្ងៃ​ទី​២៩​មក​៣០​មេ​សា​។ តាម​សារ​តេ​ឡេ​ក្រាម​អភិបាល​តំបន់​ឌី​នី​ប្រូ​ប៉េ​ត្រូវ​ស្ក៍​លោក​ស័​រហ្ស​លី​សាក់​ថ្លែង​ថា មានការ​វាយប្រហារ​ខ្លាំងក្លា​ដោយ​ដ្រូ​ន​លើ​ក្រុង​ឌី​នី​ប្រូ​។ សម្រាប់​ពេល​នេះ​យើង​ដឹង​ថា​មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លាប់​។

តំបន់​ឌី​នី​ប្រូ​ប៉េ​ត្រូវ​ស្ក៍​នា​ពេល​ចុង​ក្រោយ​នេះ​រង​ការ​វាយប្រហារ​របស់​កងទ័ព​រុ​ស្សុ​ី ដែល​ប៉ុនប៉ង​លុក​ចូល​ជា​លើក​ដំបូង​បន្ទាប់​ពី​សង្គ្រាម​អស់​ពេល​ជាង​៣​ឆ្នាំ​មក​។ ការ​ជម្លៀស​មនុស្ស​ចេញពី​តំបន់​នោះ​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩​មេ​សា​។ ចំណែក​អភិបាលក្រុង​ខា​គៀវ​លោក​អី​ុ​ហ្គ័​រ​តេ​រេ​ខូ​វ​វិញ​រាយការណ៍​ពី​មនុស្ស​៣៩​នាក់​រង​របួស ដោយសារ​ការ​វាយប្រហារ​១៦​លើក​នា​ពេល​មុន​នេះ​របស់​រុ​ស្សុ​ី​លើ​ទីក្រុង​ស្ថិត​នៅ​ជិត​ព្រំដែន​នោះ​។ ខាង​រុ​ស្សុ​ី​វិញ​អភិបាល​ស្ដីទី​តំបន់​គួរ​ស្ក៍​រុ​ស្សុ​ី លោក​អា​ឡិច​សាន់​ដ្រ៍​ឃី​ន​តាំង​រាយការណ៍​ពី​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែ​ន លើ​តំបន់​ជាយក្រុង​រី​ល​ស្ក៍​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួស​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ស្នើ​ដល់​ក្រុង​មូ​ស្គូ​និង​ក្រុង​គៀវ ឲ្យ​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​មួយ​និង​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ជាង​៣​ឆ្នាំ​ក្រោយ​ស​ង្ក្រា​ម​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​សិប​ពាន់​នាក់​រួច​ហើយ​ទាំង​ទាហាន​និង​ជន​សី​ុ​វិល​។ លោកពូ​ទី​ន​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨​មេ​សា ពី​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៣​ថ្ងៃ​តាម​ខ្សែ​រណសិរ្ស​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន នា​ឱកាស​ប្រារព្ធ​ខួប​ជ័យជម្នះ​របស់​រុ​ស្សុ​ី​លើ​ពួក​ណា​ហ្សុ​ី​អា​ល្លឺ​ម៉​ង់ តែ​លោក​ហ្សេ​ឡេ​ន​ស្គី​ចាត់​ទុក​ការ​ប្រកាស​នោះ​ថា​ជា​ការ​បំភ្លៃ​។

ទោះបី​យ៉ាងណា​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២៩​មេ​សា​ថា លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ចង់បាន​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន ដែល​ការ​លើក​ឡើង​បែប​នេះ កើត​មាន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​សម្ដែង​ការ​សង្ស័យ​លើ​បណ្ដា​ចេតនា​របស់​លោកពូ​ទី​ន​។ លោក​ត្រាំ​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​ABC​ថា លោកពូ​ទី​ន​ហាក់​ចង់បាន​សន្តិភាព​។ លោក​បន្ត​ថា​លោកពូ​ទី​ន​ពិតជា​ស្រមៃ​ចង់​ដណ្ដើម​យក​អ៊ុយ​ក្រែ​ន​ទាំងមូល​តែ​ដោយសារ​រូប​លោក ទើប​លោកពូ​ទី​ន​លែង​ចង់​ធ្វើសង្គ្រាម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ